អាជ្ញាធរ​ស្រុក​ស្ទឹង​ហាវ​នាំ​អំណោយ​ទៅ​ជូន​ដល់​​ក្រុម​គ្រួសារ​​រង​គ្រោះ​ដោយ​អគ្គិភ័យ​បំផ្លាញផ្ទះ​

ខេត្តព្រះសីហនុ ៖ ​លោក​ សួន សុខណា មេ​បញ្ជា​ការផ្នែក​សឹង​រង​ស្រុក​ស្ទឹង​ហាវ លោក​អធិការ​នគរ​បាល​ស្រុក ​​លោក​អភិបាលស្រុក​​ ​ព្រម​ទាំង​លោក​​មេឃុំ​​អូរត្រេះ លោក​មេភូមិ​​ ​កាលពី​ព្រឹក​ថ្ងៃទី​១៤ មីនា ២០១៦ បាន​នាំ​​យក​អំណោយ​របស់​សប្បុរសជន​ទៅ​​ជូន​ដល់​​ក្រុម​​គ្រួសារ​​​រង​គ្រោះ​ដោយ​​សារ​​អគ្គិភ័យ​បំផ្លាញ​ផ្ទះ​នា​ពេល​កន្លង​មក ​ស្ថិតនៅ​ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ​។

អំណោយ​ដែល​អាជ្ញាធរ​ស្រុកស្ទឹង​ហាវ​​នាំ​យក​មក​ជូន​​ប្រជា​ពលរដ្ឋ​​នា​ពេលនេះ រួម​​មាន​ ​អង្ករ មី ​ទឹកត្រី​ ​ទឹក​ស៊ីអ៊ីវ និងសម្ភា​រ​ប្រើ​ប្រាស់​​មួយ​ចំនួន​ទៀត​ ព្រម​ទាំង​ប្រាក់​ចំនួន​២០០.០០០​រៀល ផង​ដែរ ។

ក្រុម​​គ្រួសារ​​ដែល​រង​គ្រោះ​ដោយ​​អគ្គិភ័យ​​បំផ្លាញ​លំនៅ​ឋាន​គ្មាន​សល់ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​​អាជ្ញា​ធរ​ស្រុក​ស្ទឹង​ហាវ ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល ​​​ដែល​ជានិច្ច​កាល​​​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ និង​គិត​គូរ​​ពីជីវភាព​​រស់​នៅ​​​របស់​​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​ជា​និច្ច ៕