​តើ​ពេល​កូនខ្ចី អាច​ញ៉ាំ​ទឹក​បាន​ទេ​?

​តើ​ពេល​កូនខ្ចី អាច​ញ៉ាំ​ទឹក​បាន​ទេ​?

​មាន​មនុស្ស​មួយចំនួន​បាន​និយាយថា នៅពេល​កូនខ្ចី​គឺ​មិន​អាច​ញ៉ាំ​ទឹក​បាន​ឡើយ​។ តើ​វា​ជា​រឿង​ដែល​ពិត​មែន​ឬ​ទេ​?

​តាមពិតទៅ​កាលពី​សម័យ​មុន​គឺ​គេ​មិន​ឲ្យ​ពិសារ​ទឹក​មែន ដោយសារ​តែ​នៅពេល​នោះ​គឺ​គ្មាន​ទឹកស្អាត​ឡើយ មាន​តែ​ទឹក​អណ្តូង​ប៉ុណ្ណោះ ទើប​គេ​មិន​ឲ្យ​អ្នក​ដែល​កូនខ្ចី​ពិសារ ព្រោះ​ខ្លាច​ឆ្លង​មេរោគ​ពី​ទឹក​ទាំងនោះ ហើយ​អាច​កើត​ជំងឺ​ផ្សេងៗ​យ៉ាង​ងាយ​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ អ្នក​អាច​ញ៉ាំ​ទឹកបាន ប៉ុន្តែ​គ្រាន់តែ​កុំ​ទទួល​ទាន​ទឹកកក​ឲ្យសោះ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ស្បូន​អ្នក​បាន​។ ជាងនេះទៅទៀត អ្នក​អាច​ញ៉ាំ​ទឹក​មួយ​ថ្ងៃ​ចំនួន​ពី​១៥០០​មី​លី​លីត្រ​ដល់​២០០០​មី​លី​លីត្រ ដោយ​ក្នុង​នោះ​អ្នក​អាច​ពិសារ​ទឹក​ដែល​មាន​ប្រូតេអ៊ីន​ដូចជា ៖ សម្ល ទឹក​សណ្តែក និង​ទឹកដោះគោ​ចំនួន​ពី​៤០០​មី​លី​លីត្រ​ដល់​៥០០​មី​លី​លីត្រ​។ នៅពេល​ដែល​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​កូនខ្ចី បើ​អ្នក​ញ៉ាំ​ទឹក​ច្រើន វា​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ជា​ច្រើន​ដូចជា ៖ វា​អាច​ជួយ​អ្នក​ឲ្យ​ឆាប់​មាន​កម្លាំង និង​មាន​ទឹកដោះ​ច្រើន ម្យ៉ាងទៀត​វា​អាច​ធ្វើឲ្យ​ក្រពះ និង​ពោះវៀន​អ្នកដំណើរ​ការល្អ ជា​ហេតុ​ដែល​អាច​ការពា​រ​មិន​ឲ្យ​អ្នក​មាន​ជំងឺ​ទល់លាមក​ឡើយ​។ ជាងនេះទៅទៀត ប្រសិន​ជា​អ្នក​គ្មាន​ជំងឺ​ដែល​ទាក់ទង​នឹង​ក្រលៀន អ្នក​អាច​ពិសារ​ទឹក​តាម​ធម្មតា​បាន ដោយ​មិន​ត្រូវ​មិន​ហ៊ាន​ញ៉ាំ​ទេ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី14 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។