បន្ទាប់ពីចរាចរតម្លៃមិនត្រូវ កម្លាំងព្រហ្មទណ្ឌខេត្ត បំបែកទីតាំង ហាងគុយទាវ យីហោ តាំង ប៊ុនហេង បង្កប់ល្បែងស៊ីសង ខុសច្បាប់ដុះស្លែ(វីដេអូ)

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បានអោយដឹងថា កាលពីម៉ោង៤ រសៀលថ្ងៃទី១៤ខែមីនា ឆ្នាំ២០១៦ កម្លាំងនគរបាលព្រហ្មទ័ណ្ឌក្រមិតស្រាលនៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឡោមពទ្ធ័ទីតាំង​ហាងគុយទាវ យី ហោ តាំង ប៊ុនហេង នៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត បង្កប់ល្បែង ស៊ីសងខុសច្បាប់ដុះស្លែ ឃាត់មនុស្សប្រុស-ស្រីជាអ្នកមាន នៅក្រុងប៉ោយប៉ែត ដែលញាណល្បែងបានជាង១០នាក់ យកទៅសួរនាំ នៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ។

 សេចក្តីរាយការណ៍បានអោយដឹងបន្តថា ទីតាំងបើកល្បែង ខុសច្បាប់ យីហោ តាំង ប៊ុនហេង នេះគឺជាហាងគុយទាវមួយដ៏ធំជាងគេនៅប៉ោយប៉ែត ល្បីល្បាញ ឈ្មោះខាងបើក ល្បែងស៊ីសងខុសច្បាប់ លក់គុយទាវខាងមុខ បើកបន ល្បែង ខាងក្រោយ មានដូចជា ល្បែងបៀរ កង់យឺត ប៉ក់ សាប់សាម អាប៉ោង និងយូគី បានបើកលែងរាប់ឆ្នាំមកហើយតែពុំដែលឃើញមាន សមត្ថកិច្ចមូលដ្ឋាន ដូចជា នគរបាលក្រុង សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះបង្ក្រាបម្តង ណា ឡើយ ដែលភាពស្ងប់ស្ងាត់នេះត្រូវបានគេសង្ស័យថាសមត្ថកិច្ចមូលដ្ឋាន ដូចជា នគរបាល កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត លាបាតដៃទទួលប្រាក់ ពីម្ចាស់ទី តាំងបនល្បែងទើបមិនចុះបង្ក្រាបខណះនគរបាលខេត្តចុះបង្ក្រាបតែម្តងអាចជា ចរាចរតម្លៃមិនត្រូវឬយ៉ាងណា?

ដោយឡែកប្រភព ពីមន្រ្តីប៉ូលីសបានអោយដឹងថា កម្លាំងសមត្ថកិច្ចចុះបង្ក្រាប បានឃាត់ខ្លួនស្ត្រីម្ចាស់ផ្ទះ ឈ្មោះ មួយ នី ប្រពន្ធលោក តាំង ប៊ុនហេង ហៅប៉ាន់ និងអ្នកញាណងប់ងល់លេងល្បែងស៊ីសងខុសច្បាប់ បានជាង១០នាក់ ដែលគេ ស្គាល់ថា ជាឈ្មួញរកស៊ីទិញលក់ដី រកស៊ីគ្រញូង ថៅកែខោអាវគីប ដែលជាអ្នក មានទ្រព្យចូលចិត្តលេងល្បែងស៊ីសងខុសច្បាប់។និងរឹបអូសវត្ថុតាង មួយចំនួន ដូចជា បៀរ ជាច្រើនហ៊ូ ចានបាញ់អាប៉ោងមួយឈុត កម្រាលសម្រាប់ ចាក់ អាប៉ោង និងលុយមួយចំនួន បញ្ជូនទៅស្នងការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕

បន្ទាប់ពីចរាចរតម្លៃមិនត្រូវ កម្លាំងព្រហ្មទណ្ឌខេត្ត បំបែកទីតាំង ហាងគុយទាវ យីហោ តាំង ប៊ុនហេង បង្កប់ល្បែងស៊ីសង ខុសច្បាប់ដុះស្លែ(វីដេអូ)

បន្ទាប់ពីចរាចរតម្លៃមិនត្រូវ កម្លាំងព្រហ្មទណ្ឌខេត្ត បំបែកទីតាំង ហាងគុយទាវ យីហោ តាំង ប៊ុនហេង បង្កប់ល្បែងស៊ីសង ខុសច្បាប់ដុះស្លែ(វីដេអូ) បន្ទាប់ពីចរាចរតម្លៃមិនត្រូវ កម្លាំងព្រហ្មទណ្ឌខេត្ត បំបែកទីតាំង ហាងគុយទាវ យីហោ តាំង ប៊ុនហេង បង្កប់ល្បែងស៊ីសង ខុសច្បាប់ដុះស្លែ(វីដេអូ) បន្ទាប់ពីចរាចរតម្លៃមិនត្រូវ កម្លាំងព្រហ្មទណ្ឌខេត្ត បំបែកទីតាំង ហាងគុយទាវ យីហោ តាំង ប៊ុនហេង បង្កប់ល្បែងស៊ីសង ខុសច្បាប់ដុះស្លែ(វីដេអូ)