រថយន្ត ហាយលេនឌើ ឆេះអស់ស្ទើរទាំងស្រុង សង្ស័យឆ្លងចរន្ត សំណាងល្អម្ចាស់គ្មានរងរបួស

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បានអោយដឹងថា រថយន្ដហាយលេនឌើ មួយគ្រឿងឆេះស្ទើរទាំងស្រុងកាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ថ្ងៃ​ទី​១៣ខែមីនា ឆ្នាំ​២០១៦ ខណះកំពុងបើកបរតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ​ ។

ប្រភពកន្លែងកើតហេតុបានអោយដឹងថា ខណះ​​ម្ចាស់រថយន្តម៉ាក ហាយលេន ឌើ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2W-168ពីរនាក់ប្ដីប្រពន្ធជាអ្នកសម្អាង ការកំពុងបើកបរ ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏ឃើញរថយន្តមានហុយ ផ្សែងហើយក៏ឆាបឆេះយ៉ាងសន្ធោសន្ធៅត្រូវបានប្រជាពលរដ្ឋនៅម្ដុំនោះជួយធ្វើ ការពន្លត់រថយន្តខូចខាតអស់ស្ទើរទាំងស្រុងតែអោយមនុស្សរងរបួសអ្វីឡើយ៕

រថយន្ត ហាយលេនឌើ ឆេះអស់ស្ទើរទាំងស្រុង សង្ស័យឆ្លងចរន្ត សំណាងល្អម្ចាស់គ្មានរងរបួស