ភ្ញាក់ផ្អើល! ឆ្កែច្រមុះ២ ឆ្លាតគួរឲ្យស្រលាញ់ទៀត (មានវីដេអូ)

អាមេរិក៖ កូនឆ្កែមួយក្បាល ត្រូវបានគេប្រទះឃើញ​នៅលើផ្លូវមួយកន្លែង ស្ថិតនៅក្នុងទីក្រុង Fresno រដ្ឋ California សហរដ្ឋអាមេរិក ដែលមានច្រមុះពីរ ប្លែកពីសត្វឆ្កែដទៃទៀត។

តាមប្រភពបានឲ្យដឹងដែរថា សត្វឆ្កែមួយក្បាលនេះ ត្រូវបានម្ចាស់ទុកចោលនៅតាមផ្លូវ។ យ៉ាងណាមិញ ពេលថ្មីៗនេះដែរ វាត្រូវបានបើកឱកាសចូលរួមក្នុងកម្មវិធី Venice Beach Freakshow (ជាកម្មវិធីទូរទស្សន៍កម្សាន្ត បង្ហាញអ្វីដែលថ្មីប្លែកពិតៗ) ក្នុងរដ្ឋ Los Angeles ក្រោយពីលោក Todd Ray ដែលជាផលិតកម្មវិធីនេះផ្ទាល់តែម្តង បានប្រទះឃើញវានៅតាមផ្លូវ។ ក្រោយមករូបគាត់ បានទទួលយកវាមកចិញ្ចឹម ហើយវាក៏បានក្លាយទៅជាសត្វឆ្កែតែមួយគត់ដែលមានភាពទាក់ទាញខ្លាំង​ ជាងសត្វឆ្កែដទៃផ្សេងទៀត។

លោក Ray មានប្រសាសន៍ថា «អ្នករាល់គ្នា និយាយប្រាប់ខ្ញុំថា ពិតជាចង់ជួប និងស្រលាញ់ Toby ណាស់ វាជាឆ្កែមួយក្បាល ដែលគួរឲ្យស្រលាញ់បំផុតនៅលើលោកនេះ» ។ យ៉ាងណាមិញ គាត់ក៏ព្រួយបារម្ភទៅលើសុខភាពច្រមុះរបស់វាដែរ ប៉ុន្តែក្រោយពីការពិនិត្យ វាមានសុខភាពល្អជាធម្មតាទេ៕

ភ្ញាក់ផ្អើល! ឆ្កែច្រមុះ២ ឆ្លាតគួរឲ្យស្រលាញ់ទៀត (មានវីដេអូ)

ទស្សនាវីដេអូខាងក្រោម៖

ភ្ញាក់ផ្អើល! ឆ្កែច្រមុះ២ ឆ្លាតគួរឲ្យស្រលាញ់ទៀត (មានវីដេអូ)
ភ្ញាក់ផ្អើល! ឆ្កែច្រមុះ២ ឆ្លាតគួរឲ្យស្រលាញ់ទៀត (មានវីដេអូ)
ភ្ញាក់ផ្អើល! ឆ្កែច្រមុះ២ ឆ្លាតគួរឲ្យស្រលាញ់ទៀត (មានវីដេអូ)

ប្រភព៖  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត