ល្បែង​អាប៉ោង​ជ្រក​ក្រោម​ស្លាក​ ហាង​កាហ្វេ​តាំង​ប៊ុនហេង ​ត្រូវ​បាន​បង្ក្រាប ​សង្ស័យ​ភ្លេច​បង់​ខែ

ប៉ោយប៉ែត ​៖ ​ទីតាំង​លក់​កាហ្វេ​ និង​គុយទាវ​មួយ​កន្លែង​ត្រូវ​បាន​ប៉ូលិស​​លើក​ទ័ព​ទៅ​​បង្ក្រាប​ ហើយ​ក្នុង​នោះ​​ ​​​ប៉ូលិស​​​​ឃាត់​ខ្លួន​ជន​ញៀន​ល្បែង​បាន​ចំនួន​៩​នាក់​ រួម​នឹង​វត្ថុ​តាង​ដូចជា​ម៉ូតូ​ រថយន្ត​ មួយ​ចំនួន​​​​ទៀត​ផង។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០១៦​ ​នៅ​ចំណុច​ក្នុង​ហាង​លក់​កាហ្វេ​ និង​​​គុយទាវ​មួយ​កន្លែង​ ​​ស្ថិត​នៅ​ក្នុង​ភូមិ​សង្កាត់​ផ្សារ​កណ្ដាល ​ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ។

នៅ​កន្លែង​កើតហេតុ ​ត្រូវ​បាន​មហាជន​រាយការណ៍​ថា ​ម្ចាស់​ហាង​ខាង​លើ​មាន​ឈ្មោះ​តាំងប៊ុន​ហេង ហើយ​នៅ​ទី​នោះ​មាន​ការ​លួច​បើក​លេង​​អាប៉ោង បៀ ​ដោយ​​​​លេង​ចាប់ពី​៥ពាន់​បាត​ទៅ​១ម៉ឺន​បាត​​ឡើង​ទៅ។ លើស​ពី​នេះ​ទៅ​ទៀត​នោះ គេ​ឃើញ​មាន​មន្ត្រីរាជការ​ថ្នាក់​ធំៗ​ មន្ត្រី​​ប៉េអឹម ​ប៉ូលិស​សំខាន់ៗ​ចូល​ទៅ​លេង​​​ផង​ដែរ។

ប្រភព​ដដែល​បាន​ដាក់​ការ​​សង្ស័យ​ថា ​ប្រហែលជា​មាន​ការ​ភ្លេច​បង់​ខែ​ទេ​ដឹង​ ទើប​ប៉ូលិស​លើក​ទ័ព​ទៅ​បង្ក្រាប​យ៉ាង​តក់ក្រហល់​បែបនេះ​ ពីព្រោះ​ទី​នោះ​មិន​ងាយ​នរណា​ចូល​​ទៅ​បង្ក្រាប​បាន​ស្រួល​ៗ​ឡើយ។

នៅ​កន្លែង​កើតហេតុ​នោះ​ដែរ​ ប៉ូលិស​បាន​​ប្រាប់​ថា​ ការ​បង្ក្រាប​នេះ​គឺ​រឹបអូស​បាន​ម៉ូតូ​៦​​គ្រឿង​រថយន្ត​ និង​បៀ​ជា​​ច្រើន​ហួរ ​​ព្រម​ទាំង​ឃាត់​ខ្លួន​​មនុស្ស​ប្រុស​ស្រី​៩​នាក់​ទៀត​ផង៕