ម៉ម លីសា នាំ​ស្នាដៃ​កូន​ខ្មែរ​ទៅ​បង្ហាញ​នៅ​កោះ​ម៉ាល់ឌីវ

កញ្ញា ម៉ម លីសា (Lisa Mam) ដែល​ជា​អ្នក​រចនា​គំនូរ​លើ​ជញ្ជាំង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា ពេល​នេះ​កំពុង​តែ​មាន​វត្តមាន​នៅ​កោះ​ឋានសួគ៌​ម៉ាល់ឌីវ ដោយ​បាន​គូ​គំនូរ​នៅ​ក្នុង​រមណីយដ្ឋាន Kuramathi Resorts ។

 

ម៉ម លីសា នាំ​ស្នាដៃ​កូន​ខ្មែរ​ទៅ​បង្ហាញ​នៅ​កោះ​ម៉ាល់ឌីវ

 

ថ្លែង​តាម​សារ​អេឡិចត្រនិច​ ទន្ត​បណ្ឌិត​ស្រី​បន្ត​ទៀត​ថា​ មូលហេតុ​ដែល​ខាង  Kuramathi ជ្រើស​យក​នាង ​ព្រោះ​ពួក​គេ​ពេញចិត្ត​នឹង​ស្នាដៃ​ដែល​មាន​ក្បាច់​ច្រើនរបស់​នាង ជាពិសេស​គេ​ពេញចិត្ត​ទៅ​លើ​អ្នក​សិល្បៈ​ខ្មែរ​តែ​ម្ដង។ កញ្ញា​បន្ត​ថា ​ស្នាដៃ​នោះ​ភាគច្រើន​ចង់​បង្ហាញ​ពី​ឥទ្ធិពល​នៃ មហាសមុទ្រ​ដោយ​មាន​សត្វ​សមុទ្រ នាង​ទេព​មច្ឆា ជាដើម។ អ្វី​ដែល​កាន់តែ​អស្ចារ្យ​ទៀត​នោះ​គឺ​ខាង​ម្ចាស់​រីសត​បាន​ឲ្យ​បញ្ចូល​ក្បាច់​ខ្មែរ​ទៅ​ក្នុង​រូប​គំនូរ​មួយ​នោះ​ថែម​ទៀត​ផង។

 

“គេ​បាន​ស្វែង​រក​វិចិត្រករ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​ទ្វីប​អាស៊ី​តាម​អ៊ីនធឺណិត។ បន្ទាប់ពី​ឃើញ​ស្នាដៃ គេ​ក៏​បាន​អញ្ជើញ​បង និង​បងប្រុស Peap Tarr  វិចិត្រករ Graffiti កូន​ខ្មែរ​កាត់​ញ៉ូហ្សាលែន​មក​ធ្វើ Project នេះ។ ចំពោះ​ពេល​វេលា គំនូរ​មួយ​ផ្ទាំង​នោះ ​បង​​ត្រូវ​ចំណាយ​៣​សប្ដាហ៍​ទៅ ១​ខែ។ មូលហេតុ​ដែល​ត្រូវ​ប្រើ​ពេល​យូរ​បែប​នេះ ព្រោះ​នៅ​លើ​កោះ​អាកាសធាតុ​មិន​ទៀងទាត់​ឡើយ​ជួន​មាន​ភ្លៀង ជួន​មាន​ពន្លឺ​ព្រះអាទិត្យ​ខ្លាំង​ពេក​ធ្វើឲ្យ​រលាក​ស្បែក ទើប​គូរ​បាន​តែ​ពេល​ល្ងាច។”

 

ម៉ម លីសា នាំ​ស្នាដៃ​កូន​ខ្មែរ​ទៅ​បង្ហាញ​នៅ​កោះ​ម៉ាល់ឌីវ

 

នារី​វ័យ ២៥ ឆ្នាំ​បន្ថែម​ទាំង​ចិត្ត​រីករាយ​ថា ព្រោះ​តែ​ការ​ឲ្យ​តម្លៃ និង​ស្រលាញ់​វប្បធម៌​ខ្មែរ​ខាង​ម្ចាស់​រីសត​មួយ​នោះ​ បាន​ចេញ​ថ្លៃ​សព្វ​បែប​គ្រប់យ៉ាង ហើយ​ផ្ដល់​ភាព​កក់ក្ដៅ​ចំពោះ​ពួក​នាង​ខ្លាំង​ណាស់។នេះ​ជា​ស្នាដៃ​ទី ១២ នៅ​ក្រៅ​ប្រទេស​របស់​នាង ហើយ​ភាគច្រើន​ប្រទេស​ដែល​គេ​ស្គាល់​នាង​មាន​ថៃ បារាំង និង​ម៉ាល់ឌីវ​ជា​លើក​ទី​១។

 

ម៉ម លីសា នាំ​ស្នាដៃ​កូន​ខ្មែរ​ទៅ​បង្ហាញ​នៅ​កោះ​ម៉ាល់ឌីវ

 

កញ្ញា លីហ្សា ​បាន​ឲ្យ​ដឹង​ថា ​នាង​ប្រើ​ពេល ៥ ម៉ោង​បាន​អាច​ទៅ​ដល់​ទីកន្លែង​ដែល​គេ​ប្រសិទ្ធិនាម​ថា​ឋានសួគ៌​លើ​ដី​មួយ​នោះ​​កាលពី​ថ្ងៃ ២៧ ខែ​កុម្ភៈ។ ​តាម​ការ​ឲ្យ​ដឹង Kuramathi  សាង​សង់​ឡើង​តាំងពី ៣-៤ ឆ្នាំ​មុន​មក​ម្ល៉េះ និង​ជ្រើស​រើស​វិចិត្រករ​តាំងពី​ពីរ​ឆ្នាំ​មុន។

 

ម៉ម លីសា (Lisa Mam)  បាន​បញ្ចេញ​អារម្មណ៍​សប្បាយ​រីករាយ និង​មាន​មោទនភាព​ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​រូប​ដែល​អាច​បញ្ចេញ​ស្នាដៃ​នៅ​កន្លែង​លំដាប់​អន្តរជាតិ​នេះ​ឲ្យ​បរទេស​ស្ញប់ស្ញែង​ចំពោះ​កូន​ខ្មែរ៕

 

ម៉ម លីសា នាំ​ស្នាដៃ​កូន​ខ្មែរ​ទៅ​បង្ហាញ​នៅ​កោះ​ម៉ាល់ឌីវ

 

ម៉ម លីសា នាំ​ស្នាដៃ​កូន​ខ្មែរ​ទៅ​បង្ហាញ​នៅ​កោះ​ម៉ាល់ឌីវ

 

អត្ថបទ៖ទ្រី រ៉ាវី
រូបភាព៖ផ្ដល់ឲ្យ​ដោយ ម៉ម លីសា (Lisa Mam)