តួឯក​ស្រី​ត្រចៀកកាំ បំបាក់មុខ ហ្វា​ន់ ពីង​ពីង​

6 Videos


តារា​សម្តែង​ចិន​នាង ចាវ វៃ បន្ទាប់ពី​សម្តែង​ជា​តួ​នាង​ត្រចៀកកាំ​នៅក្នុង​ខ្សែភាពយន្ត​ភាគ​ចិន​រឿង «​ព្រះនាង​វ៉ាន់​ជូ​» រួចមក គឺ​ចាប់ផ្តើម​មានឈ្មោះ​បោះ​សម្លេង​រហូតមកទល់​ស​ព្វ​ថ្ងៃនេះ ។ ថ្វីត្បិតតែ​ពេលនេះ​នាង​បាន ក្លាយជា​ភរិយា​គេ​ទៅហើយ​ក៏ពិតមែន ប៉ុន្តែ​នាង​នៅតែមាន​អត្តចរិត​មានៈ​រឹងរូស​ដដែល ។

តួឯក​ស្រី​ត្រចៀកកាំ បំបាក់មុខ ហ្វា​ន់ ពីង​ពីង​

M88


ប៉ុន្មាន​ឆ្នាំ​កន្លងទៅ នេះ​ទាំង​ការងារ​សម្តែង និង ជំនួញ គឺមាន​ការរីកលូតលាស់​ទទួល​ចំណូល​បាន​ច្រើនណាស់ ហើយ​កាលពីពេល ថ្មីៗ​នេះ​នៅពេលដែល​នាង​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ក្រោម​ប្រធានបទ «​អស្ចារ្យ​ណាស់​ការនិយាយ​» មាន​សំណួរ​មួយ​សួរថា តើ​នាង​គិតថា នាង ហ្វា​ន់ ពីង​ពីង ស្រស់ស្អាត​ទេ​? ភ្លាមនោះ​នាង ចាវ វៃ បាន​ឆ្លើយ​ប្រកប ដោយ​ភាពឈ្លាសវៃ និង ទទួលបាន​នូវ​ការអបអរសាទរ​យ៉ាង​កងរំពង​ពី​ទស្សនិកជន ។​

តួឯក​ស្រី​ត្រចៀកកាំ បំបាក់មុខ ហ្វា​ន់ ពីង​ពីង​

សូមបញ្ជាក់​ផងដែរ​ថា តាម​ព័ត៌មាន​បាន​ឲ្យ​ដឹងថា កន្លងមក​ធ្លាប់​លេចឮ​ព័ត៌មាន​ថា នាង ចាវ វៃ និង​នាង ហ្វា​ន់ ពីង​ពីង មិនសូវ​ត្រូ​ប​គ្នា​នោះទេ ។ ក្នុង​កម្មវិធី «​អស្ចារ្យ​ណាស់​ការនិយាយ​» គឺ​ចៀស​មិន​ផុតពី​ការលើក​ជា សំណួរ​សួរ​ពី​រឿង​នេះដែរ ។ នាង ចាវ វៃ ទើបតែ​អង្គុយ​ក្នុង​កម្មវិធី «​អស្ចារ្យ​ណាស់​ការនិយាយ​» មិនបាន​ប៉ុន្មាន ផង​ក៏​ស្រាប់តែ​គេ​បញ្ចាំង​ស្លាយ​ដែល​រៀបរាប់​ពី​សកម្មភាព​នៃ​ការសម្តែង​របស់​នាង ហ្វា​ន់ ពីង​ពីង ហើយ​អ្នក​រៀបចំ​កម្មវិធី​បាន​សួរ​នាង​ទាំង​ប្រថុច​ញុ​ច​ថា តើ​នាង​គិតថា នាង ហ្វា​ន់ ពីង​ពីង ស្រស់ស្អាត​ទេ​? នាង ចាវ វៃ ឆ្លើយតប ទាំង​ទឹកមុខ​ញញឹម និង​ខែង​រែង​ថា «​នៅទីនេះ គឺ​ខ្ញុំ​ជា​ម្ចាស់ផ្ទះ ដូច្នេះ​ខ្ញុំ​មិន​យល់ឃើញថា អ៊ីចឹង​ទេ​» ។

តួឯក​ស្រី​ត្រចៀកកាំ បំបាក់មុខ ហ្វា​ន់ ពីង​ពីង​

ភ្លាមៗ​នោះ ក៏​ត្រូវបាន​ទស្សនិកជន​ទះដៃ​យ៉ាង​កងរំពង ដោយ​ចាត់ទុកថា ជា​ប្រតិកម្ម​មួយ​ដ៏​ឈ្លាសវៃ ។​​ ​កាលពីមុន គឺ​នៅពេលដែល​នាង ចាវ វៃ ផ្តល់​បទសម្ភាសន៍​ធ្លាប់បាន​គេ​ចោទសួរ​ទាក់ទង​ទៅនឹង​ព័ត៌មាន មិន​ចុះសម្រុង​ជាមួយ​នាង លីន ស៊ី​នរូ និង​នាង ហ្វា​ន់ ពីង​ពីង តែ​ពេលនោះ​នាង ចាវ វៃ ឆ្លើយថា គឺ​គ្រាន់តែ​ជា ពាក្យ​ចចាមអារ៉ាម​ទាំងអស់ ប៉ុន្តែ​នាង​ក៏បាន​សារភាព​ផងដែរ​ថា បន្ទាប់ពី​សម្តែង​រួមគ្នា​ជាមួយ​នាង ហ្វា​ន់ ពីង​ពីង នៅក្នុង​រឿង «​ព្រះ​នាង​វ៉ាន់​ជូ​» រួចមក គឺ​មិនដែល​បាន​សម្តែង​ជាមួយគ្នា​ទៀតឡើយ តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​
​ក្រោយនេះ គឺ​នៅតែ​រក្សា​ទំនាក់​ទំនងជា​មិត្តភក្តិ​ដូច​ប្រក្រតី ។ នៅ​ចុងបញ្ចប់​នាង​សើច​ហើយ​និយាយថា តាមពិត ពួកយើង​ធ្លាប់​ស្គាល់គ្នា​តាំងពី​នៅ​តូចៗ​មកម្ល៉េះ ដូច្នេះ​នៅតែ​ជូនពរ​ដល់​នាង ហ្វា​ន់ ពីង​ពីង ៕ គ ឡេង​ ​

តួឯក​ស្រី​ត្រចៀកកាំ បំបាក់មុខ ហ្វា​ន់ ពីង​ពីង​