ក្រុម​ជើង​ឯក Ayo GG បាន​បន្ថែម​ការ​ឈ្នះ​ក្នុង​ការ​ប្រកួត​ហ្វុត​សាល​នារី​ (Women’s Futsal)

ក្រុម​បាល់​ទាត់​នារី Ayo GG ដែល​សុទ្ធ​តែ​ជា​និស្សិតនៅ​វិទ្យាស្ថាន​ខេមអេដ និង​ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​២០១៥ កំពុង​បន្ថែមភាគ​រយ​កាន់​តែ​ខ្ពស់ ក្នុង​ការ​គេច​ចេញ​ពី​ការ​ធ្លាក់​ក្នុង​វគ្គជម្រុះ​តាម​ពូលទាំង​៥ នៃ​ការ​ប្រកួត​បាល់​ទាត់​ហ្វុត​សាលនារី ដណ្តើម​ពាន​រង្វាន់​ខេមអេដ ប្រចាំឆ្នាំ​២០១៦ (CamEd Women’s Futsal Tournament 2016) បន្ទាប់​ពី​ពួក​គេ​បាន​រកឃើញ​ការ​ឈ្នះ​​បន្ថែម​ទៀត​នោះ។

women-futsal-4សម្រាប់​ការ​​ប្រកួតជម្រុះ​លើក​ទី​៣​របស់​ខ្លួន ​នៅ​​​ទី​លាន​សិប្បនិម្មិត​ KB Sport Club ​កាល​ពី​ថ្ងៃ​សៅរ៍ ក្រុម Ayo GG បាន​លត់​ក្រុម The Beast II ក្នុង​លទ្ធ​ផល ៥-១ បន្ថែម​ទៅ​លើ​ការ​ឈ្នះ​១ និង​ស្មើ​១​ប្រកួត​កន្លង​មក ហើយ​លទ្ធ​ផល​នេះ​បាន​ជួយ​ឲ្យ​ក្រុម Ayo GG បន្ត​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ពូល​B ដោយ​មាន​៧ពិន្ទុ​ច្រើន​ជាង​គេ។

women-futsal-7

ចំណែក​ក្រុម Destinee ដែល​ឈរ​នៅ​ពូល​A បាន​រក​ឃើញ​ការ​ឈ្នះ​​របស់​ខ្លួន​ហើយ បន្ទាប់​ពី​បាន​ចាញ់​១​ប្រកួត​នៅ​ថ្ងៃ​បើក​ឆាក គឺ​ពួក​គេ​បាន​ឈ្នះ​ក្រុម Sugar Free ក្នុង​លទ្ធផល ៣-១ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​លេខ​រៀងទី​៣ ក្រោម​ក្រុម PP Revolution ដែល​មាន​៩ពិន្ទុ និង​ក្រុម​ Natural Football ដែល​មាន​៦ពិន្ទុ។ យ៉ាង​ណា​មិញ ក្រុម​ The Green បាន​បន្ត​លត់​ក្រុម D Deers ៥-០ ដើម្បី​ឈរ​នៅ​កំពូលតារាង​នៃ​ពូល​D ដោយ​មាន​៦​ពិន្ទុ ខណៈ​ក្រុម Devil Queen បាន​យក​ឈ្នះ​ក្រុម CamEd All Star II ២-០ ដើម្បី​ឈរ​នៅ​លេខ​រៀង​ទី​២ ដោយ​មាន​៤​ពិន្ទុ ខណៈ​ក្រុម D Deers ឈរ​នៅ​លេខ​រៀង​ទី​៣ ដោយ​មាន​១ពិន្ទុ​ដដែល៕

women-futsal-3

women-futsal-1

women-futsal-2

women-futsal-5

women-futsal-6

women-futsal-8

women-futsal-9

women-futsal-10

women-futsal-11