លោក​សោម ស៊ុន​ចុះ​សួរ​សុខទុក្ខ​សំណេះសំណាល​ដើម្បី​ពង្រឹង​សុវត្ថិភាព​ក្នុង​ឃុំ និង​ប្រគល់​វិទ្យុទាក់ទង

លោក​សោម ស៊ុន​ចុះ​សួរ​សុខទុក្ខ​សំណេះសំណាល​ដើម្បី​ពង្រឹង​សុវត្ថិភាព​ក្នុង​ឃុំ និង​ប្រគល់​វិទ្យុទាក់ទង



កំពង់ធំ ៖ ក្រោម​ការ​យកចិត្តទុកដាក់ របស់​​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង កំពង់ធំ បាន​ចុះ​សួរសុខទុក្ខ និង​សំណេះសំណាល ដល់​ប្រជា​ការពារ​សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ក្នុង​ការ​ពង្រឹងសមត្ថភាព​ប្រជា​ការពារ ក្នុង​តួនាទី​ការពារ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព នៅ​ព្រឹក​ថ្ងៃទី ១១ ខែ​មីនា ឆ្នាំ ២០១៦។

គោលបំណង​នៃ​ការ​ជួប​សំណេះសំណាល​ជាមួយ បងប្អូន​ប្រជា​ការពារ គឺជា​ផែនការ​ពង្រឹង​សមត្ថភាព និង​តួនាទី​របស់​ប្រជា​ការពារ  ដោយសារតែ​ប្រជា​ការពារ​គឺជា សេនាធិការ​ឲ្យ​សមត្ថកិច្ច​ប៉ូលិស និង​កងកម្លាំង​មាន សមត្ថកិច្ច ដើម្បី​ចូលរួម ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​គោរព​នូវ​គោលនយោបាយ​ភូមិ មាន​សុ​វត្តិភាព​ទាំង​៩​ចំនុច និង​ដើម្បី​បញ្ជាក់​ពី​តួនាទី​ក្នុង​ភារៈ​កិច្ចការពារ​ក្នុង​មូលដ្ឋាន។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន​កោត​សរសើរ​យ៉ាង​ខ្លាំង ចំពោះ​ការ​យក​ចិត្តទុកដាក់របស់បង​ប្អូន ប្រជា​ការពារ ដែល​បាន​លះបង់​ពេលវេលា ដើម្បី​បម្រើ​ការពារ​សន្តិសុខ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ទាំង​ពេលយប់ និង​ពេល​ថ្ងៃ​ដោយ​មិន​គិតការ​នឿយហត់ ទៅជា​ពុំ​មាន​ប្រាក់បៀវត្សរ៎៍​ក្តី ដោយ​សង្កេត​ឃើញ​ថា ក្រោយពី​មាន បងប្អូន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​កិច្ចការពារ ក្នុងភូមិ​ឃុំ បាន​ធ្វើ​កាត់បន្ថយ​យ៉ាងខ្លាំង​ចំពោះ​ករណី​ចោរលួច ចោរប្លន់ និង​ស្ទើរតែ​ទាំងស្រុង​គឺ​ពុំមាន​ករណី​បទល្មើស​កើតឡើង។ ក្នុង​នោះដែរ​លោក សោម ស៊ុន បាន​ផ្តាំផ្ញើ​ដល់​ប្រជា​ការពារ​ទាំងអស់​គោរព​ច្បាប់ គោរព​វិន័យ ហាម​មិន​ឲ្យ​នាំ​យក​អំណាច​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​ខុស ប្រជា​ការពារ​ពុំមាន​សិទ្ធ​ក្នុងការ ប្រើប្រាស់​អាវុធជាតិផ្ទុះ និង​កាំបិត និង​ឧបករណ៍​ដែល​ជា​អាវុធ​បានទេ ព្រមទាំង​យក​ឯកសណ្ឋាន​របស់​ខេមរភូមិន្ទ​មក​ពាក់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រាសចាក​ពី​ច្បាប់ នៅ​ឱកាស​នៃ​ការ ប្រជុំ​នេះ ប្រជា​ការពារ​នៅ​ភូមិ​ក្រចាប់ ខេត្តកំពង់ធំ​ចំនួន​២០​នាក់ បាន​ទទួល​ការ​បំពាក់​វិទ្យុទាក់ទង​ចំនួន​២​គ្រឿង បន្ថែម​ទៀត សរុប​៤​គ្រឿង និង​ក្រមា​ម្នា​ក់​មួយ។

លោក ចៅសង្កាត់​អាចារ្យ​លាក់ បាន​កោតសរសើរ​ចំពោះ ក្រុមការងារ​តំបន់​ប្រតិបត្តិការ​សឹករង​កំពង់ធំ ដែល តែងតែ​ខ្នះខ្នែង​គិតគូរ​ដល់ ប្រជា​ការពារ ដើម្បី​រួមចំណែក​យ៉ាងសំខាន់​បំផុត ក្នុងការ​មូលដ្ឋាន​សង្កា​ត់​អាចារ្យ លាក់​នេះ ថែមទាំង​លុប​បំបាត់ចោល​រាល​បទល្មើស​នានា៕