បេ​ក្ខ​នារី​អាយុ ១៦ ឆ្នាំ បង្អើល​ឆាក The Voice Cambodia ឡើង Coach និង ទស្សនិកជន​ព្រឺ​សម្បុរ (​មាន​វីដេអូ​)

6 Videos


​ពិតជា​មិនធម្មតា​មែន នូវ​សម្ថ​ភាព​សំឡេង​របស់​បេ​ក្ខ​នារី រ៉េត ស៊ូ​ហ្សា​ណា ទើបតែ​អាយុ ១៦ សោះ នាង​អាច​បង្អើល​ឆាក The voice Cambodia ឱ្យ​រង្គើ​ដោយ​ស្នូរ​ទះដៃ និង សម្រែក​ស្រែក​ហ៊ោកញ្ជ្រៀវ​យ៉ាង​កងរំពង ។​​រ៉េត ស៊ូ​ហ្សា​ណា ជា​បេ​ក្ខ​នារី​ដ៏​មាន​សមត្ថភាព​ម្នា​ក់នៅ​រាជធានី​ភ្នំពេញ បាន​បកស្រាយ​បទ​ជា​ភាសា​អង់គ្លេស​«The Power of Love»​យប់មិញ​នេះ បានធ្វើឱ្យ Coach ទាំង​បួនរូប​ហើប​គូទ​ពី​កៅអី​ចុច​បូ​តុង​ចង់ឃើញ​ម្ចាស់​សំនៀង មិនតែប៉ុណ្ណោះ​នាង​ថែមទាំង​បាន​ទាក់ទាញ​ចិត្ត​ទស្សនិកជន​ដែល​ទស្សនា​ផ្ទាល់​ឱ្យមាន​ភាព​រំជើបរំជួល​ឡើង​ព្រឺ​សម្បុរ​ទៀតផង រឹតតែ​ពិសេស​ទៀត​នោះ​នាង​ក៏បាន​បង្ក​ឱ្យ​គ្រប់គ្នា ពិសេស​ឪពុកម្តាយ​របស់​នាង រំភើប​ញាប់​ញ័រ ក្តុកក្តួល​រហូត​ហូរ​ទឹកភ្នែក ដោយសារ​ការបង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​នាង ជាមួយនឹង​ការកោតសរសើរ​គ្រប់ៗ​មាត់​ថា ពិ​រោះ​! ពិ​រោះ​! ពិ​រោះ​ណាស់​! ។​

បេ​ក្ខ​នារី​អាយុ ១៦ ឆ្នាំ បង្អើល​ឆាក The Voice Cambodia ឡើង Coach និង ទស្សនិកជន​ព្រឺ​សម្បុរ (​មាន​វីដេអូ​)

M88


​កៅអី​បួន​បាន​បង្វិលរ​កនាង​ផ្ទួនៗ ដែល​ធ្វើឱ្យ​នាង​ត្រូវ​ប្រឈមមុខ​នឹង​ការតវ៉ា​សម្តី​គ្នា​រវាង Coach ទាំង​បួន ក្នុងការ​ដណ្តើមយក​នា​ង​ធ្វើជា​កូនក្រុម ។ ទោះយ៉ាងណា ស៊ូ​ហ្សា​ណា បានជ្រើសរើស​យក Coach ឱក សុគន្ធ​កញ្ញា ធ្វើជា​គ្រូបង្វឹក រីឯ Coach បី​រូប​ទៀត​បាន​ត្រឹម​ខកចិត្ត​ប៉ុណ្ណោះ ។​

បេ​ក្ខ​នារី​អាយុ ១៦ ឆ្នាំ បង្អើល​ឆាក The Voice Cambodia ឡើង Coach និង ទស្សនិកជន​ព្រឺ​សម្បុរ (​មាន​វីដេអូ​)

​ចង់ដឹងថា ការបង្ហាញ​សមត្ថភាព​របស់​បេ​ក្ខ​នារី​ម្នាក់នេះ ធ្វើឱ្យ​កក្រើក​ឆាក និង Coach ទាំង​បួន​អត់ទ្រាំ​មិន​សរសើរ​យ៉ាងណា​នោះ តោះ​!​ទស្សនា​វីដេអូ​នេះ​ទាំងអស់គ្នា ៕ សាកល​

បេ​ក្ខ​នារី​អាយុ ១៦ ឆ្នាំ បង្អើល​ឆាក The Voice Cambodia ឡើង Coach និង ទស្សនិកជន​ព្រឺ​សម្បុរ (​មាន​វីដេអូ​)

បេ​ក្ខ​នារី​អាយុ ១៦ ឆ្នាំ បង្អើល​ឆាក The Voice Cambodia ឡើង Coach និង ទស្សនិកជន​ព្រឺ​សម្បុរ (​មាន​វីដេអូ​)

The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 2ទស្សនាបេក្ខនារី៖ រ៉េត ស៊ូហ្សាណា អាយុ 16 ឆ្នាំ ជាបេក…

Posted by The Voice Cambodia on Sunday, March 13, 2016