ពាក់​ចិញ្ចៀន​នាងដៃ​មុនពេល​ភ្ជាប់ពាក្យ ​ជាសំណាង​អាក្រក់​មែនទេ?

មនុស្ស​ស្រី​ភាគច្រើន​ចាប់ផ្តើម​មាន​ក្ដីសុបិន្ត​ដល់ថ្ងៃ​ភ្ជាប់ពាក្យ ​ចាប់ពីពេល​ដែល​ពួកនាង​ដឹងថា ​អ្វីជា​ចិញ្ចៀន​រៀបការ។ ​ពួកនាង​តែងតែ​ចំណាយ​ពេល​មើល​លើ​វេបសាយ ​និងទស្សនា​វដ្តី​ដែលបង្ហាញ​ពីតំបន់​ស្រស់ស្អាត, ​សម្លៀកបំពាក់ ​និងផ្កា​សម្រាប់​ថ្ងៃពិសេស​ដែល​មនុស្សស្រី​ជាច្រើន​ប្រាថ្នា​ចង់បាន។ ​ហើយ​ស្របពេល​ដែលមនុស្ស​ស្រីជាច្រើន​ចង់រង់ចាំ​ថ្ងៃដែលគូ​ស្នេហ៍​ពួកនាង​លុតជង្គង់​សុំនាង​រៀបការ, ​ខ្លះទៀត​ត្រូវរង់ចាំ​មួយរយៈ​មុនពេល​ដែលគេ​សុំរៀបការ។ ​តើការពាក់​ចិញ្ចៀន​នៅម្រាមដៃនាង​មុនពេលភ្ជាប់​ពាក្យពិត​ជាសំណាង​មិនល្អ​មែនទេ?

 

ពាក់​ចិញ្ចៀន​នាងដៃ​មុនពេល​ភ្ជាប់ពាក្យ ​ជាសំណាង​អាក្រក់​មែនទេ?

 

ស្របពេល​ដែលមនុស្ស​ស្រីសម័យថ្មីជាច្រើនចូលចិត្តពាក់ចិញ្ចៀនគ្រប់ម្រាម, ​បុរាណចាស់​ពោលថា ​ការពាក់​ចិញ្ចៀន​នៅនាងដៃ​ជាសំណាង​អាក្រក់។ ​ជំនឿនេះ​មានរយៈ​ពេលជា​ច្រើន​ទស្សវត្ស​មកហើយ។ ​ការពាក់​ចិញ្ចៀន​នឹងម្រាមដៃទី ៤ (ដៃនាង) ​សម្រាប់​តែអ្នក​ភ្ជាប់​ពាក្យ​រួចប៉ុណ្ណោះ ​ក្រៅពីនេះ​គ្មានសិទ្ធិ​ពាក់ឡើយ។ ​ប្រសិនបើ​ស្ត្រីនៅលីវ​ពាក់ចិញ្ចៀន​នៅនាងដៃ ​នាងនឹង​គ្មានបុរស​មកចែចង់​ឡើយ ​ព្រោះគាត់​គិតថា ​នាងមាន​គូរស្រករ​រួចហើយ។​

 

ក្រៅពី​ការពិត​ដែលការ​ពាក់ចិញ្ចៀន​នៅដៃនាង​ជាមនុស្ស​មានគូ​ស្រកររួច, ​ចាស់បុរាណ​ថា ជាសំណាង​អាក្រក់ ​អនាគត​ទៅនឹងមិន​បានរៀប​ការឡើយ។

មនុស្សស្រីជាច្រើនពាក់ចិញ្ចៀននៅម្រាមដៃនាងមិនត្រឹមតែដើម្បីបង្កើន​សម្រស់​ប៉ុណ្ណោះទេ ​តែក៏ដើម្បី​ការពារ​ពីបុរស​មកចង់​ចែចង់​នាងផងដែរ។ ​ប្រសិនបើ​មានបុរស​មកចង់​ចែចង់នាង​នៅក្នុងក្លឹប ​នាងតែងតែ​បង្ហាញ​ចិញ្ចៀន​ភ្លឺចែងចាំង​ឲ្យគាត់មើល ​ដើម្បីឲ្យ​គាត់ចេញ​ឆ្ងាយ។

 

មិនថាការពាក់ចិញ្ចៀនដៃនាងជាសំណាងអាក្រក់ ឬយ៉ាងណាទេ ​តែអាច​អាស្រ័យ​លើការ​ជឿរបស់​​​មនុស្ស។ ​ជំនឿតាំងពី​ចាស់បុរាណ​មាននៅ​ជុំវិញ​ពិភព​លោកអាច​ទាយថា​នឹងកើត​ឡើង។ ​ការពិតអ្វី​ដែលសំខាន់ ​ការពាក់​ចិញ្ចៀន​នៅម្រាម​ដៃទី ៤​ខាងឆ្វេង​មិនអាក្រក់​អ្វីទេ​ តែវាពិបាក​ដល់បុរស​ដែលស្វែង​រកភរិយា។ ​បុរស ​និងស្ត្រី​ចូលចិត្​តសម្លឹង​មើលដៃ​មនុស្ស​ស្រីដើម្បី​ដឹងពី​ទំនាក់ទំនង​ស្នេហា ​ហើយ​ចិញ្ចៀន​ជានិមិត្ត​សញ្ញាជាក់​ស្តែងបំផុត។ ​ដូច្នេះ ​នារីទាន់​សម័យ​គួរគិតថា ​ពួកនាង​នឹងទៅ​ជាយ៉ាងណា​ក្រោយ ​និងមុន​ពេល​ពាក់​ចិញ្ចៀននាងដៃរួច។

 

ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ពាក់​ចិញ្ចៀន​នាងដៃ​មុនពេល​ភ្ជាប់ពាក្យ ​ជាសំណាង​អាក្រក់​មែនទេ?