(Video Highlight) Watford ផ្តល់ភាពអាម៉ាសដល់ Arsenal ខណៈ Martial សង្គ្រោះ Man United

ក្រុមម្ចាស់ការពារតំណែងជើង Arsenal បានធ្លាក់ចេញពីការប្រកួតពាន FA Cup ក្រោមស្នាដៃក្រុម Watford កាលពីថ្ងៃអាទិត្យ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទី ទី៨៣របស់ខ្សែប្រយុទ្ធ Anthony Martial បានជួយឲ្យក្រុម Manchester United ទទួលបានលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម West Ham United។
1
ខ្សែប្រយុទ្ធ Odion Ighalo និងខ្សែបម្រើ Adlene Guedioura បានបញ្ចប់រជ្ជកាល២ឆ្នាំរបស់ក្រុម Arsenal ក្នុងនាមជាក្រុមម្ចាស់ជើង FA Cup ខណៈដែលក្រុម Watford បានទទួលជ័យជម្នះ ២-១ នៅកីឡដ្ឋាន Emirates ដើម្បីចូលរួមជាមួយនឹងក្រុម Crystal Palace និង Everton ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុម Manchester United ស្ទើរតែធ្លាក់ទៅជាមួយនឹងក្រុម Arsenal ពីយុទ្ធនាការនេះទៅហើយ ក្រោយពីខ្សែបម្រើ Dimitri Payet បានជួយឲ្យក្រុម West Ham មានគ្រាប់បាល់នាំមុខមុនជាមួយនឹងការស៊ុតបាល់់ពិន័យ free-kick ចូលទីយ៉ាងល្អនៅឯកីឡដ្ឋាន Old Trafford ប៉ុន្តែ ខ្សែប្រយុទ្ធអន្តរជាតិបារាំង Martial បានជួយសង្រ្គោះលោក Louis van Gaal ម្តងទៀតជាមួយនឹងការរកគ្រាប់បាល់តាមស្មើចូលទីយ៉ាងល្អនៅជិតបញ្ចប់ការប្រកួត។
2
លោក Arsene Wenger អ្នកចាត់ការទូទៅរបស់ក្រុម Arsenal ដែលបានវាយបកមួយគ្រាប់វិញតាមរយៈខ្សែប្រយុទ្ធបម្រុង Danny Welbeck នៅនាទី ទី៨៨ បានឲ្យដឹងថា៖ «កំណត់ត្រាដ៏ល្អឥតខ្ចោះរបស់យើងបានឈានដល់ទីបញ្ចប់នៅថ្ងៃដែលយើងមានអារម្មណ៍ថា ការបង្ហាញពីទម្រង់លេងរបស់យើងស័ក្តិសមក្នុងការទទួលជ័យជម្នះ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ការកោតសរសើរនឹងកើតឡើងសម្រាប់ Watford ខណៈដែលពួកគេបានបង្កើតឱកាសត្រឹមតែប៉ុន្មានលើក ប៉ុន្តែ ធ្វើបានសម្រេចទាំងអស់។ វាជារឿងដ៏ខកចិត្ត ពីព្រោះយើងបានខិតខំអស់ពីសមត្ថភាពរបស់យើង»៕

ប្រភពព័ត៌មាន៖ Channel News Asia