អ្នក​គ្រូជន​ជាតិ​ប៉ាឡេស្ទីន​​ ឈ្នះ​ពាន​រង្វាន់​​គ្រូ​​បង្រៀន​ឆ្នើម​ពិភពលោក អម​ទឹក​ប្រាក់​១​លាន​ដុល្លារ​

អ្នក​គ្រូ​​ថ្នាក់​បឋមសិក្សា​​​​​​​​ម្នាក់​មក​ពី​ប្រទេស​ប៉ាឡេស្ទីន បាន​ឈ្នះ​ពាន​រង្វាន់​គ្រូ​បង្រៀន​ឆ្នើម​​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១៦​ជាមួយ​ទឹក​ប្រាក់​​មួយ​លាន​ដុល្លារ​​ថ្មី​ៗ​នេះ បន្ទាប់​ពី​ត្រូវ​បាន​គេ​ទទួល​ស្គាល់​លើ​ការ​​​ចូល​រួម​ចំណែក​​វិជ្ជាជីវៈ​បង្រៀន​ល្អ​​របស់​អ្នក​គ្រូ។

 

អ្នក​គ្រូជន​ជាតិ​ប៉ាឡេស្ទីន​​ ឈ្នះ​ពាន​រង្វាន់​​គ្រូ​​បង្រៀន​ឆ្នើម​ពិភពលោក អម​ទឹក​ប្រាក់​១​លាន​ដុល្លារ​
 

​សារព័ត៌មាន CNN បាន​ឲ្យ​ដឹង​ថា ​ស្នាដៃ​ដែល​អ្នក​ស្រី​ Hanan Al Hroub មក​ពី​ទី​ក្រុង​ Bethlehem ក្នុង​តំបន់​ West Bank ប្រទេស​ប៉ាឡេស្ទីន​​បាន​ទទួល​​​​រង្វាន់​​​គ្រូ​បង្រៀន​ពិភពលោក​ ក្នុង​ទី​ក្រុង​​ឌុយបៃ កាល​ពី​ថ្ងៃ​អាទិត្យ​​​ម្សិល​មិញ​នោះ​គឺ​ដោយ​សារ​វិធី​ក្នុង​ការ​បង្រៀន​របស់​អ្នក​ស្រី៖

 

លេង​ និង​រៀន
​ក្រោយ​ពេល​​​​​ជួប​ហេតុការណ៍​រន្ធត់​​​​មួយ​​បាន​​កើត​ឡើង​នៅ​ពេល​ដែល​កូន​ៗ​​និង​ប្ដី​របស់​អ្នក​ស្រី ត្រូវ​បាន​គេ​បាញ់​សម្លាប់​​តាម​ផ្លូវ​ទៅ​ផ្ទះ​ ចាប់​ពេល​នោះ​មក​អ្នក​ស្រី Hroub បាន​ក្លាយ​​ជា​គ្រូ​បង្រៀន​ម្នាក់ ក្រោយ​​ពេល​​​មិន​មាន​​​គ្រូ​បង្រៀន​នៅ​តំបន់​​​នោះ​។ អ្នក​ស្រី Hroub បាន​​​​ឲ្យ​ដឹង​ថា គ្រួសារ​​អ្នក​ស្រី​បាន​​ចាប់​ផ្ដើម​បង្កើត​ល្បែង​លេង​ជា​ការ​​អប់រំ​នៅ​ផ្ទះ​​​​ ដោយ​ហៅ​ក្មេង​ៗ​​​​ជិត​ខាង​មក​ចូល​​រួម​លេង។ ជា​លទ្ធផល អត្តចរិត​ក្មេង​ៗ​​នៅ​ទី​​នោះ​បាន​វិវត្ត​​​​បាន​ល្អ​ប្រសើរ​​​ ដោយ​​ចៀស​ឆ្ងាយ​ពី​​​​អំពើ​ហិង្សា។

 

“គោល​ដៅ​របស់​ពួក​យើង​គឺ​​​​សេចក្ដី​ថ្លៃ​ថ្នូរ”

“ក្មេង​ៗ​​មួយ​ចំនួន​​​ប្រហែល​ជា​មិន​​​ធ្លាប់​​ជួប​ប្រទះ​បទ​ពិសោធន៍​​ក្នុង​ជីវិត​ ដូច​ជា​ការ​ចាប់​​ខ្លួន ការ​វាយ​ប្រហារ ត្រូវ​គេ​ឆែក​ឆេរ ឬ​​អំពើ​ហិង្សា​ផ្សេង​​ទៀត​​ដូច​ក្នុង​​ប្រទេស​ពួក​យើង​ទេ តែ​ទោះ​ជា​យ៉ាង​ណា​​ពួក​គេ​អាច​ឃើញ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​។ ខ្ញុំ​​ប្រាប់​ទៅ​គ្រូ​បង្រៀន​ទាំង​អស់​ មិន​ថា​តែ​ជន​ជាតិ​ប៉ាឡេស្ទីន គ្រូ​បង្រៀន​ជា​ច្រើន​លើ​ពិភពលោក​​ថា ការងារ​របស់​ពួក​យើង​គឺ​​មាន​ក្ដី​មេត្តា ជួយ​សង្គ្រោះ គោល​ដៅ​របស់​ពួក​យើង​គឺ​មាន​សេចក្ដី​ថ្លៃ​ថ្នូរ ពួក​យើង​ត្រូវ​តែ​បង្រៀន​ក្មេង​ៗ​ថា អាវុធ​​​​របស់​ពួក​យើង​តែ​មួយ​គត់​នោះ គឺ​​​ចំណេះ​ដឹង​និង​ការ​អប់រំ” ។ នេះ​បើ​តាម​សម្ដី​អ្នក​ស្រី Hroub ។

 

អ្នក​គ្រូជន​ជាតិ​ប៉ាឡេស្ទីន​​ ឈ្នះ​ពាន​រង្វាន់​​គ្រូ​​បង្រៀន​ឆ្នើម​ពិភពលោក អម​ទឹក​ប្រាក់​១​លាន​ដុល្លារ​
 

ជា​មួយ​គ្នា​នោះ សម្ដេច​ប៉ាប (សម្ដេច​​សង្ឃ​កាតូលិក​ ) Francis បាន​ប្រកាស​​តាម​វីដេអូ​ Conference ថា​អ្នក​ស្រី Hroub បាន​​​​ឈ្នះ​​​ពាន​រង្វាន់​​​ខាង​លើ ដែល​អ្នក​ស្រី​បាន​ដើរ​តួ​នាទី​សំខាន់​​​ក្នុង​ការ​អប់​រំ​ទៅ​ក្មេង​ៗ។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា រង្វាន់​​​គ្រូ​បង្រៀន​ពិភពលោកGlobal Teacher Prize បាន​ប្រគល់​ជា​លើក​ពីរ​ហើយ​ទៅ​ដល់​គ្រូ​បង្រៀន​ដែល​មាន​ស្នាដៃ​។ ក្នុង​ឆ្នាំ​២០១៥ កន្លង​ទៅ រង្វាន់​នោះ​បាន​ទៅ​លើ​​អ្នកគ្រូ​ Nancie Atwell មក​ពី​រដ្ឋ Maine សហរដ្ឋអាមេរិក​ដែល​បាន​ចូល​រួម​ចំណែក​​​សំខាន់​ក្នុង​វិស័យ​អប់រំ។ នៅ​ឆ្នាំ​នោះ​ដែរ អ្នក​គ្រូ​ខ្មែរ​មួយ​រូប គឺ​អ្នក​គ្រូ នាង ផល្លា បាន​ជាប់​ក្នុង​បេក្ខភាព​១០​នាក់​ចុង​ក្រោយ ៕

 

អ្នក​គ្រូជន​ជាតិ​ប៉ាឡេស្ទីន​​ ឈ្នះ​ពាន​រង្វាន់​​គ្រូ​​បង្រៀន​ឆ្នើម​ពិភពលោក អម​ទឹក​ប្រាក់​១​លាន​ដុល្លារ​
 

ចុចអាន៖ រំជួល​ចិត្ត!​ គ្រូ​បង្រៀន​មេរៀន​ចុង​ក្រោយ​​ទាំង​នៅ​លើ​គ្រែ​មន្ទីរពេទ្យ ដល់​​សិស្ស​មុន​ពេល​ស្លាប់

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ CNN​​

​​​​​​​​​​​​​​​​​​​​