Man City សង្ឃឹមខ្ពស់ក្នុង​ការ​ឈ្នះ​កៅ​អី​ក្នុង​វគ្គ ​៨​ក្រុម​នៅរាត្រី​នេះ

ក្រុម Manchester City នឹង​សម្លឹង​រក​ការ​បង្កើត​ប្រវត្តិ​សាស្ត្រ​ក្នុង​ក្រប​ខ័ណ្ឌ Champions League និង​សង្គ្រោះ​ការ​ខក​ចិត្ត​​ផ្សេង​ៗ​​​ដែល​ហ៊ុម​ព័ទ្ធ​​ជុំ​វិញ​ក្រុម​ខ្លាំង​ៗ​របស់​កីឡា​បាល់​ទាត់​អង់​គ្លេស ខណៈ​ដែល​ពួក​គេ​ត្រូវ​ប៉ះ​ជា​មួយ​នឹង​ក្រុម Dynamo Kiev នៅ​រាត្រី​​​ថ្ងៃ​អង្គារ​នេះ​។ mancityMan City មិន​ធ្លាប់​បាន​ឆ្លង​ឲ្យ​ផុត​​ពី​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុ​ងក្រោយ​នៃ​ក្រប​ខ័ណ្ឌ​​​កីឡា​បាល់​ទាត់​​សម្រាប់​ក្លិប​កំពូល​ៗ​របស់​អឺ​រ៉ុប​ឡើយ ប៉ុន្តែ ពួក​គេ​កំពុង​តែ​នាំ​មុខ​ក្នុង​លទ្ធ​ផល ៣-១ ពី​ការ​ប្រកួត​ជើង​ទី​​មួយ​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​។ បើ​ទោះ​បី​ក្រុម​របស់​លោក Manuel Pellegrini បាន​ឈ្នះ​ពាន​រង្វាន់ អង់​​គ្លេស League Cup រួច​ជា​ស្រេច​នៅ​រដូវ​កាល​នេះ​តាម​រយៈ​ការ​ផ្តួល​ក្រុម Liverpool ដោយ​បាល់​ប៉េ​ណាល់​ទី​ក៏​ដោយ ប៉ុន្តែ​​ វា​បាន​ក្លាយ​ជា​ឆ្នាំ​​ដ៏​ត្រដាប​ត្រដួស​សម្រាប់​ក្លិប​កំពូល​ៗ​របស់​​អង់​គ្លេស​។ ប្រសិន​បើ​គ្មាន​អព្ភូត​​​ហេតុ​អ្វី​ទេ​នៅ​​កីឡ​ដ្ឋាន​ Camp Nou ទេ​នោះ ក្រុម Barcelona នឹង​បំពេញ​ជ័យ​ជម្នះ​​លើ​ក្រុម Arsenal ដែល​ពួក​គេ​បាន​ផ្តួល​​ក្នុង​លទ្ធ​ផល ២-០ ក្នុង​ទីក្រុង​ឡុងដ៍ ក្នុង​ការ​ប្រកួត​ជើង​ទី​មួយ​។

ខណៈ​ដែល Chelsea បាន​​ធ្លាក់​ចេញ​ក្រោម​ស្នា​ដៃ​ក្រុម​ម្ចាស់​ជើង​ឯក​បារាំង Paris Saint-Germain កាល​ពី​សប្តាហ៍​​មុន និង​ស្រប​ពេល​ក្រុម Manchester United ធ្លាក់​ចេញ​​​ត្រឹម​វគ្គ​ចែក​ពូល Man City នឹង​ក្លាយ​ជា​ក្រុម​អង់​គ្លេស​តែ​មួយ​ដែល​មាន​វត្ត​មាន​ក្នុង​ក្រប​ខ័ណ្ឌ Champions League នៅ​ពេល​ការ​ចាប់​ឆ្នោត​សម្រាប់​វគ្គ​៨​ក្រុម​ចុ​ងក្រោយ​​ត្រូវ​បាន​រៀប​ចំ​ឡើង ប៉ុន្តែ លុះ​ត្រា​តែ​ពួក​គេ​​ទម្លាក់​ក្រុម Dynamo Kiev​។ ប៉ុន្តែ លោក Pellegrini ការ​ប្រកួត​ជា​មួយ Dynamo មិន​ទាន់​ចប់​នៅ​ឡើយ​ទេ​។ គ្រូ​បង្វឹក​សញ្ជាតិ​ស៊ី​លី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «ប្រសិន​បើ​យើង​អាច​ទៅ​វគ្គ​៨​ក្រុម​ចុ​ងក្រោយ​នៃ​ក្រប​ខ័ណ្ឌ Champions League ជា​លើក​ទី​មួយ ពិត​ណាស់ នោះ​នឹ​ងក្លាយ​ជា​ការ​សម្រេច​នូវ​សមិទ្ធ​ផល​ដ៏​សំខាន់​មួយ​ផ្សេង​ទៀត​។ ប៉ុន្តែ​រឿង​មួយ​ក្នុង​ចំណោម​រឿង​ដ៏​អាក្រក់​បំផុត​​​នោះ​គឺ​​ការ​គិត​ថា យើង​បាន​​​ឈាន​ទៅ​វគ្គ​បន្ត​រួច​ជា​ស្រេច​»​​​។ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​២:៤៥​ទៀប​ភ្លឺ​៕

 

ការ​ជួប​គ្នា​បី​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំងពីរ

25.02.16          Dyn. Kiev 1-3 Manchester City

18.03.11          Manchester City 1-0 Dyn. Kiev

11.03.11          Dyn. Kiev 2-0 Manchester City