“ចង្វាក់​ម៉ាឌីហ្សុន​” ស្ទីល​ថ្មី​​ពី Tony Keo​ លើ​ទឹក​ដី​សមុទ្រ​ខ្មែរ​​

ដោយសារ​ចង្វាក់​ ម៉ាឌីហ្សុន​ កំពុង​តែ​​ពេញ​និយម​នៅ​កម្ពុជា​ទើប​ Tony Keo ព្យាយាម​រំលេច​​ស្ទីល​ថ្មី​តាម​រយៈ​បទ​ “ចង្វាក់​ម៉ាឌីហ្សុន​”នេះ​ ដើម្បី​​​ឲ្យ​​បង​ប្អូន​ខ្មែរ​បាន​រាំ​លេង​​កម្សាន្ត​​។ អ្វី​ដែល​ពិសេស​​លោក​ប្រាប់​ថា​ ​ថត​នៅ​លើ​ទឹក​ដី​សមុទ្រ​ខ្មែរ​កន្លែង​ដែល​លោក​ពេញ​ចិត្ត​បំផុត​ទៀត​ផង។

 

Tony Keo ថ្លែង​៖ “ខ្ញុំ​ដឹង​ថា​​ចង្វាក់​​ម៉ាឌីហ្សុន​ គឺ​កំពុង​តែ​​ពេញ​និយម​នៅ​ស្រុក​ខ្មែរ​ ប៉ុន្តែ​ភ្លេង​ខ្មែរ​មា​ន​ភាព​ដដែល​ ដូច្នេះ​បង​ក៏​បាន​សាក​សួរ​ទៅ​ក្រុម​បង​​ដែល​នៅ​កាណាដា​ឲ្យ​ជួយ​ធ្វើ​បទ​ភ្លេង​ម៉ាឌីហ្សុន​ថ្មី​ឲ្យ​ ហើយ​បង​សប្បាយ​ចិត្ត​​ព្រោះ​ពួកគេ​បាន​ជួយ​បង​នូវ​បទ​មួយ​ដែល​ត្រូវ​បាន​គេ​​ចាប់​អារម្មណ៍​ខ្លាំង​”។

 

“ចង្វាក់​ម៉ាឌីហ្សុន​” ស្ទីល​ថ្មី​​ពី Tony Keo​ លើ​ទឹក​ដី​សមុទ្រ​ខ្មែរ​​

 

(សកម្ម​ភាព​នៅ​ក្នុង​បទ “ចង្វាក់​ម៉ាឌីហ្សុន”​)

 

បទ​នេះ​​ Tony Keo  ប្រាប់​ថា ​បទ​នេះ​​ទាំង​ទំនុក​ភ្លេង​ និង​ ប៉ារ៉ូល​ សរសេរ​មួយ​ថ្ងៃ​​ហើយ​​ MV ថត​រយៈ​ពេល​មួយ​ថ្ងៃ​ដូចគ្នា​ ប៉ុន្តែ​ចំណាយ​ពេល​រហូត​ដល់​មួយ​ខែ​​ដើម្បី​កាត់​ត ដោយសារ​ក្រុម​លោក​ សុទ្ធ​តែ​រវល់​។ ទន្ទឹម​នឹង​នោះ​​លោក​ប្រាប់​ថា​ ចង់​ធ្វើ​ឲ្យ​ខុស​ប្លែក​ពី​បទ​ដទៃ​ គឺ​មិន​សំដៅ​លើ​ស្នេហា​ ប៉ុន្តែ​ផ្ដោត​លើ​ការ​រាំ​ ជាពិសេស​គឺ​ចង្វាក់​ម៉ាឌីហ្សុន​នេះ​តែ​ម្ដង៕

 

ទស្សនា​វីដេអូ​ “ចង្វាក់​ម៉ាឌីហ្សុន” ខាង​ក្រោម​៖​

 

 

អត្ថបទ​៖ ថា ម៉ាលីដា