ស្វែង សុជាតា កសាងជីវិតថ្មីក្រោយ ឆ្លងកាត់ព្យុះភ្លៀងរយៈ ពេលជាង២ឆ្នាំ (មានវីដេអូ)

ភ្នំពេញ៖ ក្រោយពីបាត់មុខពីពិភពសិល្បៈជាង២ឆ្នាំ តារាសម្ដែងដ៏មានទេពកោសល្យ អ្នកនាង​ ស្វែង សុជាតា បានវិលត្រលប់ជាថ្មី ស្របពេលដែលនាងកំពុង កសាងជីវិតជាថ្មីឡើងវិញបន្ទាប់ពី ឆ្លងកាត់ព្យុះភ្លៀងក្នុងជីវិតយ៉ាងជូរចត់។

តារាជំនាញសម្ដែងតួឆ្នាសឆ្នើមរូបនេះ បានរៀបរាប់ពីជីវិតដ៏លំបាក វេទនារបស់នាងក្នុងកម្មវិធី “ការណាត់ជួបដ៏អស្ចារ្យ - THE DATE” របស់ស្ថានីយទូរទស្សន៍ PNN។ អ្នកនាងបានថ្លែងថា បន្ទាប់ពីបែកបាក់ ពីអតីតស្វាមី (លោក អេង ប៊ូឡុងដេត) និងកូនៗ ជាទីស្រឡាញ់ក្នុងឆ្នាំ២០១០ ជីវិតអ្នកនាងធ្លាក់ចុះយ៉ាងគំហុក។

“ពេលដែលបែកបាក់ពីស្វាមីរបស់ខ្ញុំ ខ្ញុំហាក់បីដូចជាបាត់បង់ដៃម្ខាងអ៊ីចឹង ហើយអ្វីដែល បាត់បង់ធំបំផុត គឺកូនៗដែលជាបេះដូង របស់ខ្ញុំ! អារម្មណ៍ខ្ញុំលែងជាមនុស្សម្នាក់ប្រក្រតី ខុសពីមុនទាំងអស់!” អ្នកនាង បានរៀបរាប់យ៉ាងដូច្នេះក្នុងកម្មវិធី។

លើសពីនេះទៅទៀត អ្នកនាងបានធ្លាក់ខ្លួនឈឺជាទម្ងន់ (ដុះសាច់ក្នុងខួរក្បាល) ក្នុងឆ្នាំ២០១៣ ដែលធ្វើឲ្យជីវិតកាន់តែធ្លាក់ដុនដាប អស់ទ្រព្យសម្បត្តិ និងដាច់ទំនាក់ទំនងពីមិត្តភក្តិសិល្បៈទាំងឡាយ។ យ៉ាងណាក៏ដោយ ជីវិតអ្នកនាងបានចាប់ផ្ដើម មានពន្លឺសន្សឹមៗឡើងវិញ បន្ទាប់ពីអ្នកនាងបាន ជាសះស្បើយពីជម្ងឺ។ ជាភ័ព្វសំណាងនៅដើមឆ្នាំ២០១៦ អ្នកនាង ស្វែង សុជាតាត្រូវបានជ្រើសរើសឲ្យ ចូលរួមសម្ដែងក្នុងខ្សែភាពយន្តខ្នាតធំរបស់ហូលីវូដ ដែលដឹកនាំដោយ លោកស្រី អេនជីលីណា ជូលី ដែលអាចជួយស្ដារកេរ្តិ៍ឈ្មោះ របស់នាងឡើងវិញ។

ក្រៅពីអ្នកនាង ស្វែង សុជាតា កម្មវិធី “ការណាត់ជួបដ៏អស្ចារ្យ” ក៏ធ្លាប់បានបង្ហាញនូវរឿងរ៉ាវជីវិតពិត របស់សិល្បករជាច្រើនទៀតដែរ រួមមាន កញ្ញា ថន លក្ខិណា, អ្នកនាង ខាត់ សុឃីម និងលោក អេ ភូថង ជាដើម។

ក្រៅពី កម្មវិធី ការណាត់ជួបដ៏អស្ចារ្យ ឬ The Date PNN បាន​ផលិត និងចាក់ផ្សាយកម្មវិធីថ្មីៗជាច្រើនផ្សេងទៀត នឹងកំពុងទទួល ការ​គាំទ្រ​យ៉ាងខ្លាំង ជាពិសេស កម្មវិធី ស៊ីអារម្មណ៍ ឬ Chit Chat  ដែលមានតារា​ដ៏ល្បី គឺលោក ប៉ែន ចំរុង ជាពិធីករ។

អាស្រ័យទៅលើការស្នើពីក្រសួងព័ត៌មាន PNN បានកែប្រែម៉ោងចាក់ផ្សាយភាពយន្ត​ ភាគ​ថៃ​របស់ខ្លួន ទៅម៉ោង ១៨ និងចាប់ពី ម៉ោង ២១តទៅ។ រីឯម៉ោងមាស​របស់ PNN ចន្លោះពីម៉ោង ១៩ ដល់ ម៉ោង ២១ គឺចាក់ផ្សាយព័ត៌មាន និងកម្មវិធីផលិត​ក្នុងស្រុក។

កុំភ្លេចរង់ចាំទស្សនា​ កិច្ចសម្ភាសន៍នាង ស្វែង សុជាតា លើកញ្ចក់ទូរទស្សន៍ PNN ​ក្នុង​កម្មវិធី​ ការណាត់​​ជួប​ដ៏​អស្ចារ្យ ចាប់ពីម៉ោង ២០ និង ៣០នាទីតទៅ៕

ទស្សនា​ឈុត​ខ្លីៗរបស់អ្នកនាង ស្វែង សុជាតា ក្នុង​កម្មវិធី​ ការណាត់ជួបដ៏អស្ចារ្យ សូមចុចត្រង់នេះ៖

ស្វែង សុជាតា កសាងជីវិតថ្មីក្រោយ ឆ្លងកាត់ព្យុះភ្លៀងរយៈ ពេលជាង២ឆ្នាំ (មានវីដេអូ)

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload