Fabregas ៖”ការ​ប្រឹងប្រែង មិន​ធានា​ជោគជ័យ​១០០%​ ទេ តែ​…”

Fabregas ជា​ខ្សែ​បម្រើ​ធ្លាប់​រួម​ចំណែក​ជួយ Arsenal លើក​ពាន FA Cup ជួយ Barcelona លើក​ពាន La Liga, FIFA Club World Cup, Copa del Rey ជា​ពិសេស​គេ​គឺ​ជា​សមាជិក​ឈ្នះ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប ២ សម័យ និង ពាន​រង្វាន់​ពិភពលោក​១​សម័យកាល របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។

 

ជោគជ័យ​ធំ​ចុងក្រោយ​របស់​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​គឺ​ជួយ Chelsea ឈ្នះ​ជើងឯក Premier League កាល​ពី​រដូវ​កាល​មុន។ ឆ្លង​កាត់​បទ​ពិសោធន៍​វិជ្ជមាន​ជាច្រើន​ក្នុង​ជីវិត​បាល់ទាត់ Fabregas មាន​ពាក្យ​មួយ ឃ្លា បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ប្រឹងប្រែង​ក្នុង​នាម​ជា​អ្នក​កីឡា នោះ​គឺ៖ “ការ​ប្រឹងប្រែង មិន​ធានា​ជោគជ័យ​១០០%​ទេ តែ​ការ​មិន​ប្រឹងប្រែង គឺ​ធានា​បរាជ័យ១០០%”៕

 

Fabregas ៖”ការ​ប្រឹងប្រែង មិន​ធានា​ជោគជ័យ​១០០%​ ទេ តែ​…”

 

យល់​យ៉ាង​ដែរ​ ចំពោះ​ប្រយោគ​មួយ​ឃ្លា​នេះ?

 

ចុចអាន៖ Balotelli ប្រាប់​មូលហេតុ​មិន​អបអរ​ពេល​ស៊ុត​ចូល​ទី