សមាគម​ពិភពលោក​នៃ​ក្តីមេត្តា និង​សម្របសម្រួល​សង្គម​នៃ​រដ្ឋ​កូ​វ៉ែត​បើក​ការដ្ឋាន​សាងសង់​ភូមិ​គំរូ​ទី៥នៅ​​ខ្សាច់កណ្តាល

សមាគម​ពិភពលោក​នៃ​ក្តីមេត្តា និង​សម្របសម្រួល​សង្គម​នៃ​រដ្ឋ​កូ​វ៉ែត សហការ​ជាមួយ សមាគម សម្របសម្រួល និង​អភិវឌ្ឍន៍​សង្គម បានរៀបចំ​ពិធី បើក​ការ​ដា្ឋ​ន សាងសង់​ភូមិ​គំរូ​ទី ៥ ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានិត នាយករង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល នៅ​ថ្ងៃ សុក្រ​ទី ១១ ខែមីនា ឆ្នាំ២០១។
សមាគម​ពិភពលោក​នៃ​ក្តីមេត្តា និង​សម្របសម្រួល​សង្គម​នៃ​រដ្ឋ​កូ​វ៉ែត​បើក​ការដ្ឋាន​សាងសង់​ភូមិ​គំរូ​ទី៥នៅ​​ខ្សាច់កណ្តាល

ភូមិ​គំរូ​ទី៥នេះ ត្រូវបាន​សាងសង់​លើ​ផ្ទៃដី​ទំហំ ២.៥ ហិច​តា​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ និង​គ្មាន​ជម្រក​អាស្រ័យ​ចំនួន ១៣០គ្រួសារ ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ ១.៣ លាន​ដុល្លា​អាមេរិក ក្រោម​ជំនួយ របស់ មូលនិធិ​សៀខ​សានី​ពិន​អាប់​ឌុល​ឡោះ​ដើម្បី​បម្រើសេវា​មនុស្សធម៌ ហៅ​កាត់​ថា  រ៉​ហ្វ ( RAF)ពី​ប្រទេស​កាតា។ ផ្ទះ​នីមួយ​មាន​ទំហំ​ពី ៣៥ ទៅ៤៥ ម៉ែត្រការ៉េ ក្នុងនោះ​មាន​បន្ទប់ដេក២បន្ទប់ កន្លែង​ទទួលភ្ញៀវ មានផ្ទះ​បាយ និង​បន្ទប់ទឹក។ ជាមួយគ្នា​នោះដែរ នៅក្នុង​ភូមិ​នោះ​រួមមាន​ទាំង សាលារៀន​មួយ​ខ្នង៣បន្ទប់ វិហារ​មួយ​ខ្នង និង​ឧបករណ៍​អាជីព​មួយចំនួន​ដើម្បីឱ្យ​ពួកគាត់​អាច​បង្កើន​ចំ​ណួ​ល​ប្រចាំថ្ងៃ​របស់​ពួកគាត់ ។
សមាគម​ពិភពលោក​នៃ​ក្តីមេត្តា និង​សម្របសម្រួល​សង្គម​នៃ​រដ្ឋ​កូ​វ៉ែត​បើក​ការដ្ឋាន​សាងសង់​ភូមិ​គំរូ​ទី៥នៅ​​ខ្សាច់កណ្តាល

សូម​រម្លឹក​ដែរ​ថា កន្លងមក​យើង​បាននិងកំពុង​សាងសង់​ភូមិ​គំរូ​ជូន​គ្រួសារ​ក្រីក្រ បាន​ចំនួន៤ ភូមិ​រួចមកហើយ ក្នុងនោះ ភូមិ​គំរូ​ទី១ មានគ្រួសារ​ក្រីក្រ​ចំនួន ៤៣គ្រួសារ ស្ថិតនៅ​ខេត្តកណ្តាល ភូមិ​គំរូ​ទី២ មាន​ចំនួន ៤២គ្រួសារ ស្ថិតនៅក្នុង​ខេត្តព្រៃវែង ភូមិ​គំរូ​ទី៣ មាន​ចំនួន ៥៨គ្រួសារ ស្ថិតនៅ ខេត្តតាកែវ ដែល​គ្រោង​នឹង​សម្ពោធ ដាក់ឱ្យ​ប្រើប្រាស់​នៅពេល​ខាងមុខឆាប់ៗនេះ និង​ភូមិ​គំ​រួ​ទី៤ ស្ថិតនៅ ខេត្ត​ត្បូងឃ្មុំ សម្រាប់​គ្រួសារ​ក្រីក្រ​ចំនួន ៤០គ្រួសារ ដែល​កំពុង​ចាក់គ្រឹះ​សាងសង់។
ជាមួយគ្នា​នោះដែរ សមាគម​ក៏​គ្រោង​នឹង​សាងសង់​ភូមិ​គំរូ​ចំនួន១ភូមិ​បន្ថែមទៀត នៅក្នុង​ឆ្នាំ២០១៦នេះ ដែលជា​ភូមិ​គំរូ​ទី៦ មាន​ទីតាំង​ស្ថិតនៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ សម្រាប់​ផ្តល់ជូន​គ្រួសារ​ក្រីក្រ​ចំនួន ៣៤គ្រួសារ៕

ព័ត៌មាន​បន្ថែម៖ ០៩៣ ៩២០ ៩៦៨,០១៦ ៣៣៦ ៧០៧

អត្ថបទ​ពាណិជ្ជកម្ម


សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​