កីឡា​បាញ់​កាំភ្លើង Laser Tag ស៊េរី​ថ្មី​ពិសេស​នៅ Aeon ធានា​ថា​សប្បាយ​តែ​ម្ដង

Kids City នឹង​ផ្ដល់​ការ​កម្សាន្ត​ថ្មី​កាន់​តែ​ពិសេស និង​សប្បាយ​រីករាយ ជាមួយ​នឹង​កីឡា​បាញ់​កាំភ្លើង​ Laser Tag ដែល​មាន​បច្ចេកវិទ្យា​ស្តង់ដារ​អាមេរិក។

 

Laser Tag នឹង​ចាប់ផ្ដើម​បើក​ដំណើរការ​នៅ​ថ្ងៃ​ទី ១៨ ខែ មីនា នេះ​តទៅ ​នៅ​ផ្សារ​ទំនើប Aeon ជាន់​ទី​៤​។​

 

កីឡា​បាញ់​កាំភ្លើង Laser Tag ស៊េរី​ថ្មី​ពិសេស​នៅ Aeon ធានា​ថា​សប្បាយ​តែ​ម្ដង

 

ការ​នាំ​យក​កីឡា​នេះ​មក គឺ​ដើម្បី​បង្កើត​ភាពសប្បាយ​រីករាយ បង្កើន​ភាព​ក្លាហាន រហ័សរហួន និង​ភាព​ស្និទ្ធស្នាល​រវាង​មិត្ត​រួម​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងៗ និង​ក្រុម​គ្រួសារ មិត្តភ័ក្ដិ​លេង​ជាមួយ​គ្នា​នា​ថ្ងៃ​ឈប់​សម្រាក​។

 

ក្មេង​ដែល​មាន​កម្ពស់​ចាប់​ពី ១,២០​ម៉ែត្រ​ឡើង​ទៅ អាច​ចូលរួម​លេង​បាន ហើយ​របៀប​លេង​ គឺ​លេង​ជា​ក្រុម​ ត្រូវ​មាន​សមាជិក​ចាប់ពី​៤​នាក់​ឡើង ឬ​រហូត​ដល់​ច្រើន​បំផុត ២៨​នាក់​ ដើម្បី​រួម​គ្នា​ប្រកួត​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។ របៀប​លេង​យ៉ាង​ណា នឹង​មាន​អ្នក​ជំនាញ​បង្ហាញ​នៅ​ទី​នោះ។

 

អ្វី​ដែល​សំខាន់​ជាង​គេ​គឺ “​សុវត្ថិភាព​”។ កាំភ្លើង​ទាំងអស់​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​ពិសេស​សម្រាប់​អ្នក​លេង​ប្រៀប​បី​ដូចជា​នៅ​ក្នុង​សមរភូមិ​ពិតៗ ប៉ុន្តែ​មិន​បង្ក​ឱ្យមាន​គ្រោះថ្នាក់​ ឬ​ឈឺ​ចាប់​ឡើយ​។​

 

ចុច Like លើ Facebook Page: Laser Tag Cambodia ទាំងអស់​គ្នា ​ដើម្បី​មាន​ឱកាស​ឈ្នះ​សំបុត្រ​ ចូល​លេង​ដោយ​ឥត​គិត​ថ្លៃ​។​

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​សាកសួរ​តាម​រយៈ​លេខ​ 023 992 966 ឬ​ចូល​​វិបសាយ www.kidscityasia.com ៕

 

អត្ថបទ៖ ដៃ​គូ​សហការ