ទំនាស់​ដី​រវាង​បងប្អូន​បង្កើត​ជាង​១០​ឆ្នាំ​ឈាន​ដល់​យល់ព្រម​ឲ្យ​អាជ្ញាធរ​ចុះ​វាស់វែង

ទំនាស់​ដី​រវាង​បងប្អូន​បង្កើត​ជាង​១០​ឆ្នាំ​ឈាន​ដល់​យល់ព្រម​ឲ្យ​អាជ្ញាធរ​ចុះ​វាស់វែង



ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌឫស្សីកែវ​នៅ​ព្រឹក​ថ្ងៃទី​១៤ ​ខែមីនា​ ឆ្នាំ​២០១៦ ដឹកនាំ​ដោយ​លោក​សន សោ​ភ​ណ្ឌ័ ​នាយក​រដ្ឋបាល​ស្តីទី​ខណ្ឌឫស្សីកែវ ​បាន​ធ្វើ​ការ​ចុះវាស់វែង​លើ​ដី​ទំនាស់​មួយ​កន្លែង​រវាង​បងប្អូន​បង្កើត ដែល​មាន​ទីតាំងនៅ​ភូមិ​បឹង​សាឡាង​សង្កាត់ ខណ្ឌឫស្សីកែវ។

ខណៈ​អាជ្ញាធរ​ចុះ​វាស់វែង មេធាវី​ការពារ​ក្តី​របស់​ឈ្មោះ អ៊ុច វិ​រៈ ត្រូវជា​បងប្រុស​បង្កើត​របស់ អ៊ុច វណ្ណៈ បាន​យកពាក្យ​បណ្តឹង​ដែល​ប្តឹង​ជំទាស់​ទៅ​អាជ្ញាធរ​ខណ្ឌឫស្សីកែវ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ មក​បង្ហាញ​អាជ្ញាធរ ដើម្បី​ទប់ស្កាត់​ការវាស់វែង​និង​បោះបង្គោល​ព្រំ​ដី ព្រោះ​ការវាស់វែង​នោះ​ភាគី​ទាំង ០២ ដែល​ទំនាស់​គ្នា​មិនទាន់​ត្រូវ​បាន​អាជ្ញាធរ​កោះហៅ​សម្របសម្រួល​នៅឡើយ​ឬ​ដោះស្រាយ​ជាក់លាក់​ដែល​អាច​ឲ្យ​ភាគី​ណាមួយ​ទទួល​យក​បាន​នៅឡើយ។

នៅក្នុង​ពាក្យ​បណ្តឹង​ឈ្មោះ អ៊ុច វិ​រៈ បាន​រៀប​រាប់​ថា កាលពី​ឆ្នាំ​១៩៧៩ ខ្ញុំបាទ​បាន​ចាក​ចេញពី​ស្រុកកំណើត​មក​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​តែម្នាក់ឯង ដើម្បី​ស្វែងរក​ការងារ​ធ្វើ និង​រក​ប្រាក់​ដើម្បី​ចិញ្ចឹម​ប្អូន និង​ឪពុក​ម្តាយ​នៅ​ស្រុក មិនយូរប៉ុន្មាន​រូប​ខ្ញុំ​បាទ ក៏បាន​ការងារ​ធ្វើ​នៅក្នុង​ឃ្លាំង​សាំង​ឫស្សីកែវ នៅ​ពេល​ដែល​រូប​ខ្ញុំ​បាទ​បាន​ការងារ​ធ្វើ​ពិតប្រាកដ និង​មាន​ដី​សម្រាប់​រស់នៅ​ហើយ ខ្ញុំ​ក៏បាន​ត្រឡប់​ទៅ​ស្រុកកំណើត​យក​ឪពុកម្តាយ ប្រពន្ធ និង​ប្អូនៗ​មក​រស់នៅ​ជាមួយ​ទាំងអស់គ្នា។

ដោយពេល​នោះ ខ្ញុំ​និង​ភរិយា​បាន​នាំ​គ្នា​កាប់​ឆ្ការព្រៃ​រាន​ដី​បាន​ចំនួន ០៥​កន្លែង​ជាប់ៗ​គ្នា​ក្បែរ​ផ្លូវ​រទេះភ្លើង ហើយ​ឈ្មោះ អ៊ុច វណ្ណៈ ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​ខ្ញុំបាទ ពេលនោះ ទើបតែ​មាន​អាយុ ១២​ទៅ ១៣​ឆ្នាំ​ប៉ុណ្ណោះ កាលពី​ឆ្នាំ​១៩៧៩-១៩៨០។ នៅក្នុង​ពាក្យ​បណ្តឹង​បាន​បន្ត​ទៀត​ថា ក្នុង​នាម​ជា​បងប្រុស ខ្ញុំ​បាន​ខិតខំ​រក​ប្រាក់​ចិញ្ចឹម​ម្តាយ​ឪពុក និង​ប្អូនៗ​រហូត​គ្មាន​បាន​ឈប់​សំរាក​នោះ​ទេ។ លុះដល់​ឈ្មោះ អ៊ុច វណ្ណៈ ពេញវ័យ​ដែល​ត្រូវ​រៀបការ ខ្ញុំបាទ​ជា​អ្នក​ចំណាយ​ប្រាក់​ទាំងអស់​ក្នុង​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​អោយ​ប្អូន​ទៀង​ផង និង​បាន​ចែ​ល​ដី​អោយ​មួយ​ចំណែក​តូច ដើម្បីឲ្យ​រស់នៅ​ជាមួយ​ប្តី តែ​ផ្ទុយទៅវិញ​ឈ្មោះ អ៊ុច វណ្ណៈ បាន​លក់​ដី​ដែល​ខ្ញុំបាទ និង​ម្តាយ​បាន​ចែក​អោយ​នេះ​អស់ហើយ និង​បាន​លក់​ដោយ​ទាំង​ដី​ខ្ញុំបាទ​ដែល​ខំ​គ្រប់គ្រង​តាំងពី​ឆ្នាំ​១៩៧៩ ដោយ​បាន​និយាយ​ថា នៅ​មាន​ចំណែក​របស់​គេ​ដែរ។

នៅក្នុង​ពាក្យ​បណ្តឹង​ដដែល​បាន​បន្ត​ទៀត​ថា ដោយ​មើលឃើញ​ពី​គំនិត​ចង់បាន​របស់​ឈ្មោះ អ៊ុច វណ្ណៈ យ៉ាង​ដូច្នេះ ទើប​ខ្ញុំបាទ​បាន​ទៅ​ប្តឹង​នៅ​សាលាសង្កាត់​ឫស្សីកែវ ពេលនោះ មាន​កំណត់ហេតុ​ស្រុះស្រួល និង​ផ្សះផ្សា​ចុះ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០០៥ រវាង​ខ្ញុំបាទ និង​ឈ្មោះ អ៊ុច វណ្ណៈ ដោយ​នាង​បាន​ទទួល​ស្គាល់​ថា ​នាង​បាន​លក់​ដី​របស់​ខ្ញុំបាទ​ចំនួន ២​ម៉ែត្រ​កន្លះ ឬក៏ ៣​ម៉ែត្រ​កន្លះ​តាម​ការ​វាស់​ជាក់ស្តែង​ពិតមែន។

ក្រោយពី​អាជ្ញាធរ​បាន​ចុះ​ធ្វើការ​សម្របសម្រួល និង​បាន​វាស់វែង​រួចមក អាជ្ញាធរ​មិនបាន​បោះបង្គោល​ទេ​ដោយ​ភាគី​ទាំង​២​រង់ចាំ​ការ​លទ្ធផល​គំនូស​ប្លង់​បង្ហាញ​ពី​ទីតាំង​ក្បាលដី​ពី​ការិយាល័យ​ភូមិបាល​ខណ្ឌ​ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​ដោះស្រាយ​បន្ត៕

ទំនាស់​ដី​រវាង​បងប្អូន​បង្កើត​ជាង​១០​ឆ្នាំ​ឈាន​ដល់​យល់ព្រម​ឲ្យ​អាជ្ញាធរ​ចុះ​វាស់វែង ទំនាស់​ដី​រវាង​បងប្អូន​បង្កើត​ជាង​១០​ឆ្នាំ​ឈាន​ដល់​យល់ព្រម​ឲ្យ​អាជ្ញាធរ​ចុះ​វាស់វែង ទំនាស់​ដី​រវាង​បងប្អូន​បង្កើត​ជាង​១០​ឆ្នាំ​ឈាន​ដល់​យល់ព្រម​ឲ្យ​អាជ្ញាធរ​ចុះ​វាស់វែង ទំនាស់​ដី​រវាង​បងប្អូន​បង្កើត​ជាង​១០​ឆ្នាំ​ឈាន​ដល់​យល់ព្រម​ឲ្យ​អាជ្ញាធរ​ចុះ​វាស់វែង