ដើមឆ្នាំ​២០១៦​ រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រសួងការពារជាតិ​ជ្រើសរើស​ទាហាន​៥០០​នាក់​

​តាម​សំណើ​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ នា​ដើមឆ្នាំ​២០១៦​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ជា​ប្រមុខ​ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួងការពារជាតិ​ជ្រើសរើស​ពល​ទាហាន​ចំនួន​៥០០​នាក់​ ដោយ​សេចក្តីសម្រេច​លេខ​០៥​សសរ​ ចុះ​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ ។​

​ពល​ទាហាន​ដែល​ត្រូវ​ជ្រើសរើស​ចំនួន​៥០០​នាក់​នេះ​ គឺ​សម្រាប់​បំពេញ​ក្របខ័ណ្ឌ​ឲ្យ​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ​អគ្គបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​ ៕​

ដើមឆ្នាំ​២០១៦​ រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រសួងការពារជាតិ​ជ្រើសរើស​ទាហាន​៥០០​នាក់​

Related