បងប្អូនកំពូលមហាសំណាង! ត្រូវឆ្នោតក្នុងថ្ងៃតែមួយ ម្នាក់បាន ២៩១លានដុល្លារ ឯម្នាក់ទៀត បាន៧ដុល្លារ

សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ បងប្អូនប្រុស កំពូលសំណាង២នាក់ ដែលទើបបញ្ចប់វិស្សមកាល នេសាទត្រីជាយូរខែនៅប្រជុំកោះ Florida Keys បានឈ្នះឆ្នោតក្នុងថ្ងៃតែមួយតែម្តង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីដើមសប្តាហ៍មុននេះ បងប្អូនកំពូលសំណាងទាំង២នាក់ ជាចៅក្រម នៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ឈ្មោះ James Stocklas និង Bob Stocklas បានទិញឆ្នោតរបស់ក្រុមហ៊ុន «Powerball» តាមផ្លូវធ្វើដំណើរត្រលប់មកពីប្រជុំកោះ Florida Keys ទៅផ្ទះវិញ។ ជាសំណាងដ៏ល្អ របស់បងប្អូនប្រុសនេះ គឺពួកគេបានឈ្នះឆ្នោតទាំង២នាក់តែម្តង ដោយលោក James វ័យ ៦៧ឆ្នាំ ឈ្នះឆ្នោតរង្វាន់ធំ មានទឹកប្រាក់សរុបចំនួន ២៩១លានដុល្លារអាមេរិកឯណោះ ខណៈលោក Bob ឈ្នះបាន ៧ដុល្លារអាមេរិកប៉ុណ្ណោះ។

បងប្អូនកំពូលមហាសំណាង! ត្រូវឆ្នោតក្នុងថ្ងៃតែមួយ ម្នាក់បាន ២៩១លានដុល្លារ ឯម្នាក់ទៀត បាន៧ដុល្លារ

មុនពេលដឹងថាខ្លួនបានឈ្នះឆ្នោតរង្វាន់ធំ លោក James បានត្រលប់ទៅធ្វើការជាធម្មតា និងទៅអង្គុយនៅក្នុងភោជនីយដ្ឋានមួយកន្លែង ដើម្បីទទួលទានអាហារពេលព្រឹកដូចសព្វមួយដង។ នៅពេលដែល លោក James ឆែកមើលលេខឆ្នោត នៅលើទូរស័ព្ទដៃរបស់លោក ទើបលោកដឹងថា លោកបានឈ្នះទៅហើយ។ ដោយភាពរីករាយ ខ្លាំងពេក លោក James បានប៉ាវអាហារពេលព្រឹក ដល់មនុស្សគ្រប់គ្នា នៅក្នុងភោជនីយដ្ឋាននោះតែម្តង។ ជាងនេះទៅទៀត លោក James បានទូរស័ព្ទទៅគ្រួសាររបស់លោក និងនិយាយថា «ពួកយើងត្រលប់ទៅ Florida វិញ!»។

យ៉ាងណាមិញ លោក James Stocklas បានជ្រើសរើសការទូទាត់ប្រាក់រង្វាន់ ត្រឹមតែ ១៩១លានដុល្លារអាមេរិកសិន រីឯប្រាក់នៅសល់ នឹងត្រូវទូទាត់នៅពេលក្រោយទៀត៕

បងប្អូនកំពូលមហាសំណាង! ត្រូវឆ្នោតក្នុងថ្ងៃតែមួយ ម្នាក់បាន ២៩១លានដុល្លារ ឯម្នាក់ទៀត បាន៧ដុល្លារ

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត