អ៊ែន​ឌី​បង្កើត​ស្ទីល​ស្រើបស្រាល​ថ្មី​ជាមួយ​ទឹម រ​ដ្ឋា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​ទឹម រ​ដ្ឋា និង​លោក​អ៊ែន​ឌី បាន​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​សា​ជា​ថ្មី​ដោយ​រួម​គ្នា​ថតរូប​ក្នុង​ឈុត​បែប​ស្រើបស្រាល​ដុត​រោល​អារម្មណ៍ ។

បើ​ទោះបីជា​គេ​ធ្លាប់​ឃើញ​កញ្ញា​ទឹម រ​ដ្ឋា និង​លោក​អ៊ែន​ឌី បង្ហាញ​រូបថត​កៀក​កិត​អោបរឹត​កាយ​ក៏​ដោយ ក៏​ការ​បង្ហាញ​ឈុត​រូបថត​ថ្មី​នេះ​នៅ​តែ​ទទួល​បានការ​ទាក់ទាញ​មិន​ចាញ់​មុន​ឡើយ ។ បញ្ចូល​អារម្មណ៍​បែប​រោលរាល​ជាមួយ​គ្នា​រវាង​កញ្ញា​ទឹម រ​ដ្ឋា និង​លោក​អ៊ែន​ឌី ជាមួយ​សម្លៀក​បំពាក់​ខើច​លើ​ក្រោម​របស់​ទឹម រ​ដ្ឋា ធ្វើ​ឱ្យ​មានការ​សរសើរ​ថា​អ្នក​ទាំង​២​នេះ​ធ្វើ​បាន​ល្អ ។ អ្វី​ដែល​គេ​ចាប់អារម្មណ៍​ថែម​ទៀត​នោះ គឺ​កញ្ញា​ទឹម រ​ដ្ឋា បង្ហាញ​សម្រស់​ដើមទ្រូង​ស​ស្អាត​នៅ​នឹង​មុខ​លោក​អ៊ែន​ឌី ។ មាន​រូប​ខ្លះ​ឈុត​នៅ​ពីលើ​គ្នា​លើ​គ្រែ​បែប​ស្រើបស្រាល​ដុត​រោល​អារម្មណ៍ ។

អ៊ែន​ឌី​បង្កើត​ស្ទីល​ស្រើបស្រាល​ថ្មី​ជាមួយ​ទឹម រ​ដ្ឋា

លោក​អ៊ែន​ឌី តែងតែបាន​តារា​ស្រី​ឱប​កាយ​កៀក​កិត​ថតរូប​បែប​ស្រើបស្រាល តែ​លោក​ការពារ​ថា​ ជា​លក្ខណៈ​សិល្បៈ​ប៉ុណ្ណោះ ។ ចំពោះ​រូប​ជាមួយ​កញ្ញា​ទឹម រ​ដ្ឋា លោក​អ៊ែន​ឌី ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា «​រូប​នេះ​ខ្ញុំ​បង្កើត​គំនិត​ថ្មី​ជាមួយ​កញ្ញា​ទឹម រ​ដ្ឋា ក្នុង​ន័យ​ចង់ឱ្យ​ប្លែក​ស្រប​ពេល​ដែល​យើង​ស្ថិត​នៅ​លើ​វិ​ថី​សិល្បៈ​ដែល​នេះ​ជា​ចំណូល​ចិត្ត​ដោយ​តែងតែ​រិះគិត​តាំង​តែ​ពី​ដំបូង​មក​។ ​រូប​ទាំង​អស់នេះ​ខ្ញុំ​គិត​ថា​ ​មិន​ជ្រុល​ហួស​ពី​អ្វី​ដែល​មហាជន លោកពូ អ្នក​មីង ឬ​លោក​អ៊ុំ​ខ្លះ​អាច​ទទួលយក​បាន​ឡើយ ដោយសារ​តែ​យើង​ធ្វើ​អ្វី​ក៏​បាន​គិត​ពី​ចំណុច​វប្បធម៌​ដែរ ។ ម្យ៉ាងទៀត​សម័យនេះ​ក៏​ជឿនលឿន បើ​និយាយ​ពី​ប្រទេស​កម្ពុជា​យើង​រឹតតែ​បោះ​ជំហាន​គ្រប់​វិស័យ​មិន​ថា​តែ​សិល្បៈ​ទេ ។

យ៉ាងណា​ខ្ញុំ​នៅ​មាន​រូបភាព​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​ស្តែង​ឲ្យ​ឃើញ​ពី​លក្ខណៈ​ប្រពៃណី​ខ្មែរ ក្នុង​ន័យ​លើកកម្ពស់​វិស័យ​វប្បធម៌​ដើម្បី​បាន​ប្លែក ក៏​ព្រោះតែ​មិន​ចង់​ឲ្យ​គេ​ឃើញ​​ហើយ​សាំ​ភ្នែក ។ រូប​បែប​សុភាព​ទាំងនោះ​ខ្ញុំ​បាន​ថត​រួចរាល់​ដែរ​ជាមួយ​តារា​ស្រី​ល្បីឈ្មោះ​មួយ​ចំនួន​» ។

អ៊ែន​ឌី​បង្កើត​ស្ទីល​ស្រើបស្រាល​ថ្មី​ជាមួយ​ទឹម រ​ដ្ឋា

តើ​ពិបាក​ទេ​ថត​បែប​ស្រើបស្រាល​ជាមួយ​ដៃគូ​ស្រី​បែប​នេះ ? អ៊ែន​ឌី​ឆ្លើយ​ថា «​យើង​គិត​ថា អ្វី​ៗ​មិនមែន​តែ​ធ្វើ​ទៅ​បាន​លឿន ហើយ​គ្រាន់តែ​ឃើញ​រូប​ថា​ ទំនង​ទេ ប៉ុន្តែ​ក៏​លាយ​ជាមួយ​គំនិត​នឹកគិត​ដែរ​ថា ត្រូវ​បែប​ណា​ឲ្យ​ល្អ ពោល​យើង​បាន​គិត​ពី​ប្លង់​ថត​ដែរ ។ ម្យ៉ាងទៀត​ចំពោះ​ដៃគូ​វិញ​មិន​ពិបាក​ទេ ព្រោះ​សុទ្ធតែ​ជា​អ្នក​មានបទពិសោធន៍ បើ​និយាយ​ពី​ទឹម រ​ដ្ឋា​ក៏​គាត់​ឆ្អិន​ជាមួយ​កាយវិការ​ថត​បែប​សិល្បៈ​ក៏​ព្រោះតែ​គាត់​ជា​អ្នក​បង្ហាញ​ម៉ូ​ដ​ម្នាក់​គួរ​ឲ្យ​ចាប់អារម្មណ៍ ។

ទោះបីជា​យ៉ាងណា​ក្តី​ខ្ញុំ​ក៏​សូម​អធ្យាស្រ័យ​ផង​ដែរ​ប្រសិនបើ​រូបភាព​ទាំងនេះ​មាន​កំហុសឆ្គង ហើយ​ធ្វើ​ឲ្យ​បងប្អូន​ខ្លះ​មិន​សប្បាយចិត្ត ប៉ុន្តែ​យើង​ធ្វើ​នេះ​ដើម្បី​តែ​បាន​ប្លែក​អារម្មណ៍​ខ្លះ​ទេ គ្មាន​បំណង​បង្អាប់​សិល្បៈ​ឡើយ​» ។

លោក​អ៊ែន​ឌី​ ឈរជើង​ក្នុង​ពិភព​សិល្បៈ​ជាង​១០​ឆ្នាំ​មក​ហើយ ។ តារាចម្រៀង​រូប​នេះ​ហែល​ឆ្លង​តស៊ូ​ជា​ច្រើន​ក្នុង​វិ​ថី​សិល្បៈ​ពោរពេញ​ដោយ​ការ​ជែង​យក​ប្រជាប្រិយភាព​នេះ ។
មួយ​រយៈ​ចុង​ក្រោយ​នេះ​ លោក​អ៊ែន​ឌី​ឧស្សាហ៍​មានឱកាស​ចេញ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស ដូច​ជា​អា​មេ​រិ​ក​ជាដើម ។ បើ​ទោះជា​ខ្នះខ្នែង​ជាមួយ​សិល្បៈ​យូរ​ឆ្នាំ  និង​មាន​អាយុ​ច្រើន​បន្តិច​ក្តី ក៏​អ៊ែន​ឌី​នៅ​មិន​ទាន់​គិតគូរ​យក​ភរិយា​នៅឡើយ​ ក្រៅពី​យកចិត្តទុកដាក់​នឹង​ការងារ​សិល្បៈ និង​មុខ​ជំនួញ​ផ្ទាល់ខ្លួន ៕