អនុប្រធាន​ភូមិ​ត្រពាំង​ស្វាយ​ម្នាក់ រង​ការ​ប្តឹង​ពី​ប្រជាជន​ពាក់​ព័ន្ធ​លួច​បន្លំ​ប្តូរ​ទីតាំង​លក់​ដីធ្លី​គេ

អនុប្រធាន​ភូមិ​ត្រពាំង​ស្វាយ​ម្នាក់ រង​ការ​ប្តឹង​ពី​ប្រជាជន​ពាក់​ព័ន្ធ​លួច​បន្លំ​ប្តូរ​ទីតាំង​លក់​ដីធ្លី​គេ



ភ្នំពេញ ៖ ប្រជាពលរដ្ឋ​១​គ្រួសារ រស់នៅ​ភូមិ​ត្រពាំង​ស្វាយ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ បាន​សម្តែង​ការ​ខឹង​សម្បារ និង​បាន​សម្រេចចិត្ត​ប្តឹង​ពី​លោក​អនុ​ប្រធាន​ភូមិ​នេះ​ម្នាក់ ឈ្មោះ ព្រិ​ន បូរី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ចោទ​ពី​បទ​រំលោភ​សេចក្តី​ទុកចិត្ត និង​បន្លំ​ប្តូរ​ទីតាំង​ដីធ្លី ដែល​លោក​អនុ​ប្រ​ធាន ភូមិ​រូប​នេះ​បាន​នាំ​គាត់​ទៅ​ទិញ​ដី​នោះ កាលពី​ថ្ងៃទី​២៩ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៦ ដើម្បី​ឲ្យ​លោក​ចៅសង្កាត់​ដោះស្រាយ​រក​យុត្តិធម៌​ជូន។

លោក សែ អេង និង​ប្រពន្ធ​ឈ្មោះ ជា ចំ​រើន ជា​ដើម​ចម​(​អ្នកប្តឹង​)​បាន​និយាយ​ថា កាលពី​ថ្ងៃ​ទី០៩ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៦ ពួកគាត់​បាន​ទិញ​ដី​ពី លោក​ព្រិ​ន បូរី អនុប្រធាន​ភូមិ​ត្រពាំង​ស្វាយ តាម​រយៈ​បុរស​ម្នាក់​ឈ្មោះ​ភ័ក្តិ អ្នករក​ស៊ី​គួ​ក​ជេ​ដី បាន​នាំ​គាត់​ទៅ​ទិញ​ដី​នោះ​មួយ​កន្លែង​ទំហំ​ទទឹង​៥​ម៉ែត្រ និង​បណ្តោយ​ប្រវែង​៨​ម៉ែត្រ នៅ​ភូមិ​ត្រពាំង​ស្វាយ ក្រុម​ទី​១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ក្នុង​តម្លៃ ១២ ២០០​ដុល្លារ​អាមេរិក​($12 200) ដោយ​កក់​ប្រាក់​ចំនួន​១​ពាន់​ដុល្លារ​ឲ្យ​ទៅ លោក​ព្រិ​ន បូរី  និង​បាន​ប្រគល់​ប្រាក់​ឲ្យ​គ្រប់​ចំនួន​នៅ​ថ្ងៃទី​១១ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៦ តែ​ពេល​ប្រគល់​ប្រាក់​គាត់​បាន​ឲ្យឈ្មោះ ហ៊ុយ សា​ផន ភេទ​ប្រុស​មាន​ទីលំនៅ​ភូមិ​ស្នួល ឃុំ​ស្ពឺ ស្រុក​បាភ្នំ ខេត្តព្រៃវែង ជា​អ្នក​មក​ទទួល​យក​លុយ​ថ្លៃ​ទិញ​ដី​នេះ​ទៅវិញ​ដោយ លោក ព្រិ​ន បូរី នេះ​បាន​ណែនាំ​អោយ​គាត់​ធ្វេ​ី​ច្បាប់​ត្រឹមតែ​សាលាសង្កាត់ ប៉ុណ្ណោះ។

១​ថ្ងៃក្រោយ​មក​គឺ​នៅ​ថ្ងៃទី​១២ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៦ លោក ព្រិ​ន បូរី បាន​រត់​ការ​ឲ្យ លោក​ជុំ សា​រ៉ា​យ ចៅសង្កាត់ ភ្នំពេញ​ថ្មី បាន​ចុះហត្ថលេខា បោះត្រា​ទទួលស្គាល់​លើ​លិខិត​ផ្ទេរ​សិទ្ធិដី​លំ​នៅ​ដ្ឋាន​ជា​ផ្លូវការ ហើ​យ​យកមក​ប្រគល់​ឲ្យ​ជនរងគ្រោះ​ជា​អ្នកទិញ។

ជនរងគ្រោះ​បាន​និយាយ​ថា នៅពេល​បាន​ឯកសារ​ទិញ​លក់​ដី​នេះ​ហើយ គាត់​ក៏បាន​យក​ឯកសារ​ប្លង់ដី​នេះ​ទៅ​ខ្ចី​លុយ​ពី​ធនាគារ​ប្រា​សាក់ ចំនួន​៦០០០​ដុល្លារ ដើម្បី​យក​លុយ​មក​សង់ផ្ទះ​នៅ​ព្រោះ​ផ្ទះ​ចាស់​នៅ​ជាប់​ផ្លូវ​ប្រឡាយ​៩២​បាន​លក់​ចេញ​ហើយ​យក​លុយ​មក​ទិញ​ដី​នេះ​អស់​ហើ​យ ដោយមាន​តែ​ដី​អត់​ផ្ទះ​នៅ។

ជនរងគ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​បន្ត​ថា នៅពេល​ធ្វើ​ផ្ទះ​បាន​ស្ទើរ​តែ​រួចរាល់​ហើ​យ​គឺ​បាន​ប្រហែល​៨​ភាគរយ លុះ​នៅ​ថ្ងៃទី​២៣ ខែ​កុ​ម្ភៈ ដដែល​នេះ ទើប​លោក ព្រិ​ន បូរី បាន​ប្រើ​កូន​ឲ្យ​មក​ហៅ​គាត់​ឲ្យ​ទៅ​ជួប​នៅផ្ទះ​ខ្សឹប​ប្រាប់​ថា – “​បង ជា ចំ​រើន ឯង​សង់ផ្ទះ​ច្រឡំ​លើ​ដី​គេ​ហើយ តែ​បង​ចំរើន​ឯង​កុំ​មាត់​អី ធ្វើ​បន្ត​ទៀត​ទៅ ចាំ​ពេលណា​ម្ចាស់​គេ​មក​រក​រឿង​ចាំ​ខ្ញុំ​ជួយ​ដោះដូរ​ដី​នោះ​ឲ្យ​។ រឿង​នេះ​បើ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្រើន​ខ្ញុំ​ឈប់​ទទួល​ដោះស្រាយ​ឲ្យ”។

ជនរងគ្រោះ​បាន​និយាយ​ថា គាត់​គ្រាន់តែ​ប្តឹង​សូម​ឲ្យ​លោក ព្រិ​ន បូរី ចេញ​លុយ​សង​ថ្លៃ​ឈ្នួល​ជាង​ធ្វើ​ផ្ទះ និង​សម្ភារៈ​ខូចខាត​នៅពេល​រុះរើ​ផ្ទះ​ចេញពី​ទីតាំង​ដី​នេះ ព្រោះ​គាត់​មិនអាច​បន្ត​សម្ងំ​សាងសង់​បំពាន​ច្បាប់​ឃុបឃិត​តាម​ការណែនាំ​របស់​លោក​ព្រិ​ន បូរី នេះ​តទៅទៀត​បានទេ ព្រោះ​ខ្លាច​ជាប់គុក តែ​បើ​មិន​សង​ការខូចខាត​នេះ​នេះ​ទេ​គាត់​នឹង​ប្តឹង​ទៅ​តុលាការ​ជា​បន្ត​ទៀត​ហើយ។

លោក ព្រិ​ន បូរី អនុប្រធាន​ភូមិ​ត្រពាំង​ស្វាយ ដែល​កំពុង​រង​ការចោទប្រកាន់​នោះ មិនអាច​ទំនាក់ទំនង​ជួប​បានទេ​ដើម្បី​សុំ​ការ​ពន្យល់​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​នេះ​ដែល​ទូរស័ព្ទ​របស់​លោក​ត្រូវ​បាន​បិទ មិនអាច​ទាក់ទង​បាន​តាំងពី​ថ្ងៃអាទិត្យ រហូតដល់​ថ្ងៃ​ច័ន្ទ​ទី​១៤ ខែមីនា ឆ្នាំ២០១៦​នេះ។

សូម​រំលឹក​ថា កន្លងមក លោក ព្រិ​ន បូរី និង​លោក ជា អៀង មេភូមិ​ត្រពាំង​ស្វាយ បាន​ត្រូវ​ប្រជាពលរដ្ឋ​នាំគ្នា​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ម្តង​មក​ហើយ កាលពី​អំឡុង​ពេល​១​ឆ្នាំ​មុន​នេះ ពី​បទ​រៀប​ឯកសារ​រត់ការ​ប៉ង​លក់​ដី​រួម​ភូមិ​មួយ​កន្លែង​នៅ​ជាប់​ផ្លូវ​ខាង​ជើ​ង​សាលារៀន​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ក្នុង​តម្លៃ​២៤​ម៉ឺន​ដុល្លារ​អាមេរិក ដោយ​លាក់លៀម​មិន​ឲ្យ​លោក​អភិបាលខណ្ឌ​ដឹង​និង​មានរឿង​អាស្រូវ​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​រឿង​លក់​ដីធ្លី​យក​លុយ​ចែក​គ្នា​ស្ងាត់ៗ​តែត្រឹម​ថ្នាក់​ភូមិ ធ្វើ​ឲ្យ​ប្រជា​ក្តៅក្រហាយ៕

អនុប្រធាន​ភូមិ​ត្រពាំង​ស្វាយ​ម្នាក់ រង​ការ​ប្តឹង​ពី​ប្រជាជន​ពាក់​ព័ន្ធ​លួច​បន្លំ​ប្តូរ​ទីតាំង​លក់​ដីធ្លី​គេ អនុប្រធាន​ភូមិ​ត្រពាំង​ស្វាយ​ម្នាក់ រង​ការ​ប្តឹង​ពី​ប្រជាជន​ពាក់​ព័ន្ធ​លួច​បន្លំ​ប្តូរ​ទីតាំង​លក់​ដីធ្លី​គេ អនុប្រធាន​ភូមិ​ត្រពាំង​ស្វាយ​ម្នាក់ រង​ការ​ប្តឹង​ពី​ប្រជាជន​ពាក់​ព័ន្ធ​លួច​បន្លំ​ប្តូរ​ទីតាំង​លក់​ដីធ្លី​គេ អនុប្រធាន​ភូមិ​ត្រពាំង​ស្វាយ​ម្នាក់ រង​ការ​ប្តឹង​ពី​ប្រជាជន​ពាក់​ព័ន្ធ​លួច​បន្លំ​ប្តូរ​ទីតាំង​លក់​ដីធ្លី​គេ អនុប្រធាន​ភូមិ​ត្រពាំង​ស្វាយ​ម្នាក់ រង​ការ​ប្តឹង​ពី​ប្រជាជន​ពាក់​ព័ន្ធ​លួច​បន្លំ​ប្តូរ​ទីតាំង​លក់​ដីធ្លី​គេ