ញាក់សាច់! សត្វស្វាឪ អត់មានរោម ដ៏ធំ ២ក្បាល ដេញវាយគ្នា ផ្អើលពេញទ្រុង (មានវីដេអូ)

អង់គ្លេស៖ សត្វស្វាឪ អត់មានរោម ដ៏ធំ២ក្បាល បានបង្កឲ្យមាន ភាពចលាចល យ៉ាងខ្លាំង នៅក្នុងទ្រុង របស់ពួកវា បន្ទាប់ពីបាន ដេញវាយគ្នា រហូតផ្អើលដល់ សត្វស្វាឪដទៃទៀត នៅឯសួនសត្វ «Twycross Zoo» ក្នុងទីក្រុង Atherstone នៃចក្រភពអង់គ្លេស។

ញាក់សាច់! សត្វស្វាឪ អត់មានរោម ដ៏ធំ ២ក្បាល ដេញវាយគ្នា ផ្អើលពេញទ្រុង (មានវីដេអូ)

បើតាមខ្សែវីដេអូ ដែលថតបានទិដ្ឋភាព នៃហេតុការណ៍នោះ បានបង្ហាញឲ្យឃើញ សត្វស្វាឪ អត់មានរោម (ដោយសារតែ កើតជំងឺទំពែក) ដ៏ធំ២ក្បាល បានរត់ប្រដេញ និងវាយគ្នា ទៅវិញទៅមក បង្កឲ្យសត្វស្វាឪ ដទៃទៀតផ្អើល ក៏បានចូលរួម ក្នុងភាពចលាចលនោះ តែម្តង។ បើតាមសម្តី អ្នកដែលថត ខ្សែវីដេអូនោះ បានឲ្យដឹងថា សត្វស្វាឪ ទាំង២ក្បាលនោះ គឺជាបងប្អូននឹងគ្នា។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលបង្ហោះខ្សែវីដេអូនោះ បាននិយាយថា សត្វស្វាឪទាំងនោះ មិនបានរងរបួស ធ្ងន់ធ្ងរអ្វីឡើយ គ្រាន់តែមានស្នាមរបួសបន្តិចបន្តួចតែប៉ុណ្ណោះ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ជំងឺទំពែកដែលអាចកើតឡើង ចំពោះមនុស្សត្រូវបានគេដឹងថា វាអាចកើតឡើង ចំពោះសត្វស្វាឪផងដែរ ដែលបណ្តាលមកពីភាពតានតឹង ឬការរងរបួសជាដើម៕

តោះ! ទៅទស្សនាវីដេអូ នៅពេលកើតហេតុ ទាំងអស់គ្នា៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត