ជិះម៉ូតូ ឌុបគ្នាបុកខឿន សួនច្បារ ចែកទ្រូងផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ឯម្នាក់ទៀតត្រូវបានបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្រោយពី ពួកគេជិះម៉ូតូលឿនពេក បុកខឿនសួរច្បារ ចែកទ្រូងផ្លូវ នៅក្បែររង្វង់មូល ជ្រោយចង្វារ ត្រើយខាងកើត ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នៅម៉ោង៣៖១៥នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦។

បើតាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ យុវជនពីរ នាក់ បានជិះម៉ូតូម៉ាក១២៥ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AA-4253 ជិះពីជើងទៅត្បូង យ៉ាងលឿន​ ខណៈមកដល់ផ្លូវកោង ក្បែររង្វង់មូល ជ្រោយចង្វារ អ្នកបើកម៉ូតូ មិនបានបន្ថយល្បឿននោះទេ ក៏ជ្រុលទៅបុកខឿនសួនច្បារ ចែកទ្រូងផ្លូវ បណ្ដាលឲ្យយុវជន ជាអ្នកឌុបបានដួលបោកទៅនិង ចំរឹងដែក ដែលនៅពាក់កណ្ដាល សួន​ទ្រូងផ្លូវជិះអូស ប្រមាណ​ ១៥ម៉ែត្រ បានបណ្ដាលឲ្យ ស្លាប់ភ្លាមៗ ចំណែកឯយុវជន ម្នាក់ទៀត ដែលរួមដំណើរ ជាមួយបានរងរបួស យ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅមន្ទីពេទ្យ។

មន្រ្តីនគរបាល មូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ហេង ហុង អាយុ​ ២៤ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកផ្ដៅ ស្រុករការកោង ខេត្តកណ្ដាល​ ដោយឡែកអ្នករងរបួស នៅមិនទាន់ស្គាល់ អត្តសញ្ញាណ នៅឡើយទេ។ ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង រួមយកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ខណ្ឌជ្រោយចង្វារ ដើម្បីរងចាំ ប្រគល់ ឲ្យសាច់ញាត្តិវិញ ដោយឡែកសពជនរងគ្រោះ ក៏ត្រូវបានសមត្ថកិច្ច ប្រគល់អោយទៅ សាច់ញាត្តិ ទទួលយកទៅ ធ្វើបុណ្យតាម ប្រពៃណីផងដែរ​ ៕

ជិះម៉ូតូ ឌុបគ្នាបុកខឿន សួនច្បារ ចែកទ្រូងផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
ជិះម៉ូតូ ឌុបគ្នាបុកខឿន សួនច្បារ ចែកទ្រូងផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត