រតនគិរី នៅ​តែ​មាន​ការ​កាប់ និង​ដឹក​ឈើ​ខុស​ច្បាប់​ដដែល

រតនគិរី នៅ​តែ​មាន​ការ​កាប់ និង​ដឹក​ឈើ​ខុស​ច្បាប់​ដដែល



រតនគិរី ៖ បន្ទាប់ពី​រាជរដ្ឋាភិបាល​ចេញ​សេចក្ដីសម្រេច​លេខ​០៩ សសរ ពី​ការរៀបចំ​ និង​ប្រព្រឹត្តទៅ​នៃ​គណៈកម្មការ​ជាតិ ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នានា នៅ​ភាគ​ឦសាន​នៃ​ប្រទេស ហើយ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​នឹង​សកម្មភាព​កាប់​ឈើ​នាំចេញ​ល្មើស​ច្បាប់​ចាប់​ជនល្មើស ​និង​វត្ថុ​តា​ង​នៃ​បទល្មើស​ព្រៃឈើ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​សហការ​ជាមួយ​វៀត​ណាម និង​ឡាវ ដើម្បី​មាន​សហប្រតិបត្តិ​ល្អ និង​មាន​ប្រសិទ្ធភាព​ក្នុងករណី​ចាំបាច់ ហើយ​ឲ្យ​បូកសរុប​អំពី​លទ្ធផល​ការងារ​របស់​គណៈកម្មាធិការ​ជាតិ​ជូន​រាជរដ្ឋាភិបាល និង​បំពេញភារកិច្ច​ផ្សេង​ដែល​រាជ​រដ្ឋាភិបាល​ប្រគល់​ជូន​។​ ប៉ុន្តែ​គណៈកម្មការ​ជាតិ និង​គណៈកម្មាធិការ​ថ្នាក់ក្រោម​ជាតិ​នៅ​ខេត្តរតនគិរី​ពុំ​ទាន់​អនុវត្តន៍​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ ដោយ​គេ​សង្កេត​ឃើញ​ថា​ ការ​អនុវត្តន៍​តាម​សេចក្ដីសម្រេច​ខាងលើ​នោះ​គណៈកម្មការ​ថ្នាក់​ខេត្ត​បាន​អនុវត្តន៍ តែ​តាម​បណ្ដា​ក្រុមហ៊ុន​មួយចំនួន​តូច​តែប៉ុណ្ណោះ​។ ចំណែកឯ​តាម​បន្ទាប់​ព្រំដែន​ប្រទេស​វៀតណាម​តាម​ច្រករបៀង​នានា​ដូចជា​ច្រករបៀង​ភូមិ​ចង ភូមិ​តា​ង៉ា ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី​។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​ឲ្យ​ដឹង​ថា ឈើ​ទាំងនោះ​ជា​ប្រភេទ​ឈើ​ធ្នង់ ​ដែល​គេ​យក​ចេញ​ពី​ចំណុច​អូរ​តា​បូក ឃុំ​តា​វែង​លើ ស្រុក​តា​វែង ជាប់​តំបន់​ឧទ្យាន​ជាតិ​វរជ័យ ដោយ​គេ​ធ្វើ​ផ្លូវ​ថ្មី​មួ​យ​តាម​បណ្តោយ​មាត់​អូរ​តា​យ៉ាក ឆ្ពោះទៅ​ស្រុក​អណ្ដូង​មាស ហើយ​គេ​ធ្វើ​ចរាចរ​ដឹក​ដោយ​ម៉ូតូ​នៅ​ពេ​ល​យប់​ជាច្រើន​គ្រឿង​ ជាពិសេស​នៅ​ចំណុច​ក្នុង​ទឹកអូរ​យិន​តា​យ ជាច្រើន​រយ​សន្លឹក​ និង​ជាច្រើន​កំ​ណាត់​ប្រភេទ​ឈើ​សុក្រំ ផ្ចិត​។ ចំពោះ​ឈើ​ដែល​គេ​គរ​ទុកជា​ច្រើន​គំនរ​រួមមាន​ឈើ​ឡាំង​ជា​៤​ជ្រុង​សុ​ក្រំ ឈើ​កាត់​គល់ កាត់​ចុង ផ្ចិត ផ្លុង និង​ឈើទាល​ជាច្រើន​ពាន់​ម៉ែត្រគូប​គរ​ទុក​សម្រាប់​ដឹកជញ្ជូន​ចេ​ញ​នៅ​ពេល​ដែល​សភាពការណ៍​ស្ងប់ស្ងាត់​។ ហើយ​ឈើ​ទាំងនោះ​មាន​គរ​ទុក​តាម​ច្រករបៀង ប៉ុស្តិ៍​ខ្លាធំ អូរ​បឿ​ក អូរ​តា​ង៉​ន អូរ​តា​ង៉ៃ អូរ​យិន​តែ អូរ​លាវ ចំណុច​ទាំងនោះ​ស្ថិត​នៅក្នុង​ស្រុក​អូរ​យ៉ា​ដាវ ជាប់​ព្រំប្រទល់​ស្រុក​លំផាត់ និង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។ ដោយឡែក​នៅ​តាម​ដង​អូរ​ល្វេ​លើ ស្ថិត​នៅ​ក្នុង​ស្រុក​កោះ​ញ៉ែ​ក ​ខេត្ត​មណ្ឌល​គី​រី ​មាន​ព្រំប្រទល់​ជាប់​ខេត្តរតនគិរី​។

បច្ចុប្បន្ន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​ផ្តល់​ឲ្យ​អ្នក​សារព័ត៌មាន​យើង​ដឹង​ថា​ កំពុង​តែ​មាន​គ្រឿងចក្រ​ចូល​មក​ដឹក​នៅពេល​យប់ និង​សំឡេង​រណា​យន្ត​លាន់ឮ​រំពង​ពាសពេញ​ព្រៃ​នៅពេល​យប់​ផងដែរ ហើយ​គេ​ដឹកជញ្ជូន​ទៅ​ប្រទេស​វៀតណាម។​

​លោក ​ម៉ា វិចិត្រ អភិបាលស្រុក​អូរ​យ៉ា​ដាវ​បាន​ឲ្យ​ដឹង​ថា ករណីនេះ​លោក​បាន​ចុះ​ធ្វើ​ការងារ​បាន​ចំនួន​៣​លើក​រួចមក​ហើយ ថែមទាំង​ធ្វើ​របាយការណ៍​សុំ​គោលការណ៍ ​សុំ​កម្លាំង​ជំនាញ​ ពាក់ព័ន្ធ​នឹង​ថវិកា ​ដើម្បី​ធ្វើការ​ចុះ​បង្ក្រាប​យូរ​មក​ហើយ តែ​មកដល់ពេលនេះ​ពាក់ព័ន្ធ​ដល់​វរៈ​នគរបាល​ការពារ​ព្រំ​ដែន​គោក​លេខ​៦២៣ និង​មូលដ្ឋានទ័ព​ការពារ​ព្រំដែន​គោក​អតីត​វរ​លេខ​១០២​នៅ​មិន​ទាន់​ធ្លាក់​គោល​ការណ៍មកទៀត​។​
​ ​
នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​ លោក កែប កប់ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​១២ថ្ងៃត្រង់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦​ថា​ ករណីនេះ​​លោក​នឹង​ឲ្យ​កម្លាំង​ជំនាញ​ចុះទៅ​មើល​៕

រតនគិរី នៅ​តែ​មាន​ការ​កាប់ និង​ដឹក​ឈើ​ខុស​ច្បាប់​ដដែល

រតនគិរី នៅ​តែ​មាន​ការ​កាប់ និង​ដឹក​ឈើ​ខុស​ច្បាប់​ដដែល

រតនគិរី នៅ​តែ​មាន​ការ​កាប់ និង​ដឹក​ឈើ​ខុស​ច្បាប់​ដដែល

រតនគិរី នៅ​តែ​មាន​ការ​កាប់ និង​ដឹក​ឈើ​ខុស​ច្បាប់​ដដែល