ថន តារា ចង់បាន​ស្នេហ៍​ថ្មី​ស្អំ​បេះដូង​

6 Videos


​នៅក្នុង​បទ​សម្ភាស​កាលពីពេល​ថ្មីៗ​នេះ​តារា​សម្តែង ថន តារា បាន​ប្រាប់ថា នៅពេលនេះ​ការងារ​សិល្បៈ​របស់​នាង​កំពុង​ហក់​ឡើង​ខ្លាំង ព្រោះ​នាង​កំពុង​ចែកពេល​វេលា​ថត​រឿង​ថ្មី​ចំនួន​បី​រឿង​ក្នុងពេល​តែមួយ ហើយ​រឿង​ទាំងបី​នោះ នាង​ក៏​ទទួលបាន​តំណែង​ជា​តួ​សំខាន់​នៅក្នុង​សាច់រឿង​ផងដែរ​។​

ថន តារា ចង់បាន​ស្នេហ៍​ថ្មី​ស្អំ​បេះដូង​

M88


ថន តារា បន្តទៀតថា ក្រោយពី​សម្តែង​រឿង​ទាំងបី​ខាងលើ ថ្មីៗ​នេះ​ក៏មាន​ផលិតកម្ម​ពីរ​ផ្សេងទៀត គេ​បាន​ទាក់​ទង់​ហៅ​នាង​ឱ្យ​សម្តែង​ពីរ​រឿង​បន្តទៀត ។ ប៉ុន្តែ​រឿង​ទាំងពីរ​នោះ នាង​មិនទាន់​សម្រេចចិត្ត​ទទួល​សម្តែង​នៅឡើយ​ទេ ព្រោះ​នាង​គ្មាន​ពេលទំនេរ​ទទួលយក​រឿង​ថ្មី​ទៀតឡើយ ។​

ថន តារា ចង់បាន​ស្នេហ៍​ថ្មី​ស្អំ​បេះដូង​

​ទន្ទឹមនឹង​ការ​បង្ហើប​ប្រាប់​ពី​ការងារ​សិល្បៈ​នេះដែរ នៅពេល​អ្នកយកព័ត៌មាន​របស់​យើង​សួរនាំ​ពី​រឿង​ស្នេហា ថន តារា បាន​បន្ត​ប្រាប់ថា តាំងពី​នាង​បែក​ស្នេហ៍​ទីមួយ​មក នាង​មិនទាន់​ទទួលយក​ស្នេហា​ទី​ពីរ​នៅឡើយ​ទេ ព្រោះ​ការបែកបាក់​ស្នេហា​ទីមួយ​នេះ ធ្វើឱ្យ​នាង​ឈឺចាប់​ខ្លាំង​មិនទាន់​អាច​បំភ្លេចបាន​នៅឡើយ ។​

ថន តារា ចង់បាន​ស្នេហ៍​ថ្មី​ស្អំ​បេះដូង​

ការបញ្ជាក់​នេះ​ថ្វីដ្បិតតែ​តារា​សម្តែង ថន តារា មិនទាន់​រសាយ​បាត់​ការឈឺចាប់​ក្តី ប៉ុន្តែ​នៅក្នុង​បទ​សម្ភាស​នេះ​កញ្ញា ក៏បាន​បញ្ជាក់ដែរថា ចាប់ពីពេលនេះ​តទៅ​នាង​បាន​បើក​បេះដូង​ទទួលយក​ស្នេហា​ថ្មី​ជា​បណ្តើរៗ ហើយ ព្រោះ នាង​ក៏​ចង់​រៀបចំ​គូ​អនាគត​ឡើងវិញ ។ដោយសារ​នាង​មាន​អាយុ​កាន់តែ​ច្រើនណាស់​ហើយ​ដែរ តែ​បុរស​ដែល​នាង​ប្រាថ្នា​ចង់​ជួប​នោះ គឺ​សុំ​ជា​មនុស្ស​ប្រុស​មាន​សណ្តាន​ចិត្ត​ទូលាយ​មិន​ប្រចណ្ឌ ព្រោះ​ទោះជា​រៀបចំ​គូជីវិត​រួចហើយ នាង​ក៏​មិនមាន​បំណង​ឈប់​ពី​សិល្បៈ​ដែរ​៕ប្រមាញ់ តារា​

ថន តារា ចង់បាន​ស្នេហ៍​ថ្មី​ស្អំ​បេះដូង​ថន តារា ចង់បាន​ស្នេហ៍​ថ្មី​ស្អំ​បេះដូង​