ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​វៀតណាម ៖ ភាគ​ហុ​៊​ន​របស់​វៀតណាម​បាន​កើនឡើង​នៅ​លើ​ទីផ្សារ​ទាំង​ក្នុងស្រុក និង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ រួម​មាន ធនាគារ ក្រុមហ៊ុន​ធានា​រ៉ាប់រង និង​ក្រុម​ឈ្មួញ កណ្តាល ។

ស​ន្ទ​ស្សន៍​របស់​វៀតណាម​បាន​រើប​ឡើង​វិញ​០,៧% ពោល​គឺ​ជិត​ស្មើនឹង​៥៧៥,៩១​ពិន្ទុ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​០,៨% នៅ​ក្នុង​រដូវ​កាល​ពាណិជ្ជកម្ម​ពី​មុន​ចំនួន​ពីរ ។ ចំណែក​ស​ន្ទ​ស្សន៍​នៅ​លើ​ទីផ្សារ​មូល​ប​ត្រ​ទីក្រុង​ហាណូយ ក៏​បាន​កើនឡើង​០,៧%​ផង​ដែរ ពោល​គឺ​ជិត​សើ្ម​នឹង ៧៩,៨៩​ពិន្ទុ តែត្រឹម​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ​បាន​កើនឡើង​១% ។

វិនិយោគិន​បាន​គាំទ្រ​ដល់​វិស័យ​ហិរញ្ញវត្ថុ​ដែល​រំពឹង​ទុក​ថា ធនាគារជាតិ​អឺរ៉ុប European Central Bank (ECB) ប្រហែលជា​បន្ធូរបន្ថយ​គោលនយោបាយ​របស់​ខ្លួន និង​ទិញ​ភាគហ៊ុន​ពី​ទីផ្សារ​បន្ថែម​ទៀត ។ នេះ​បើ​យោង​តាម​របាយការណ៍​ក្រុមហ៊ុន​មូល​ប​ត្រ Bảo Việt Securities Corporation (BVSC) បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក ។

ជាក់ស្តែង វិស័យ​ហិរញ្ញវត្ថុ​ត្រូវ​បាន​គាំទ្រ​ដោយ​ធនាគារ Bank for Investment and Development of Việt Nam (BID) បាន​កើនឡើង​១,៧%, ធនាគារ Sài Gòn-Hà Nội Bank (SHB) កើនឡើង​១,៤%, Bảo Minh Insurance Corporation (BMI) កើនឡើង​២,៧% និង BIDV Insurance Corporation (BIC) កើនឡើង​២,៤% ។
ជាង​នេះ​ទៀត ក្រុមហ៊ុន​មូល​ប​ត្រ Bảo Việt Securities Corporation (BVS) បាន​កើនឡើង​១,៥%, ក្រុមហ៊ុន HCM City Securities Corporation (HCM) កើនឡើង ៤,៤%, ក្រុមហ៊ុន Sài Gòn-Hà Nội Securities Corporation (SHS)  កើនឡើង​២,៧% និង​ក្រុមហ៊ុន Sài Gòn Securities Incorporation (SSI) កើនឡើង​១,៧%។

លើស​ពី​នេះ​ទៀត ភាគហ៊ុន​អចលនទ្រព្យ​ក៏​បាន​ចូលរួម​ចំណែក​ជួយ​ដល់ទី​ផ្សារ​ផង​ដែរ ។ ជាក់ស្តែង ក្រុមហ៊ុន​អចលនទ្រព្យ Hoàng Anh Gia Lai JSC (HAG) បាន​កើនឡើង​៤,៩% ខណៈ​ក្រុមហ៊ុន Kinh Bắc City Development Share Holding Corporation (KBC) និង​ក្រុមហ៊ុន FLC Group (FLC) កើនឡើង​១,៥% ។

កាលពី​ពេល​ថ្មី​ៗ​នេះ ភាគហ៊ុន​ថាមពល​បាន​ពង្រីក​វិសាលភាព​នៃ​ប្រាក់​ចំណេញ​របស់​ខ្លួន​ទៅ​តាម​តម្លៃ​ប្រេង ។ តួយ៉ាង ក្រុមហ៊ុន West Texas Intermediate (WTI) ជា​ក្រុមហ៊ុន​គោល​នៅ​អា​មេ​រិ​ក បាន​ធ្លាក់​ចុះ​១% ស្មើនឹង​៣៧,៩​ដុល្លារ​ក្នុង​១​បារ៉ែល ។ ទោះជា​យ៉ាងណា ក្រុមហ៊ុន WTI បាន​កើនឡើង​ជិត​៤៥% ក្នុង​រយៈពេល​១២​ឆ្នាំ នៅ​ក្នុង​កម្រិត​ទាប ។

ក្នុង​ចំណោម​ភាគហ៊ុន​ថាមពល​ក្នុងស្រុក​រួម​មាន ក្រុមហ៊ុន PetroVietnam Gas Corporation (GAS) បាន​កើនឡើង​១,៨% ខណៈ​ក្រុមហ៊ុន PetroVietnam Drilling and Well Service Corporation (PVD) កើនឡើង​៣% និង​ក្រុមហ៊ុន PetroVietnam Mud Drilling Corporation (PVC) កើនឡើង​៣,៤% ។

សរុប​មក ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុងស្រុក​មាន​ភាគហ៊ុន​១៩៨​ភាគហ៊ុន គិត​ជា​ទឹកប្រាក់​ចំនួន ១៣២​លាន​ដុល្លារ កើនឡើង​១៨% បើ​ធៀប​នឹង​តម្លៃ​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ពុធ​កន្លង​មក ៕