អាវុធហត្ថ​ស្រុក​សណ្ដាន់​ចាប់​កាឡេ​ថង​ដឹក​ឈើ​២​គ្រឿង​ ព្រោះ​ខឹង​ទារ​លុយ​១៦​ម៉ឺន​រៀល​មិនបាន

អាវុធហត្ថ​ស្រុក​សណ្ដាន់​ចាប់​កាឡេ​ថង​ដឹក​ឈើ​២​គ្រឿង​ ព្រោះ​ខឹង​ទារ​លុយ​១៦​ម៉ឺន​រៀល​មិនបាន



កំពង់ធំ ​៖​ ប្រជាពលរដ្ឋ​បាន​ធ្វើ​ការ​រិះគន់​យ៉ាង​ចាស់ដៃ ទៅលើ​លោក​សឹង សឿង ហៅ​ស្មី ​​​ថា​ ជា​មន្ត្រី​ពាក់​ស្បែក​ខ្លា ​នៃ​កងរាជអាវុធហត្ថ​ស្រុក​សណ្ដាន់ ​​ដោយ​បាន​ដាក់​កុងត្រូល​ជជុះ​នៅ​តាម​ដង​ផ្លូវ ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ទោះជា​មានការ​ហាម​យ៉ាង​តឹងតែង ពី​សំណាក់​អាជ្ញាធរ ខេត្តកំពង់ធំ​ក៏ដោយ ​ពោល​គឺ​លោក សឹង សឿង ហៅ ស្មី នៅតែ​អនុវត្ត​ជំរិត​ទារ​លុយ ពី​អ្នក​ដឹក​ឈើ​ដូច​ដាក់​ភាគហ៊ុន ​កំណត់​តម្លៃ​ក្នុង​មួយ​កាឡេ​ថង ពី​៨​ទៅ​១០ ម៉ឺន​រៀល។

ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​១៣ ឈានចូល​ថ្ងៃទី ១៤ ខែ​មីនា ឆ្នាំ​២០១៦ កាឡេ​ថង ដឹក​ឈើ​ចំនួន​២​គ្រឿង​របស់​ប្រជាពលរដ្ឋ​ស្លូតត្រង់ ត្រូវ​បាន​លោក​សឹង សឿង ហៅ ស្មី ដាក់​កុង​ត្រូលជជុះ​ជំរិត​ទា​លុយ ក្នុង​មួយ កាឡេ​ថង ៨​ម៉ឺន​រៀល តែ​ម្ចាស់​កាឡេ​ថង បាន​អង្វរ​ស្ទើរ​លុតជង្គង់​សុំ​ជំពាក់​សិន ចាំ​ព្រឹក​ទើប​ផ្ញើ​​លុយ​ឲ្យ ដោយសារតែ​ក្នុង​ពេលនេះ​គ្មាន​លុយ​សល់​នឹង​ខ្លួន​ទេ។ ការ​អស់​លុយ​ពី​ខ្លួន​នេះ ដោយសារ​កាល​ពី​ល្ងាច មាន​មនុស្ស​មួយ​ក្រុម ដែល​ប្រជាពលរដ្ឋ ស្គាល់​ថា​ឈ្មោះ យ៉េ និង​ឈ្មោះ​យូ​ត ជា​មន្ត្រី​ទាហាន នៅ​វរៈ​សេនា​តូច​លេខ​១ ហើយ​បាន​មក​រស់នៅ​ការពារ មេព្រៃ​ផ្នែក​សណ្តាន់ ​​បាន​ជំរិត​ទារ​លុយ​ពី​​​ម្ចាស់​កាឡេ​ថង ចំនួន ១៥០០០០០ រៀល​ ក្រោយមក​ទើប​សុំ​អង្វរ​នៅ​ត្រឹម ​៧០​ម៉ឺន​រៀល ដោយ​អះអាង​ថា លោក សៅ វ​ណ្ណី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ បង្គាប់​ឲ្យ​បង់លុយ។ លុះ​ក្រោយ​មក​ក៏មាន​ទាហាន ម្នាក់​អះអាងថា នៅ​ឌឺ​បេ​ជើងគោ បាន​ជំរិត​ទា​លុយ ចំនួន ៣០​ម៉ឺន​រៀល ទើប​គាត់​អស់​លុយ ហើយក៏​​ត្រូវ​បាន​លោក​សឹង សឿង ហៅ ស្មី ចាប់​កាឡេ​ថង​របស់​គាត់​ប្រគល់​ឲ្យ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់ ទៀត។

ក្នុង​នោះ​លោក​ ឧត្ដមសេនីយ៍ត្រី សោម ស៊ុន បាន​ដាក់​បទបញ្ជា​ស្រាវជ្រាវ​ជាបន្ទាន់ ពាក់ព័ន្ធ​នឹង​​ការ​អះអាង​ថា​ជា​ទាហាន ជំរិត​ទារ​លុយ ព្រមទាំង​កំពុង​វែកមុខ​ដើម្បី​ឲ្យ​ជន​ដែល​បាន​យក​លុយ​កាល​ពី​យប់​ថ្ងៃ​ទី​​១៣ ដើម្បី​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ តែ​ក្នុង​នោះ​ជន​ដែល​ប្រជាពលរដ្ឋ​បាន​អះអាង​ដូច​ឈ្មោះ ខាងលើ​សុទ្ធតែ​បដិសេធ ថា​ខ្លួន​ពុំបាន​យក​នោះ​ទេ។

ចំណែក​លោក សឹង សឿង ហៅ ស្មី ជា​មន្ត្រី​កងរាជអាវុធហត្ថ តែងតែ​ដាក់​កុងត្រូលជជុះ នៅតាម​ផ្លូវ​បាន ឲ្យ​ដឹងថា ការ​ឃាត់​កាឡេ​ថង​នេះ ដោយសារតែ​ម្ចាស់​កាឡេ​ថង ពុំមាន​លុយ​បង់​ឲ្យ ក្នុង​មួយ​កា​ឡេង ៨​ម៉ឺន ទាំង​អស់ ១៦​ម៉ឺន ទើបបាន​សុំ​យោបល់​លោក លក វង្ស មេបញ្ជាការ​កងរាជអាវុធហត្ថ ស្រុក​សណ្តាន់​ឲ្យ​ចាប់យក ទៅ​ដាក់​កន្លែង​មេព្រៃ។

ចំណែក​លោក លក វង្ស មេបញ្ជាការ បាន​ឲ្យ​ដឹង​​ តាម​ទូរស័ព្ទ​ថា កាលពី​យប់​លោក មកពី​ធ្វើការ​ហត់ អស់កម្លាំង​ព្រមទាំង​បាន បិទ​សំឡេង​ទូរស័ព្ទ​ពេញ​មួយ​យប់​ទល់​ភ្លឺ។ ចំណែក​ការ​ចាប់​នោះ ​លោក​មិនបាន​បញ្ជា​នោះ​ទេ លុះ​ព្រឹក​ឡើង​បានឃើញ​មាន មីសស៊ីខល ហើយ​មន្ត្រី​របស់ខ្លួន​បាន​រាយការណ៍​មក​តាម​ក្រោយ​ថា បាន​ឃាត់ កាឡេ​ថង៕

អាវុធហត្ថ​ស្រុក​សណ្ដាន់​ចាប់​កាឡេ​ថង​ដឹក​ឈើ​២​គ្រឿង​ ព្រោះ​ខឹង​ទារ​លុយ​១៦​ម៉ឺន​រៀល​មិនបាន

អាវុធហត្ថ​ស្រុក​សណ្ដាន់​ចាប់​កាឡេ​ថង​ដឹក​ឈើ​២​គ្រឿង​ ព្រោះ​ខឹង​ទារ​លុយ​១៦​ម៉ឺន​រៀល​មិនបាន

អាវុធហត្ថ​ស្រុក​សណ្ដាន់​ចាប់​កាឡេ​ថង​ដឹក​ឈើ​២​គ្រឿង​ ព្រោះ​ខឹង​ទារ​លុយ​១៦​ម៉ឺន​រៀល​មិនបាន