អាជ្ញាធរ​​​ថៃ​​​សម្រេច​បន្ថយ​សកម្មភាព​​​​​លេង​​ទឹក​ ក្នុង​ថ្ងៃ​បុណ្យ​​ចូល​ឆ្នាំ​​​​ថៃ​ខាង​មុខ

សាលា​រាជធានី​បាងកក​​​ បាន​សម្រេច​បន្ថយ​​សកម្មភាព​​​ បាញ់​ទឹក​​ដាក់​គ្នា​កំឡុង​ពេល ​​​​ពិធី​បុណ្យ​​សង្ក្រាន្ត​ចូល​ឆ្នាំ​ប្រពៃណី​​ថៃ ​​ក្នុង​ទី​ក្រុង​បាងកក ដើម្បី​​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ទឹក ​​​​​​ស្រប​ពេលប្រទេសកំពុង​​​ជួប​បញ្ហា​គ្រោះ​រាំង​ស្ងួត។ នេះ​បើ​យោង​តាម​​​ Bangkok Post។

 

អាជ្ញាធរ​​​ថៃ​​​សម្រេច​បន្ថយ​សកម្មភាព​​​​​លេង​​ទឹក​ ក្នុង​ថ្ងៃ​បុណ្យ​​ចូល​ឆ្នាំ​​​​ថៃ​ខាង​មុខ
 

ការ​សម្រេច​ខាង​លើ​ បាន​ធ្វើ​ឡើង​​​​​​នៅ​​ឯ​កិច្ច​ប្រជុំ​​​មួយ ​រវាង​​រដ្ឋបាល​ក្រុង​​បាងកក ​​​រួម​ជា​មួយ​​ក្រសួង​ទេសចរណ៍​ និង​កីឡា​ប្រទេស​ថៃ​ព្រម​ទាំង​​ស្ថាប័ន​​ឯកជន។

 

តាម​ការ​ឲ្យ​ដឹង​ពី​​​អភិបាល​រង​​ក្រុង​បាងកក​ ​លោក​ Amorn Kitchawengkul សកម្មភាព​បាច​ទឹក​​​​ដាក់​គ្នា ​ក្នុង​ថ្ងៃ​​បុណ្យ​ចូល​ឆ្នាំ​នៅ​ប្រទេស​​ថៃ​​ នឹង​​បន្ថយ​សល់​​ត្រឹម​តែ​បី​ថ្ងៃ​ គឺ​​ថ្ងៃ​ទី ​១២​ ដល់​ថ្ងៃ​​ទី​ ១៤​ ខែ​មេសា។ រាល់​សកម្មភាព​​បាចទឹក ​ដែល​នឹង​ធ្វើ​ឡើង​​ក្នុង​​ ៥០​ សង្កាត់​​ នៃ​ក្រុង​បាងកក ​នឹង​​​ត្រូវ​បញ្ឈប់​​នៅ​ម៉ោង​ ៩ ​យប់​​។

 

លោក​ Amorn បាន​បន្ថែម​ទៀត​ថា ស្ថាប័ន​​អាជីវកម្ម​​​​ឯកជន​ បាន​យល់​ព្រម​​សហការ​ជា​មួយ​អាជ្ញាធរ​​ ក្នុង​ការ​ប្រជាពលរដ្ឋ​​ជួយ​សន្សំ​សំចៃ​ទឹក​ ជាក់ស្ដែង​​​​​​​កន្លែង​អាជីវកម្ម​នៅ​បណ្ដា​ផ្លូវ​​​​​ ដែល​​​មាន​មនុស្ស​​​​ឆ្លង​​កាត់​ច្រើន នៅ​តាម​​ផ្សារ​​​លក់​​អីវ៉ាន់​ CentralWorld បាន​យល់​ព្រម ​និង​​​មិន​ផ្ដល់​ទឹក​​ សម្រាប់​អ្នក​លេង​បាច​ទឹក​​ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​នោះ​ទេ។

 

អាជ្ញាធរ​​​ថៃ​​​សម្រេច​បន្ថយ​សកម្មភាព​​​​​លេង​​ទឹក​ ក្នុង​ថ្ងៃ​បុណ្យ​​ចូល​ឆ្នាំ​​​​ថៃ​ខាង​មុខ
 

​​​គួរ​បញ្ជាក់​ថា​ ថ្ងៃ​បុណ្យ​​សង្ក្រាន្ត​ឆ្នាំ​ថ្មី​​ថៃ​ឆ្នាំ​នេះ​ នឹង​​ធ្វើ​ឡើង​រយៈ​ពេល ៥ ​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ ១៣​ ដល់ទី​ ១៧ ដែល​ថ្ងៃ​ទី​ ១៦​ និង​ ១៧​ ជា​ថ្ងៃ​សម្រាក​ចុង​សប្ដាហ៍។ ចំណែក​​ការ​លេង​បាច​ទឹក​​ដាក់​គ្នា​​ ជា​សកម្មភាព​ពេញ​និយម​មួយ​​ ដែល​ធ្វើ​ឡើង​រហូត​ដល់​​ពេល​យប់​ជ្រៅ ​​ក្នុង​​​ប្រទេសសម្បូរ​ទេសចរ​មួយ​នេះ​៕

 

អាជ្ញាធរ​​​ថៃ​​​សម្រេច​បន្ថយ​សកម្មភាព​​​​​លេង​​ទឹក​ ក្នុង​ថ្ងៃ​បុណ្យ​​ចូល​ឆ្នាំ​​​​ថៃ​ខាង​មុខ
 

ចុចអាន៖ អាជ្ញាធរ​ថៃ​ជំរុញ​ប្រជាពលរដ្ឋ​សន្សំសំចៃ​ទឹក​ ក្នុង​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ ព្រោះ​​គ្រោះ​រាំង​ស្ងួត

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ bangkokpost ​​​​​