ធ្លាយ​ដំណឹង Hyomin ក្រុម​ T-araមាន​ស្នេហា​ជាមួយ​​កីឡាករ Baseballជម្រើស​ជាតិ​កូរ៉េ

​សារព័ត៌មាន​​​ជា​ច្រើន​ក្នុង​ប្រទេស​កូរ៉េ​បាន​ចេញ​សេចក្ដីរាយការណ៍​ថា ថ្មី​ៗ​នេះ​Hyominស្រី​ស្អាត​ក្នុង​​ក្រុម​ T-ara កំពុង​ភ្ជាប់​ចំណង​ស្នេហា​​ជាមួយ​កីឡាករ Baseball Kang Jung Ho។

 

ធ្លាយ​ដំណឹង Hyomin ក្រុម​ T-araមាន​ស្នេហា​ជាមួយ​​កីឡាករ Baseballជម្រើស​ជាតិ​កូរ៉េ

 

Hyomin​និង​កីឡាករ​ក្រុមជម្រើសជាតិ​កូរ៉េ​​​ដែល​​កំពុង​លេង​ក្នុង​លីគ​ Baseball លំដាប់​កំពូល​របស់​អាមេរិក Kang Jung Ho បាន​ទាក់ទង​គ្នា​អស់​រយៈពេល​៣​ខែ​មក​ហើយ។ នេះ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Daily Sports ។

 

ពួក​គេ​ជួប​គ្នា​ដំបូង​កាល​ពី​ខែ កញ្ញា​ ឆ្នាំ ២០១៥ ពេល​ដែល ​Hyominទៅ​មើល​ការ​ប្រកួត​ Baseball​របស់​ក្រុម Pittsburgh Pirates ​របស់​អាមេរិក​ក្នុង​ផ្ទះ​ខ្លួន​ឯង។ ទោះបី​នាង​មាន​កាលវិភាគ​ត្រូវ​ត្រលប់​ទៅ​កូរ៉េខាង​ត្បូង​​វិញ​ក៏​ដោយ តែ​តារា​ស្រី​វ័យ​២៦​ឆ្នាំ​នៅ​តែ​បន្ត​នៅ​អាមេរិក​ពីរ​បី​​ថ្ងៃ​បន្ថែម​ដើម្បី​បង្កើត​ភាព​រីករាយ​ជាមួយ​ Kang Jung Ho ។

 

តាម​ប្រភព​ផ្ទៃ​ក្នុង​បាន​ទម្លាយ​ថា​ Kang Jung Ho ​កំពុង​សម្រាក​ព្រោះ​បញ្ហា​ជង្គង់ ហើយ​ ​Hyominក៏​មាន​កាលវិភាគ​រវល់​ដូច​គ្នា។ ប៉ុន្តែ​នេះ​មិនមែន​ជា​បញ្ហា​ទេ​ ពួក​គេ​តែង​និយាយ​ទូរសព្ទ​ជាមួយ​គ្នា​រាល់​ថ្ងៃ៕​

 

 

ធ្លាយ​ដំណឹង Hyomin ក្រុម​ T-araមាន​ស្នេហា​ជាមួយ​​កីឡាករ Baseballជម្រើស​ជាតិ​កូរ៉េ

 

ចុចអាន៖Jiyeon ធ្លាប់​ស្ដាយ​ក្រោយ​ដែល​ក្លាយ​ជា​សមាជិក T-ara

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ koreaboo