អាហារ ៥ ប្រភេទ​ជួយ​កាត់បន្ថយ​ខ្លាញ់​ក្បាលពោះ​

6 Videos


​ប្រសិនបើ​អ្នក​ចូលចិត្ត​ពិសា​ផ្លែឈើ និង បន្លែ​ដើម្បី​សម្រក​ទម្ងន់​នោះ គឺ​ពិតជា​ត្រឹមត្រូវ ប៉ុន្តែ​ចំពោះ​អាហារ​ដែលមាន​ជាតិ​ប្រេង​ខ្លះ ក៏​អាចជួយ​បន្ថយ​ទម្ងន់​បាន​ប្រសើរ​បំផុត​ផងដែរ ។ ខាងក្រោម​នេះ​ជា​អាហារ​សាមញ្ញ ៥​ប្រភេទ​ដែលមាន​សមត្ថភាព​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់ និង ធ្វើឱ្យ​ក្បាលពោះ​អ្នក​ស្មើ​បាន​៖

១. គ្រាប់​អាល់​ម៉ុ​ន និង សណ្តែក​ផ្សេងៗ

M88


​គ្រាប់​អាល់​ម៉ុ​ន និង គ្រាប់​ធញ្ញជាតិ​មួយចំនួន​ដូចជា សណ្តែកដី វ៉​ល​ណាត់ គ្រាប់ស្វាយចន្ទី អាចជួយ​សម្រក ខ្លាញ់​ក្បាលពោះ​បាន ព្រោះ​វា​ជួយ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត ។ ក្រៅពីនេះ​វា​ក៏​ជួយ​ពង្រឹង​សាច់ដុំ និង កាត់បន្ថយ​អាកា​រៈ​ឃ្លាន​អាហារ ប៉ុន្តែ អ្នក​មិនគួរ​ពិសា​គ្រាប់​ធញ្ញជាតិ​ដែលមាន​លាយ​អំបិល​ច្រើនពេក​ទេ ព្រោះ​អាចធ្វើឱ្យ​អ្នក​ឡើង​សម្ពាធ​ឈាម​។

អាហារ ៥ ប្រភេទ​ជួយ​កាត់បន្ថយ​ខ្លាញ់​ក្បាលពោះ​

២. គ្រាប់​ផ្កាឈូករ​ត្ន័​៖
​គ្រាប់​ផ្កាឈូករ​ត្ន័​មាន​ផ្ទុក​អាហារ​កាក​សរសៃ​ច្រើន ។ វា​នឹងធ្វើ​អ្នកមាន​អារម្មណ៍​មិន​ឃ្លាន និង ជួយ សម្រួល​ការរំលាយ​អាហារ ។ ក្រៅពីនេះ​វា​ក៏​សម្បូរ​ដោយ​វីតាមីន E ជួយ​ថែរក្សា​សម្រស់​ស្បែក​ផងដែរ​។ វីតាមីន B និង អា​ស៊ី​ដ​អូ​មេ​ហ្គា 3 ជួយ​ធ្វើឱ្យ​អ្នក​មិនមាន​អារម្មណ៍​ឆាប់​ឃ្លាន​បានយូរ​។

អាហារ ៥ ប្រភេទ​ជួយ​កាត់បន្ថយ​ខ្លាញ់​ក្បាលពោះ​

៣. ស៊ុត​ទាំងមូល​៖
​ស៊ុត​ក្រហម គឺជា​ចំណែក​ដែល​ផ្ទុក​វីតាមីន រ៉ែ​ខនិជ និង​សារធាតុ​ប្រឆាំង​អុក​ស៊ី​ដក​ម្ម​ច្រើន ។ ប្រូ​តេ​អ៊ី​ន និង អា​ស៊ីដ​ខ្លាញ់​ដ៏​សម្បូរបែប​ក្នុង​ស៊ុត​អាចជួយ​សម្រក​ជាតិ​ខ្លាញ់​មិនចាំបាច់​ចេញពី​រាងកាយ និង រក្សា​លំនឹង​កម្រិត​កាឡូរី​។

អាហារ ៥ ប្រភេទ​ជួយ​កាត់បន្ថយ​ខ្លាញ់​ក្បាលពោះ​

៤. ខ្លាញ់ត្រី​៖
​ត្រី​ធូ​ណា ម៉ា​ឃើ​រែ​ល សាល់​ម៉ុ​ន និង ត្រី​សមុទ្រ​មួយចំនួន​មាន​សារធាតុ​អា​ស៊ី​ដ​ខ្លាញ់​អូ​មេ​ហ្គា 3 និង វីតាមីន D ច្រើន ដែល​ជួយ​សម្រក​ជាតិ​ខ្លាញ់​មិនល្អ​ពី​ក្បាលពោះ​។

អាហារ ៥ ប្រភេទ​ជួយ​កាត់បន្ថយ​ខ្លាញ់​ក្បាលពោះ​

៥- ប្រេង​អូ​លីវ​៖
​ប្រេង​អូ​លីវ មាន​ប្រសិទ្ធភាព​ពិសេស ជួយ​កាត់បន្ថយ និង ដុត​ជាតិ​ខ្លាញ់ កូ​ឡេ​ស្តេ​រ៉ូ​ល ។ ក្រៅពីនេះ​ប្រេង​អូ​លីវ​ក៏មាន​សារធាតុ​ប្រឆាំង​អុក​ស៊ីដក​ម្ម​ច្រើន​ដែលមាន​ប្រយោជន៍​ចំពោះ​រាងកាយ​ជាង​ប្រេង ដ៏​ទៃៗ​ទៀត ៕

អាហារ ៥ ប្រភេទ​ជួយ​កាត់បន្ថយ​ខ្លាញ់​ក្បាលពោះ​