Selena Gomez ទម្លាយ​ថា Kendall Jenner ​កំពុង​មាន​មិត្ត​ប្រុស​​សំងាត់

តារា​ចម្រៀង​អាមេរិក Selena Gomez បាន​អះ​អាង​ថា​ក្នុង​ចំណោម​​ក្រុម​មិត្តភ័ក្ដិ​របស់​ខ្លួន មាន​តែ​នាង​ម្នាក់​គត់​ដែល​កំពុង​នៅ​លីវ។

 

Selena Gomez ទម្លាយ​ថា Kendall Jenner ​កំពុង​មាន​មិត្ត​ប្រុស​​សំងាត់

 

មាន​វត្តមាន​ក្នុង​កម្មវិធី​វិទ្យុ “Capital” ​កាល​ពី​ថ្ងៃ​ចន្ទ​មុន​នេះ តារា​ចម្រៀង​និង​សម្ដែង​អាមេរិក Selena Gomez បាន​ឲ្យ​ដឹង​ថា​ក្នុង​ចំណោម​ក្រុម​មិត្តភ័ក្ដិ​ដែល​មាន​សុទ្ធ​តែ​​តារា​ល្បី​ៗ​ដូច​ជា Taylor Swift និង Gigi Hadid នាង​គឺ​អ្នក​នៅ​លីវ​តែ​​មួយ​គត់។ ជាមួយ​គ្នា​នេះ​ដែរ តួ​រឿង “Spring Breakers” ក៏​បាន​បង្ហើប​ពី​ជីវិត​ឯកជន​របស់​តារា​បង្ហាញ​ម៉ូដ Kendall Jenner ផង​ដែរ។

 

ពិធី​ករ​កម្មវិធី​វិទ្យុ “Capital” លោក Roman Kempបាន​សួរ​​ទៅ​កាន់​ម្ចាស់​បទ “Hand to Myself” ថា​តើ​លោក​អាច​ចូល​ជា​សមាជិក​របស់​ក្រុម​នេះ​ដែរ​ៗ​អត់ ដែល​ពេល​នោះ Selena បាន​តប​​វិញ​ថា៖ “ប្រហែល​ជា​មិន​អាច​ក្លាយ​ជា​សមាជិក​ក្នុង​ក្រុម​បាន​ឡើយ តែ​អាច​ក្លាយ​ជា​មិត្ត​ប្រុស​​របស់​សមាជិក​បាន ​តែ​ខ្ញុំ​គ្រាន់​តែ​ចង់​រំឭក​ថា​គ្មាន​អ្នក​ណា​នៅ​លីវ​នោះ​ទេ។ Taylor មាន​មិត្ត​ប្រុស Gigi មិន​នៅ​លីវ ហើយ Kendall ក៏​ដូច​គ្នា។ មាន​តែ​ខ្ញុំ​ម្នាក់​គត់​ដែល​គ្មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​អ្នក​ណា​ទាំង​អស់”។

 

Selena Gomez ទម្លាយ​ថា Kendall Jenner ​កំពុង​មាន​មិត្ត​ប្រុស​​សំងាត់

 

បើ​ទោះ​បី​ជា​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​មិន​ចាញ់​បង​ស្រី​របស់​ខ្លួន​ប៉ុន្មាន​ក៏​ដោយ តែ Kendall Jenner នៅ​តែ​រក្សា​ជីវិត​ឯកជន​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ដោយ​គ្មាន​អ្នក​ណា​បាន​ដឹង​ទេ​ថា​គូ​ស្នេហ៍​របស់​តារា​ម៉ូដែល​អាយុ ២០​ឆ្នាំ​នេះ​ជា​នរ​ណា។បើ​ទោះ​បី​ជា​ត្រូវ Selena ទម្លាយ​រឿង​ស្នេហា​ក៏​ពិត​មែន​តែ​ប្រភព​ជិត​ស្និទ្ធ​នឹង​តារា​កម្មវិធី “Keeping Up With the Kardashians” បាន​ឲ្យ​ដឹង​ថា​នេះ​មិន​មែន​ជា​ការ​ពិត​នោះ​ទេ។ ប្រភព​ដដែល​បាន​លើក​ឡើង​ថា Kendall ពុំ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​អ្នក​ណា​នោះ​ឡើយ​នា​ពេល​បច្ចុប្បន្ន។

 

Selena Gomez ទម្លាយ​ថា Kendall Jenner ​កំពុង​មាន​មិត្ត​ប្រុស​​សំងាត់

 

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ មុន​នេះ​បន្តិច Selena Gomez បាន​វ៉ា​មុខ​​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​របស់​ខ្លួន Taylor Swift និង​តារា​ទូរទស្សន៍ Kim Kardashian ក្លាយ​ជា​តារា​ដែល​មាន​​ចំនួន​អ្នក​គាំទ្រ​ច្រើន​ជាង​គេ​នៅ​លើ​បណ្ដាញ​សង្គម Instagram។ ជាក់​ស្ដែង តារា​អាយុ ២៣​ឆ្នាំ​មាន​អ្នក​គាំទ្រ​ចំនួន ៦៩,៤​លាន​នាក់ ប្រៀប​ធៀប​នឹង ៦៩,២លាន​នាក់​​របស់ Taylor និង ៦៣,៦​លាន​នាក់​របស់ Kim Kardashian៕

 

ចុចអាន៖Fan BingBingនិងSelena Gomez បង្អួត​សម្រស់​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​តែ​មួយ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
dailymail