ស្ត្រីម្នាក់ ឆក់ខ្សែភ្លើងស្លាប់ នៅកន្លែង ផលិតទឹកសុទ្ធ នៅកណ្តៀងរាយ

ស្វាយរៀង៖ ស្ត្រីម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ ខណៈដែលបញ្ជូនដល់មន្ទីរពេទ្យ ខណៈស្រ្តីរូបនេះ កំពុងធ្វើការងារ ហើយ ដៃរបស់គាត់សើម បានដោតខ្សែភ្លើងចូលព្រី នៅម៉ោង៩៖០០នាទី ព្រឹកថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៦ នៅចំណុចភូមិ ដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ សារ៉េន អាយុ៤៤ឆ្នាំ រស់នៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ មុខរបរកម្មករលើកទឹកសុទ្ន នៅផ្ទះឈ្មោះ ថោង ជីវី។ មន្រ្តីនគរបាល បានឲ្យដឹងទៀតថា មូលហេតុដែលឆក់នេះ បណ្តាលមកពី ឈ្មោះ ចាន់ សារ៉េន ដៃសើម ហើយបានយកដៃ ទៅបិតប៉ារ៉ែត បណ្តាលឲ្យឆក់ខ្សែភ្លើង​ ដួលសន្លប់ ហើយភ្លាមៗនោះ ក៏ត្រូវបានបញ្ជួនទៅមន្ទីរពេទ្យស្វាយរៀង ប៉ុន្តែបានស្លាប់ នៅពេលដល់មន្ទីរពេទ្យ។ ​​​​

ប្រភពពីសមត្ថកិច្ច បានបង្ហើបឲ្យដឹងថា ទីតាំងកន្លែងផលិតទឹកសុទ្ធនេះ ពុំមានច្បាប់ទំលាប់ ត្រឹមត្រូវនោះទេ អាជ្ញាធរធ្លាប់ ចុះបិទម្តងដែរ តែមិនដឹងយ៉ាងម៉េចនៅតែ ដំណើរការរលូនដដែល។ប្រជាពលរដ្នសំណូមពរ ដល់សមត្ថកិច្ចជំនាញ សូមមានវិធានការ ចំពោះកន្លែងផលិតទឹកសុទ្ធនេះផង ដើម្បីសុខភាពប្រជាពលរដ្ឋ៕

ស្ត្រីម្នាក់ ឆក់ខ្សែភ្លើងស្លាប់ នៅកន្លែង ផលិតទឹកសុទ្ធ នៅកណ្តៀងរាយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត