ខឹងកូនសិស្ស ធ្វើកិច្ចការផ្ទះមិនហើយ គ្រូរោគចិត្ត ចាប់សម្រាតខោអាវ ឲ្យឈរមុខថ្នាក់ (មានវីដេអូ)

ឥណ្ឌា៖ ក្មេងប្រុសពីរនាក់ ត្រូវបានគ្រូដាក់ទារុណកម្ម ដោយចាប់សម្រាតខោអាវចេញ ដោយសារតែខឹងធ្វើកិច្ចការផ្ទះមិនហើយ ត្រូវបានមហាជនសម្តែងការមិនពេញចិត្ត និងរិះគន់យ៉ាងខ្លាំងៗតែម្តង។

បើតាមប្រភពសារព័ត៌មានបានឲ្យដឹងដែរថា ក្មេងប្រុសពីរនាក់នោះ ម្នាក់អាយុ៨ឆ្នាំ និងម្នាក់ទៀត អាយុ៩ឆ្នាំបានឈរស្រាតដោយគ្មានខោខ្លី ឬខោទ្រនាប់ស្លៀកឡើយ ឈរយំបណ្តើរ ជូតទឹកភ្នែកបណ្តើរ ជាមួយភាពអាម៉ាសជាខ្លាំង នៅខាងក្រៅមុខទ្វារបន្ទប់ ដោយគ្រូចិត្តអប្រិយ​ មិនអនុញ្ញាតឲ្យចូលក្នុងថ្នាក់ឡើយ។

យ៉ាងណាមិញ​ ក្រោយពីបានឃើញរូបភាព និងវីដេអូនេះហើយ មហាជនបានសម្តែងការមិនពេញចិត្ត នូវទង្វើដែលគ្រូម្នាក់នោះបានធ្វើ និងស្នើសុំឲ្យប៉ូលិស ធ្វើការឃាត់គ្រូម្នាក់នោះផង។ ដោយឡែក ចំណែកឪពុកម្តាយក្មេងទាំងពីរនាក់នោះវិញ បដិសេធមិនដាក់ពាក្យបណ្តឹងឡើយ តែសមត្ថកិច្ច នឹងនៅតែចាត់វិធានការយ៉ាងមឺុងម៉ាត់តាមផ្លូវច្បាប់ចំពោះគ្រូម្នាក់នោះផងដែរ។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ កើតឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺននៅ Malwani ប្រទេសឥណ្ឌា៕

វីដេអូខាងក្រោម៖

ខឹងកូនសិស្ស ធ្វើកិច្ចការផ្ទះមិនហើយ គ្រូរោគចិត្ត ចាប់សម្រាតខោអាវ ឲ្យឈរមុខថ្នាក់ (មានវីដេអូ)
ខឹងកូនសិស្ស ធ្វើកិច្ចការផ្ទះមិនហើយ គ្រូរោគចិត្ត ចាប់សម្រាតខោអាវ ឲ្យឈរមុខថ្នាក់ (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត