កងទ័ព​កម្ពុជា និង​អាមេរិក រួមគ្នា​ធ្វើ​សមយុទ្ធ​ឆ្មាំ​អង្គរ ឆ្នាំ​២០១៦​នៅ​កំពង់ស្ពឺ​

​កងទ័ព​កម្ពុជា និង​មន្ត្រី​កងទ័ព​អាមេរិក​បានរួម​គ្នា​ធ្វើ «​សមយុទ្ធ​ឆ្មាំ​អង្គរ ឆ្នាំ ២០១៦» ដោយ​ពិធី​ផ្លូវការ​បាន​ប្រព្រឹត្តទៅ​នៅ​សាលា​ហ្វឹកហ្វឺន​សំរាប់​កងកំលាំង​ថែរក្សា​សន្តិភាព​ពហុ​ជាតិ ក្នុង​ខេត្តកំពង់ស្ពឺ នា​ថ្ងៃទី ១៤ មិនា ឆ្នាំ ២០១៦ ។ នេះ​គឺជា​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ទ្វេភាគី ដោយមាន​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​កងកំលាំង​ជើងគោក​អាមេរិក​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ជា​អ្នក​ឧបត្ថម្ភ  ។​

​ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី ៧​ជាប់​គ្នា​នៃ​សមយុទ្ធ​នេះ ដែលមាន​បំណង​ពង្រឹង​រួមគ្នា​នូវ​សមត្ថភាព​ក្នុងការ​ផ្តល់ជំនួយ​សង្គ្រោះ​មហន្តរាយ និង​ជំនួយ​មនុស្សធម៌ និង​កែលំអ​កិច្ចសហប្រតិបត្តិកា​រ​រវាង​យោធា និង​យោធា​។​
​    ​
​លោកស្រី Julie Chung ភារធារី​នៃ​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ បាន​មានប្រសាសន៍ថា ៖«ខ្ញុំ​ជឿថា សមយុទ្ធ​ឆ្មាំ​អង្គរ ដែល​ចាប់ផ្តើម​នៅថ្ងៃនេះ បង្ហាញ​ជា​គំរូ​នូវ​រឿង​ល្អ​បំផុត​មួយចំនួន​ដែល​យោធា​អាច​សំរេចបាន សំរាប់​ប្រទេស​និង​ប្រជាជន​របស់គេ​»។

​សកម្មភាព​នៃ​សមយុទ្ធ​ឆ្មាំ​អង្គរ​រួមមាន​ការហ្វឹកហ្វឺន និង​ការផ្លាស់ប្តូរ​គ្នា ទាក់ទង​នឹង​ជំនួយ​មនុស្សធម៌ ការឆ្លើយតប​ចំពោះ​គ្រោះមហន្តរាយ  ការផ្តល់​ការសង្គ្រោះ​បន្ទាន់ វិស្វកម្ម ការ​កំចាត់​គ្រឿងផ្ទុះ ការ​ប្រឆាំងនឹង​គ្រឿងផ្ទុះ​កែច្នៃ ការដឹកជញ្ជូន​មនុស្ស និង​គ្រឿង​ផ្គត់ផ្គង់ ហើយ​និង​ការពង្រឹង​សមត្ថភាព​នៃ​អ្នកដឹកនាំ​។ ប្រទេស​ទាំងអស់ រួមទាំង​ប្រទេស​កម្ពុជា​និង​សហរដ្ឋអាមេរិក​ផងដែរ នឹងមាន​សុវត្ថិភាព​ច្រើនឡើង​សំរាប់​ការរស់នៅ បើ​ផ្នែក​យោធា​មាន​ជំនាញ​ខ្ពស់​នៅក្នុង​កិច្ចការ​អស់ទាំង​នេះ​។​

​សមយុទ្ធ​រយៈពេល ២ សប្តាហ៍​នេះ​មានការ​ចូលរួម​នៃ​កងយោធពល​ខេមរភូមិន្ទ កងកំលាំង​មកពី​មជ្ឈមណ្ឌល​ជាតិ​សំរាប់​ថែរក្សា​សន្តិភាព  មជ្ឈមណ្ឌល​កំចាត់មីន និង​យុទ្ធភណ្ឌ​សល់​ពី​សង្គ្រាម និង​កងរាជអាវុធហត្ថ​កម្ពុជា​។ ចំណែក​កងកំលាំង​អាមេរិក​មានមក​ពី​កងទ័ពជើងគោក​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក បញ្ជាការដ្ឋាន​សំរាប់​ជំនួយ​ដល់​តំបន់​ប្រតិបត្តិការ​សឹក កងពលតូច​វិស្វកម្ម​ទី​១៣០​សំរាប់​តំបន់​ប្រតិបត្តិការ​សឹក កងពលតូច​តម្រួតយោធា​ទី​៨ កងវរសេនាតូច​កំចាត់​យុទ្ធភណ្ឌ​ផ្ទុះ​ទី ៣០៣ កងកំលាំង​ជាតិ​ការពារ​មាតុភូមិ​មកពី​រដ្ឋ Idaho កងទ័ព​កម្ពុជា និង​អាមេរិក រួមគ្នា​ធ្វើ​សមយុទ្ធ​ឆ្មាំ​អង្គរ ឆ្នាំ​២០១៦​នៅ​កំពង់ស្ពឺ​បញ្ជាការដ្ឋាន​ទី ១៨ ផ្នែក​វេជ្ជសាស្ត្រ មជ្ឈមណ្ឌល​រំលាយ​យុទ្ធភណ្ឌ​ផ្ទុះ​កែច្នៃ និង​កងពលតូច​ទី ៤១៣ ទទួលបន្ទុក​កិច្ចការ​កុងត្រា។​

​ឧ​ត្ត​ម​សេនីយ​ទោ Edward F. Dorman III មេបញ្ជាការ​នៅ​បញ្ជាការដ្ឋាន​ទី ៨ គាំទ្រ​តំបន់​ប្រតិបត្តិការ​សឹក បាន​លើកទឹកចិត្ត​អោយ​អ្នកចូលរួម​ចំនួន ១៥០ នាក់ អោយ​ចាប់យក​ឱកាស​នោះ ដើម្បី​រៀនសូត្រ​ពី​ឯកទេស​របស់​គ្នា​ទៅវិញទៅមក ហើយ​ស្វែងយល់​វប្បធម៌ និង​ប្រពៃណី​ល្អៗ​ពីគ្នា​។​

​លោក​បាន​មានប្រសាសន៍ថា “​ជំនួយ​មនុស្សធម៌ និង​ជំនួយ​សង្គ្រោះ​មហន្តរាយ​គឺជា​អាទិភាព​សំរាប់​ប្រទេស​យើង​ទាំងពីរ ហើយ​ក្នុងពេល​យើង​ធ្វើការ​ប្រតិបត្តិការ​ជាមួយគ្នា​នៅក្នុង​តំបន់​ដែលមាន​ភាពស្មុគស្មាញ និង​ចេះតែមាន​ការប្រែប្រួល សមយុទ្ធ​បែបនេះ​មាន​សារៈសំខាន់​ណាស់​សំរាប់​សន្តិសុខ និង​ស្ថិរភាព​នៃ​តំបន់​របស់​យើង​។ នៅពេល​យើង​រួមគ្នា ហ្វឹកហ្វឺន​ជាមួយគ្នា និង​មានការ​ចំរើន​ទៅមុខ​ជាមួយគ្នា នៅពេលនេះ យើង​ធានាបាន​ថា យើង​មានការ​ត្រៀម​ជាស្រេច​ជាមួយគ្នា សំរាប់​អ្វីដែល​នឹង​កើតឡើង​នៅពេល​អនាគត​”​។​

​របៀបវារៈ​នៃ​ការហ្វឹកហ្វឺន​ដែលមាន​ភាព​មមាញឹក រួមមាន​កា​សិក្សា​មេរៀន ការកសាង​និង​ពង្រឹង​ក្រុម និង​លំ​ហាត់​ជាក់ស្តែង​ដែលមាន​បំណង​ជំរុញ​ការផ្លាស់ប្តូរ​គ្នា និង​ឱកាស​សំរាប់​អោយ​យោធា​នៃ​ប្រទេស​ទាំងពីរ​រៀនសូត្រ​ពីគ្នា​ទាក់ទង​នឹង​យុទ្ធវិធី បច្ចេកទេស និង​របៀប​នានា ដោយ​ទន្ទឹមនឹងនោះ ពង្រឹង​និង​កសាង​មូលដ្ឋានគ្រឹះ​សំរាប់​សមយុទ្ធ​ផ្តល់ជំនួយ​មនុស្សធម៌ និង​ជំនួយ​សង្គ្រោះ​ម​ហ​ន្តា​យ នៅពេល​អនាគត​។​

​ការហ្វឹកហ្វឺន និង​ការផ្លាស់ប្តូរ​គ្នា​ផ្នែក​ទ្រឹស្តី​នៅក្នុង​សមយុទ្ធ​ឆ្មាំ​អង្គរ​នឹង​ឈានដល់​សមយុទ្ធ​រួមគ្នា​ជាក់ស្តែង​នៅ​ថ្ងៃទី ២៥ មីនា​៕
 


សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​