ខ្លោចចិត្ត! កូនស្វា ប្រឹងដាស់ម្តាយ ឲ្យក្រោកឡើង អត់ដឹងថា ម្តាយវាងាប់ (មានវីដេអូ)

ថៃ៖ គេថា មនោសញ្ចេតនា រវាងម្តាយនិងកូន គឺមិនអាចកាត់ថ្លៃបានទេ មិនថាជីវិតមនុស្ស ឬសត្វ នៅលើលោកយើងនេះ។ ម្យ៉ាងវិញទៀត បើទោះបីជាម្តាយ ស្តីប្រដៅថាឲ្យកូនយ៉ាងណា ឬមានពេលខ្លះ ទាស់ទែងពាក្យសម្តីគ្នាខ្លះក៏ដោយ ក៏សម្ព័ន្ធភាពជាសាច់ឈាម រវាងបុគ្គលទាំងពីរ មិនអាចបញ្ចប់បានដែរ។

ខ្លោចចិត្ត! កូនស្វា ប្រឹងដាស់ម្តាយ ឲ្យក្រោកឡើង អត់ដឹងថា ម្តាយវាងាប់ (មានវីដេអូ)

ជាក់ស្តែង​​ កាលពីពេលថ្មីៗនេះ វីដេអូខ្លីមួយ កំពុងល្បីល្បាញដល់សារព័ត៌នានា បង្ហាញពីទិដ្ឋភាពរំជួលចិត្ត របស់កូនស្វាកំសត់មួយក្បាល ដែលបានព្យាយាមស្រែកដាស់ម្ចាស់វា បើទោះបីជាម្តាយវាបានងាប់បាត់ទៅហើយក្តី។ វីដេអូនេះដែរ​​ ត្រូវគេថតបាននៅតំបន់ព្រៃមួយកន្លែង នៃប្រទេសថៃ ហើយតួយ៉ាង សកម្មភាពមេសត្វស្វាមេនិងកូននេះ បានធ្វើឲ្យមហាជ​ន មានភាពរំជួលចិត្តយ៉ាងខ្លាំង។ 

នៅក្នុងវីដេអូ គេឃើញថសត្វស្វាមេ បានងាប់ដេកស្តូកស្តឹង នៅជិតកំណាត់ឈើងាប់មួយដើម ខណៈដែលកូនតូចរបស់វា បានព្យាយាមសែ្រក និងរុញដាស់មេវា​នោះឲ្យងើបឡើង ធ្វើឲ្យអ្នកទស្សនាឃើញហើយ ស្ទើរទប់ទឹកភ្នែកមិនចង់បានផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ​៖


ខ្លោចចិត្ត! កូនស្វា ប្រឹងដាស់ម្តាយ ឲ្យក្រោកឡើង អត់ដឹងថា ម្តាយវាងាប់ (មានវីដេអូ)

ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត