បុគ្គលគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប យករឿងរវល់ទៅញ៉ាំការ មិនវះកាត់អ្នកជំងឺ

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បានអោយដឹងថា​ បុគ្គលគ្រូពេទ្យនៃ មន្ទីរ ពេទ្យបង្អែកខេត្តសៀមរាប ផ្នែកកវះកាត់ ដែលជាកូនចៅសំណព្វចិត្តលោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចរឹកទំនើង មិនវះកាត់ អ្នកជំងឺខណះឃើញគ្រួសារអ្នកជំងឺក្រ ហើយឈឺចុកចាប់ជិតស្លាប់ យកលេស ថា ទៅញុំាការទុកអោយអ្នកជំងឺដេកឈឺរមួលគ្មានយកភ្នែកមើល។

សេចក្តីរាយការណ៍បានអោយដឹងបន្តថាកាលពីថ្ងៃទី១២ខែមីនាឆ្នាំ២០១៦កន្លង មកក្រុមគ្រួសារបាននាំម្តាយអាយុ៧៥ឆ្នាំដែលមានអាការៈចុកពោះខ្លាំងទៅពេទ្យ ឯកជនមួយ ឲ្យត្រួតពិនិត្យអេកូ ឃើញថា អ្នកជំងឺពោះវៀនដុះខ្នែង មានអាការៈ ធ្ងន់ធ្ងរ ក្រុមគ្រួសារបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តដើម្បីវះកាត់។ នៅវេលា ម៉ោង ១រសៀលគាត់បានទៅដល់មន្ទីរពេទ្យ និងចូលដល់បន្ទប់វះកាត់ ហើយ លោកគ្រូពេទ្យឈ្មោះ ដួង រ៉ាដា ជាអ្នកទទួលបន្ទុកខាងវះកាត់ជាគ្រូពេទ្យប្រមឹក បានប្រាប់ថា គាត់ទៅញុំាការគេសិន។លុះពេលដល់ម៉ោង២១និង៣០នាទី យប់ ថ្ងៃដដែល ទើបឃើញគ្រូពេទ្យនោះមក ដោយមានអាការៈស្រវឹងនិងប្រើសម្ដីមិន សមរម្យអង្គុយចុចទូរស័ព្ទលេងហ្វេសប៊ុកមិនមើលឬត្រួតពិនិត្យអ្នកជំងឺឡើយ។ដោយស្ថានភាព អ្នកជំងឺកាន់តែដុនដាបទៅៗ ក្រុមគ្រួសារ បានដឹកអ្នកជំងឺ ទៅ ព្យាបាលនៅគ្លីនិកឯកជនវិញ ដោយអារម្មណ៍ខកចិត្តព្រោះគិតថា ខំដឹកអ្នកជំងឺ មកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ សង្ឃឹមថា នឹងទទួលបានការយកចិត្ត ទុកដាក់ ព្យាបាលវះកាត់ បែរជាជួបរឿងខកចិត្ត នឹងទង្វើគ្មានសីលធម៌របស់ គ្រូពេទ្យ ខេត្តសៀមរាប  ដែលកំពុងបម្រើការងារនៅក្នុងមន្ទីររដ្ឋមួយនេះ ដែលជាទម្លាប់ មួយមិនល្អជាច្រើនឆ្នាំមកហើយ ដោយគ្មានការកែប្រែសោះ៕

បុគ្គលគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប យករឿងរវល់ទៅញ៉ាំការ មិនវះកាត់អ្នកជំងឺ