សិក្ខាសាលា​ស្តី​ពី​ការ​បញ្ចូល​វិស័យ​ពិការភាព​ទៅ​ក្នុង​ការងារ​សុខភាព​ភ្នែក

សិក្ខាសាលា​ស្តី​ពី​ការ​បញ្ចូល​វិស័យ​ពិការភាព​ទៅ​ក្នុង​ការងារ​សុខភាព​ភ្នែក



ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បាន​បើក​សិក្ខាសាលា​ស្តីពី​ការ​បញ្ចូល​វិស័យ​ពិការភាព​ទៅ​ក្នុង​ការងារ​សុខភាព​ភ្នែក ដែល​សិក្ខាសាលា​នេះ​ធ្វើ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២។

លោក ឯម ច័ន្ទ​មករា អគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បាន​ថ្លែង​បើក​សិក្ខាសាលា​នៅ​ព្រឹក​ថ្ងៃទី ១៤ ខែ មីនា ដោយ​អំពាវនាវ និង ផ្តល់​អនុសាសន៍​ប្រាំមួយ​ចំណុច​ទី​១. អំពាវនាវ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ជួយ​ពិនិត្យ និង ព្យាបាល​ជំងឺ​ដល់​ជនពិការ ទី​២.​គ្រប់​ដៃគូ​ពាក់ព័ន្ធ​គប្បី​រួមគ្នា​លើកកម្ពស់​ការ​យល់ដឹង​អនាម័យ​ទាក់ទិន​នឹង​មូលហេតុ​នាំ​ឲ្យមាន​ពិការភាព​ដោយសារ​ជំងឺ​ភ្នែក ទី​៣. ក្រុមការងារ​សកម្មភាព​ជនពិការ នៃ ក្រសួងសុខាភិបាល និង អ្នក​ពាក់ព័ន្ធ​ទាំងអស់​គួរ​សហការ​បើក​វគ្គប​ណ្តុះ​បណ្តាល​ដល់​បុគ្គលិក​សុខាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល អំពី​អនាម័យ ការប្រើប្រាស់​ទឹក​ស្អាត និង អាហារូបត្ថម្ភ ដែល​ជា​ចំណុច​សំខាន់​ក្នុង​ការ​កាត់បន្ថយ​ពិការ​ភ្នែក ទី​៤. ជំរុញ និង លើកទឹកចិត្ត​ស្ត្រី​មាន​ផ្ទៃពោះ ឲ្យ​ប្រើ​ប្រាស់​សេវា​សាធារណៈ​ដែល​មាន​ជំនាញ​ច្បាស់លាស់​អំឡុង​ពេល មុន កំពុង និង ក្រោយ​សម្រាលកូន ទី​៥. បន្ត​កៀងគរ​ធនធាន​ឧបករណ៍​ដើម្បី​បម្រើ​វិស័យ​សុខភាព​ភ្នែក ដូចជា​វ៉ែនតា និង​ទី ៦. លើកកម្ពស់​សិទ្ធិ​ជន​ពិការ ។

សូម​រំលឹកថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព ឆ្នាំ ២០១៥-២០១៦ តាមរយៈ​ទិសដៅ​ជា​យុទ្ធសាស្ត្រ ដោយ​ផ្តល់​ដល់​ជនពិការ​នូវ​សេវា​សុខភាព​ប្រកបដោយ​គុណភាព និង សមភាព ព្រមទាំង​ការស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា និង សតិបញ្ញា។

របាយ​ការណ៍​របស់​លោក ងី សន ប្រធាន​អង្គការ CBM Australia បាន​លើក​ឡើង​ថា ឆ្នាំ២០១៥ កម្ពុជា មាន​ជន​ពិការ​ប្រមាណ​ជា ២១ ម៉ឺន​នាក់ ហើយ​ជន​ពិការ​ជាច្រើន​នៅតែ​ទទួលរង​ការរើសអើង​នៅឡើយ​ទៅលើ​បី​ចំណុច គឺ ១. គាត់​ជា​ជន​ពិការ ២. គាត់​ជា​ស្ត្រី និង ៣ គាត់​ជា​ជនក្រីក្រ៕

សិក្ខាសាលា​ស្តី​ពី​ការ​បញ្ចូល​វិស័យ​ពិការភាព​ទៅ​ក្នុង​ការងារ​សុខភាព​ភ្នែក សិក្ខាសាលា​ស្តី​ពី​ការ​បញ្ចូល​វិស័យ​ពិការភាព​ទៅ​ក្នុង​ការងារ​សុខភាព​ភ្នែក