ជនសង្ស័យ​២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន ​ពី​បទ​លួច​លក់​គ្រឿងញៀន​

ជនសង្ស័យ​២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន ​ពី​បទ​លួច​លក់​គ្រឿងញៀន​



បន្ទាយមានជ័យ ៖ ជនសង្ស័យ​២​នាក់ ​បាន​យក​គ្រឿងញៀន​ទៅ​លាក់​ទុក​លួច​យក​ទៅ​លក់​នៅ​តាម​ភូមិ ​ត្រូវ​បាន​នគរបាល​ជំនាញ​គ្រឿងញៀន​ចុះ​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​១៤​ ខែ​មីនា ​ឆ្នាំ​២០០៦ ​នៅ​ចំណុច​ផ្លូវ​ចូល​វត្ត​ស្វាយ ស្ថិត​ក្នុងភូមិ​១ ​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ។ ​

លោក​វរសេនីយ៍ឯក ​បាប​ សុ​ផា​រិ​ទ្ធ​ ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ​គ្រប់គ្រង​ផ្នែក​គ្រឿង​ញៀន​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ទី​១​ឈ្មោះ ​ប៉ែន​ អូរ​ការ​តា ​ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ ​រស់នៅ​ភូមិ​និមិត្ត ឃុំ​និមិត្ត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ទី២​ឈ្មោះ ​ចាន់​ សុ​គិត ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​៣​ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មានជ័យ​ ដក​ហូត​បាន​វត្ថុ​តាង​មាន​ដូចជា ​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍ ម៉ា​ទឹកកក​ចំនួន​២៨​កូន​ថង់​តូច​ស្មើ​នឹង​ទម្ងន់​១២.៩​ក្រាម​ និង​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១៧​គ្រាប់។​​​

លោក ​ចាប​ សុ​ផា​រិ​ទ្ធ​ បាន​បញ្ជាក់​ទៀត​ថា ​មុន​ពេល​កើតហេតុ​ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរ​ដ្ឋ​ថា ​មាន​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​លក់​គ្រឿងញៀន​នៅក្នុង​ភូមិ​ ទើប​កម្លាំង​ជំនាញ​គ្រឿងញៀន​មួយ​ក្រុម​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ ​យក​មក​ស្នងការ ​ដើម្បី​ធ្វើការ​សាកសួរ​។

​នគរបាល​ជំនាញ​គ្រឿងញៀន​បាន​និយាយ​ថា ​ជនសង្ស័យ​ទាំង​២​នាក់​នៅមុខ​សមត្ថកិច្ច​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ទាំង​២​នាក់​ពិតជា​បាន​លួច​លក់​គ្រឿងញៀន​នៅ​តាម​ភូមិ​ពិតប្រាកដ​ខ្លួន​ បាន​ទិញ​ពី​បុរស​ម្នាក់ទៀត​ ដើម្បី​យក​មក​លក់​បន្ត​ឲ្យ​មិត្តភ័ក្ដិ​តាម​ភូមិ​ តែ​សំណាងអាក្រក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​បានតែ​ម្តង​។​

ក្រោយពី​បាន​ចម្លើយ​សារភាព​ហើយ​ ជនសង្ស័យ​ត្រូវ​នគរបាល​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕​