ការ​ចូលរួម​ចំណែក​របស់​កម្ពុជា​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ

ការ​ចូលរួម​ចំណែក​របស់​កម្ពុជា​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ



សៀមរាប​ ៖​ លោក​ទិន​ ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​ ដើម្បី​អភិវឌ្ឍន៍ បាន​មានប្រសាសន៍ថា របាយការណ៍​INDC. កម្ពុជា​. គឺ​ជា​សក្ខីភាព បញ្ជាក់ ពី​ឆន្ទៈ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​​ប្រែប្រួល​អាកាសធាតុ​ ក៏​ដូច​ជា​ការ​សម្រេច បំណង​ប្រាថ្នា​របស់​សកលលោក ក្នុង​ការ​រក្សា​សីតុណ្ហភាព មិន​ឲ្យ​កើន​ឡើង​លើស​២​អង្សា។ ភាព​ជោគជ័យ​នៃ​ការអនុវត្ត​INDC កម្ពុជា​ចាំបាច់​មានការ​គាំទ្រ​អ្នក​​ពាក់ព័ន្ធ​ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ។ ប្រសាសន៍​នេះ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​កម្មវិធី​សិក្ខាសាលា​ពិគ្រោះ​យោបល់ ការរៀបចំ​ផែនការ​អនុវត្តន៍ ការ​ចូលរួមចំណែក របស់​កម្ពុជា ក្នុង​ការ​អនុវត្ត​អនុសញ្ញា ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ នៅ​សណ្ឋាគារ​អង្គរ​ប៉ា​រ៉ា​ឌី នៅ​ព្រឹក​ថ្ងៃទី​១៤ ​ខែមីនា ឆ្នាំ​២០១៦។

​ លោក​ សុំ ធី ប្រធាន​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​បាន​បញ្ជាក់​ថា ប្រទេស​ចំនួន​១៨៧ រួម​ទាំង​កម្ពុជា បាន​ដាក់​ជូន​របាយការណ៍​INDC. ទៅកាន់​លេខាធិការដ្ឋាន សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ UNFCCC. ដើម្បី​បញ្ជាក់​ពី​ផែនការ​សកម្មភាព កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ព្រមទាំង​ផែនការ​ហិរញ្ញប្បទាន និង​ពិនិត្យ​តាមដាន សម្រាប់​កម្ពុជា​យើងនឹង​ប្រែក្លាយ​ពី INDC. មកជា​NDC. មានន័យថា ការចូលរួមចំណែក​មក​ ជា​ការ​ត្រៀម​ចូលរួមចំណែក ក្នុងការ​អនុវត្ត​អនុសញ្ញា​UNFCCC និង​ត្រូវ​រៀបចំ​ផែនទី បង្ហាញ ផ្លូវ​សម្រាប់​អនុវត្ត​​​NDC នេះ​ ដែល​ជា​មូលដ្ឋាន​រឹងមាំ​សម្រាប់​កិច្ចចរចា​សន្និសីទ​បណ្ដា​ភាគី​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ខាងមុខនេះ​។​

កិច្ចប្រជុំ​និង​ពិគ្រោះ​យោបល់ គឺ​ទទួលបាន​ផ្លែផ្កា គឺ​ការបង្កើត​សេចក្តីព្រាង​ផែនទី បង្ហា ផ្លូវ​សម្រាប់ ការអនុវត្ត​NDC. កម្ពុជា គឺជា​ឧបករណ៍​គ្រប់គ្រង​NDC គឺជា​ការកំណត់​តួនាទី ការទទួលខុសត្រូវ របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ជា បញ្ហា​អន្ត​វិស័យ​ដែល​ត្រូវ​ដោះស្រាយ​ដោយ​អាទិភាព ដោយមាន​ភស្តុតាង​កាន់តែ​ច្បាស់ បាន​បញ្ជាក់​ថា ​ប្រព័ន្ធ​អាកាសធាតុ​កាន់តែ ឡើង​ក​ម្តៅ ហើយ​ផែនដី​នឹង​កាន់តែ​ក្តៅ​លើសពី​ការ​រំពឹងទុក និង​បង្ក​​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស សន្តិសុខ ស្បៀង​ពិភពលោក ការអភិវឌ្ឍ​​សេដ្ឋកិច្ច និង​ប្រព័ន្ធ​ធម្មជាតិ៕

ការ​ចូលរួម​ចំណែក​របស់​កម្ពុជា​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ

ការ​ចូលរួម​ចំណែក​របស់​កម្ពុជា​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ