Bosco Wong រកបាន​សង្សារ​ថ្មី​ហើយ​ឬ ?

6 Videos


​កាលពីពេល​ថ្មីៗ​នេះ សារព័ត៌មាន​ហុងកុង​បាន​ចុះផ្សាយ​ថា តារា​សម្តែង​ល្បីឈ្មោះ Bosco Wong អាច​រកបាន​ស្នេហា​ថ្មី​ហើយ ដែល​ដៃគូ​លោក​គឺជា​តារា​ម៉ូ​ដែល​ជប៉ុន​ដ៏​ស្រស់ស្អាត ។​​គេ​បានដឹងថា អ្នក​ទាំង​ពីរបាន​ចាប់អារម្មណ៍​គ្នា បន្ទាប់ពី​ចាប់ដៃគ្នា​ថត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ហើយ​ក្រោយមក​ក៏​កក់​បន្ទប់​រស់នៅក្នុង​សណ្ឋាគារ​តែមួយ​ថែមទៀត ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​ថែមទាំង​ថត​បាន លោក Bosco និង តារា​ម៉ូ​ដែល​ស្រី​ដើរ​ជាមួយគ្នា​តាមផ្លូវ ជាមួយនឹង​ម៉ាស​បិទមុខ​ខ្លាច​អ្នកដទៃ​ស្គាល់​ទៀត ។

Bosco Wong រកបាន​សង្សារ​ថ្មី​ហើយ​ឬ ?

M88


យ៉ាងណាក្តី ក្រោយពី​ពាក្យ​ចចាមអារ៉ាម​បាន​រីក​សុះសាយ លោក Bosco ក៏បាន​ចេញមុខ​បដិសេធ​ចំពោះ​រឿងនេះ​ថា «​ពួកយើង​គ្រាន់តែ​មិត្តភក្តិ​ធម្មតា​ប៉ុណ្ណោះ ហើយ​ក្នុង​រូបថត​នោះ​គឺជា​ពេលដែល​ខ្ញុំ​ជួប​ជូន នាង​ដើរ​ទិញ​ឥ​វ៉ាន់​បន្តិចបន្តួច ព្រោះ​នាង​ជា​មនុស្ស​ពី​ក្រៅប្រទេស សូមកុំ​យល់ច្រឡំ​ទៀត ព្រោះថា វា​ផ្តល់​ការលំបាក​សម្រាប់​ពួក​ខ្ញុំ​ស្គាល់​ពីគ្នា​ឲ្យ​បាន​ច្រើនជាង​នេះ​» ។​​ ​គួរបញ្ជាក់​ផងដែរ​ថា លោក Bosco ធ្លាប់បាន​ប្រកាសថា ចង់​មាន​សង្សារ តែ​តាំងពី​ពេល​នោះមក មិនទាន់​ឃើញ លោក​អាច​រក​ដៃគូ​លោក​បាន​ពិតប្រាកដ​ទេ ៕ ថា​វរិ​ទ្ធ (​ប្រភព ៖ អាស៊ាន​ផ​ប​ញ៉ូ​)

Bosco Wong រកបាន​សង្សារ​ថ្មី​ហើយ​ឬ ? Bosco Wong រកបាន​សង្សារ​ថ្មី​ហើយ​ឬ ? Bosco Wong រកបាន​សង្សារ​ថ្មី​ហើយ​ឬ ? Bosco Wong រកបាន​សង្សារ​ថ្មី​ហើយ​ឬ ? Bosco Wong រកបាន​សង្សារ​ថ្មី​ហើយ​ឬ ?