សាលាបឋមសិក្សា​សិក្សា​បុញ្ញ​ខេ​ត្តារាម​ក្រុង​ព្រៃវែង ទទួល​បាន​ថវិកា​២៥០​ដុល្លារ ពីអ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង សម្រាប់​កសាង​របង​សាលា និង​ចាក់​ដី

សាលាបឋមសិក្សា​សិក្សា​បុញ្ញ​ខេ​ត្តារាម​ក្រុង​ព្រៃវែង ទទួល​បាន​ថវិកា​២៥០​ដុល្លារ ពីអ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង សម្រាប់​កសាង​របង​សាលា និង​ចាក់​ដី



ព្រៃវែង ៖ ថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០១៦ លោក អ៊ុំ ប៊ុន​ឡេង សមាជិក​ក្រុមប្រឹក្សា​ខេត្តព្រៃវែង  និង​លោក ប៉ាវ សុធី អនុប្រធាន​មន្ទីរ​មុខងារសាធារណៈ​ខេត្ត បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ លោកគ្រូ អ្នកគ្រូ នៅ​សាលាបឋមសិក្សា​បុញ្ញ​ខេ​ត្តា​រាម ក្រុង​ព្រៃវែង  លោក យន់ សា​វី នាយក​សាលា​ស្តីទី  បាន​មាន​ប្រសា​ស​ន៏   សាលាបឋមសិក្សា​បុញ្ញ​ខេ​ត្តា​រាម គឺ​ពុំ​ទាន់​មាន​របង​ព័ទ្ធជុំវិញ​សម្រាប់​ការពារ​ដំណាំ កូនឈើ​នៅក្នុង​សាលា​បានទេ កន្លងមក​មាន​គោ ប្រជាពលរដ្ឋ​តែងតែ​មក​ស៊ី​ដំណាំ​នៅទី​នេះ​មិនអាច​ការពារ ដូច​ច្នេះ​សាលា​បាន​ស្នើសុំ លោក ស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង ដើម្បី​ជួយ​ឧបត្ថម្ភ​ថវិកា​ខ្លះ។ ដោយ​ផ្អែក​សំណូម​ពរ​របស់​លោកគ្រូ អ្នកគ្រូ​នៅ​សាលា​នេះ​ឲ្យ លោក ស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​និង​លោកជំទាវ ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ក្នុង​ការ​កសាង​របង​សាលារៀន​ និង ​ចាក់​ដី​ចំនួន ២៥០ ដុល្លា ផ្តល់​តាមរយៈ លោក​លោក អ៊ុំ ប៊ុន​ឡេង សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រៃ យក​មក​ជូន​នៅ​ថ្ងៃ​នេះ លោកគ្រូ​អ្នកគ្រូ បាន​សម្តែង​នូវ​អំណរ​គុណ​ចំពោះ លោក ស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ក្នុង​ការ​កសាង​របង​សាលា ទុកជា​សម្បត្តិ​របស់​រដ្ឋ  លោកគ្រូ​អ្នកគ្រូ អំពាវនាវ​ដល់​សប្បុរ​ជន ទាំង​ក្នុង និង​ក្រៅប្រទេស ចូលរួម​ជា​ថវិកា​តិច​ក្តី ច្រើន​ក្តី តាម​សទ្ធា​ជ្រះថ្លា ជួយ​កសាង​ឲ្យ​បាន​រួចរាល់​ទុកជា​ប្រ​យោ​ជន៍​រួម និង​ការពារ​ទ្រព្យ​សម្បត្តិ​សិស្សានុ​សិស្ស លោកគ្រូ អ្នកគ្រូ​ផង​ដែរ​។

លោក អ៊ុំ ប៊ុន​ឡេង បាន​ណែនាំ​ដល់​លោកគ្រូ អ្នកគ្រូ​ខិតខំ​អំពាវនាវ​ដល់​សប្បុរស​ជន​បន្ត​ទៀត៕

សាលាបឋមសិក្សា​សិក្សា​បុញ្ញ​ខេ​ត្តារាម​ក្រុង​ព្រៃវែង ទទួល​បាន​ថវិកា​២៥០​ដុល្លារ ពីអ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង សម្រាប់​កសាង​របង​សាលា និង​ចាក់​ដី សាលាបឋមសិក្សា​សិក្សា​បុញ្ញ​ខេ​ត្តារាម​ក្រុង​ព្រៃវែង ទទួល​បាន​ថវិកា​២៥០​ដុល្លារ ពីអ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង សម្រាប់​កសាង​របង​សាលា និង​ចាក់​ដី សាលាបឋមសិក្សា​សិក្សា​បុញ្ញ​ខេ​ត្តារាម​ក្រុង​ព្រៃវែង ទទួល​បាន​ថវិកា​២៥០​ដុល្លារ ពីអ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង សម្រាប់​កសាង​របង​សាលា និង​ចាក់​ដី សាលាបឋមសិក្សា​សិក្សា​បុញ្ញ​ខេ​ត្តារាម​ក្រុង​ព្រៃវែង ទទួល​បាន​ថវិកា​២៥០​ដុល្លារ ពីអ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង សម្រាប់​កសាង​របង​សាលា និង​ចាក់​ដី

  • សាលាបឋមសិក្សា​សិក្សា​បុញ្ញ​ខេ​ត្តារាម​ក្រុង​ព្រៃវែង ទទួល​បាន​ថវិកា​២៥០​ដុល្លារ ពីអ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង សម្រាប់​កសាង​របង​សាលា និង​ចាក់​ដី已关闭评论
  • 8 views
  • Hide Sidebar
    A+