ពិធី​បុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ចាម​និង​ខេត្ត​ត្បូង​រយៈពេល​បី​ថ្ងៃ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៣​មីនា

ថ្ងៃ​ទី​១៣ មីនា គឺ​ជា​ថ្ងៃ​បញ្ចប់​នៃ​ការ​រៀបចំ​ពិធី​បុណ្យ​ទន្លេ ដែល​ត្រូវ​បាន​គេ​រៀបចំ​ឡើង​រយៈពេល​បី​ថ្ងៃ​នៅ​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ។ ពិធី​បុណ្យ​នេះ មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​មក​ពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។ ពិធី​បុណ្យ​ទន្លេ ធ្វើ​ឡើង​ដើម្បី​រំឭក​គុណ​ទន្លេ​មេគង្គ ព្រម​ទាំង​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ជា​សមាជិក​មហា​អនុ​តំបន់​ទន្លេ​មេគង្គ និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ទៅ​កម្សាន្ត​កាន់​តែ​ច្រើន និង​ស្វែងយល់​ពី​តម្លៃ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា។

សូម​ស្ដាប់​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី លោក សូត សុខប្រាថ្នា រាយការណ៍​ព័ត៌មាន​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។