មាន​ផ្ទៃពោះ​ហើយ គួរតែ​ឈប់​ស្លៀក ខោ​ខូវប៊យ​ឬ​?

មាន​ផ្ទៃពោះ​ហើយ គួរតែ​ឈប់​ស្លៀក ខោ​ខូវប៊យ​ឬ​?

​ខ្ញុំ​អាយុ ២៧ ឆ្នាំ និង​មាន​ផ្ទៃពោះ​បី​ខែ​ហើយ​។ ខ្ញុំ​ច្រើនតែ​ចង់​ស្លៀកខោ​ខូវប៊យ ជាង​ខោ​ធម្មតា​។ ប៉ុន្តែ​ថ្មីៗ​នេះ ម្តាយមីង​ខ្ញុំ​ប្រាប់ថា ការ​ស្លៀកខោ​ខូវប៊យ នៅពេល​មាន​ផ្ទៃពោះ​អញ្ជឹង អាច​បណ្តាល​ឲ្យ​តឹង​ពោះ និង​អាច​បង្ក​ជា​ផលវិបាក​ច្រើន​។ តើ​ពិត​អត់​?

​គ្មាន​ការសិក្សា​ណាមួយ ដែល​និយាយ​ច្បាស់លាស់ អំពី​ការ​ស្លៀកខោ​ខូវប៊យ ក្នុងពេល​មាន​ផ្ទៃពោះ ថា​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ដល់​ម្តាយ ឬ​ទារក​ក្នុង​ផ្ទៃ​នោះទេ​។ ប៉ុន្តែ មាន​ការហាម​ខាត់​ជាច្រើន ដែល​ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​ធ្វើ​តាម នៅ​ពេល​ជ្រើសរើស​សម្លៀកបំពាក់​។ ស្ត្រី​មិន​បានដឹង​ការពិត​មួយ ដែលថា ស្បូន​អាច​ធន់​នឹង​សម្ពាធ​ច្រើនណាស់ ហើយ​ការពារ​ទារក មិនឲ្យ​មាន​របួស​ឡើយ​។ ក្រៅពីនេះ វា​ក៏​ផ្ទុក​ទៅដោយ​ទឹក​ភ្លោះ ដើម្បី​ការពារ​ទារក ពី​សម្ពាធ​ខាងក្រៅ​ផងដែរ​។ ដូច្នេះ ការ​ស្លៀកខោ​ខូវប៊យ មិន​មាន​ដាក់​សម្ពាធ​អ្វី​ច្រើន ទៅលើ​ស្បូន​ទេ តែ​យក​ល្អ គួរតែ​ចាំ​រឿង​មួយ​ចំនួន​តូច​ថា នៅ​ពេល​ជ្រើសរើស​ខោ​ខូយ​ប៊​យ​ស្លៀក នៅ​ត្រីមាស​ទី​ពីរ និង​ទី​បី គួរតែ​ធ្វើ​រឿង ដូចខាងក្រោម​នេះ ៖

ទិញ​ខោ​ខូវប៊យ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​
វា​មិនមែន​ជា​ខោស​ខូវប៊យ​ធម្មតា​ទេ ប៉ុន្តែ គឺ​សម្រាប់​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ ដែល​វា​អាច​កាត់បន្ថយ សម្ពាធ​នៅលើ​ពោះ​បាន​។ ដូច្នេះហើយ ការទិញ​ខោ​ទាំងនេះ​មក​ស្លៀក នឹង​មិន​ប៉ះពាល់​អ្វី​អាក្រក់​ឡើយ ដល់​ស្ត្រី​មាន​ផ្ទៃពោះ​។

ចៀសវាង​ខោ​ខូវប៊យ​ដែល​តឹង​
នៅ​ត្រីមាស​ទី​ពីរ និង​ទី​បី ទារក​នឹង​មាន​ការលូតលាស់​ខ្លាំង​។ នៅពេល​នេះ​ដែរ ស្ត្រី​ដែល​ស្លៀកខោ​ខូវប៊យ ច្រើន​តែ​ធ្វើ​ដើម្បី​លាក់បាំង ការ​រីក​ធំ​របស់​ក្បាលពោះ​តែម្តង ប៉ុន្តែ មិន​ត្រូវធ្វើ​បែប​នេះ​ឡើយ​។ បើសិន​ជា​អ្នក នៅតែ​ចង់​ស្លៀក​វា​ទៀត​នោះ អ្នក​គួរតែ​ជ្រើសរើស​ទំហំ​ដែល​ធំ​។

និយាយ​ថា​ទេ ចំពោះ​សម្លៀកបំពាក់​តឹងៗ​
វា​មិន​ខុសគ្នា​នឹង​ខោ​ខូវប៊យ​ទេ គឺ​ត្រូវ​ចៀសវាង ការ​ស្លៀក​សម្លៀក​បំពាក់​ណា​ដែល​តឹងៗ ព្រោះ​វា​អាច​កាត់បន្ថយ របត់​ឈាម​រត់​សម្រាប់​ម្តាយ និង​កូន​បាន​។ ការពាក់​ខ្សែក្រវាត់ ក៏​អាច​ប៉ះពាល់​ដល់​របត់​ឈាម​រត់​ដែរ​។

ត្រូវ​មាន​អនាម័យ​ជា​មូលដ្ឋាន​
មាន​ឱកាស​ច្រើន​ណាស់ ដែល​ស្ត្រី​មាន​ផ្ទៃពោះ អាច​ឆ្លង​រោគ​ផ្សិត បើសិនជា​មិន​មាន​អនាម័យ​មូលដ្ឋាន​ត្រឹមត្រូវ​។ ហើយ​បើសិនជា ស្លៀកខោ​ខូវប៊យ​តឹង​ពេក​ទៀត វា​អាច​បណ្តាលឲ្យមាន ការបញ្ចេញ​ទឹករំអិល​នៅ​ទ្វារមាស​កាន់តែខ្លាំង ដែល​ប្រឈម​នឹង​រោគ​ផ្សិត​កាន់តែ​ខ្ពស់ ព្រមទាំង​អាច​គ្រោះថ្នាក់​ដល់​ម្តាយ និង​កូន​ទៀតផង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី14 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។