Diego Costa រង​ការ​ចោទ​ប្រកាន់​ដោយ FA ពី​បទ​ការ​ប្រព្រឹត្ត​មិន​សម​រម្យ

ខ្សែ​ប្រយុទ្ធ Diego Costa របស់​ក្រុម Chelsea ត្រូវ​បាន​ចោទ​ប្រកាន់​​​ពី​បទ​ការ​ប្រព្រឹត្តមិន​​សម​រម្យ​ ក្រោយពី​ការ​ទទួល​​កាត​ក្រហម​របស់​គេ​ក្នុង​ពេល​ក្រុម​ខ្លួន​ទទួល​បរា​ជ័យ ២-០ ក្រោម​ស្នា​ដៃក្រុម Everton ក្នុង​ការ​ប្រកួត​ពាន FA Cup វគ្គ​៨ក្រុម​ចុង​ក្រោយ​នៅ​​កីឡ​ដ្ឋាន Goodison Park កាល​ពី​ថ្ងៃ​សៅរ៍​។

costa-chelseaCosta ដែល​បាន​​រង​ការ​ពិន័យ​កាត​លឿង​រួច​ជា​ស្រេច​មស្រាប់​ការ​ប៉ះ​ទង្គិច​ជា​មួយ​នឹង​ខ្សែ​បម្រើ Gareth Barry ក្នុង​តង់​ទីមួយ​នោះ បាន​​បញ្ចេញ​កំហឹង​ដាក់​ខ្សែ​បម្រើ​រូប​នេះ តាម​រយៈ​ការ​យក​មុខ​របស់​គេ​​ទៅ​ដាក់​លើ Barry ក្រោយពី​រង​នូវ​ការ​​ប្រព្រឹត្ត​កំហុស​នៅនាទី ទី​៨៤​។ លោក​អាជ្ញា​កណ្តាល Michael Oliver បាន​ពិន័យ​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អេ​ស្ប៉ាញ​ដើម​កំណើត​ប្រេស៊ីល​រូប​នេះ​នូវ​កាត​លឿង​ជា​លើក​ទី​២ ដែល​មាន​ន័យ​ថា រូប​គេ​​ត្រូវ​រងការ​បណ្តេញ​ចេញ​សម្រាប់ Chelsea ជា​លើក​ទី​មួយ​។

FA បាន​ឲ្យ​ដឹង​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍មួយកាលពី​ថ្ងៃ​ច័ន្ទ​ថា៖ «វា​មាន​ការ​ចោទ​ប្រកាន់​ទៅលើ​ឥរិយា​បថ​របស់​គេ ក្រោយ​ពី​​​ការ​ទទួល​ការ​ពិន័យ​កាត​លឿង​ជា​លើក​ទីពីរ​ក្នុង​ការ​ប្រកួត​នេះ ដែល​នាំ​ឲ្យ​មានការ​ប្រព្រឹត្តមិន​សម​រម្យ​»​។ Costa មាន​ពេល​វេលា​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ចោទ​ប្រកាន់​នេះ​។ រូប​គេ​ក៏មានពេល​វេលា​រហូត​ដល់​ថ្ងៃពុធ​ដើម្បីផ្តល់​ការ​​ស៊ើប​អង្កេត​របស់​គេ​ដល់ FA ផង​ដែរ ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​កាយ​វិការ​មិន​សមរម្យ​​ដែល​រូប​គេ​ធ្វើ​ឡើង​ទៅកាន់​អ្នក​គាំ​ទ្រ​​របស់​ក្រុម Everton ខណៈ​ដែលកំពុង​តែ​ចាក​ចេញ​ទី​លាន​ក្នុង​តង់​ទីមួយ​៕

ប្រភព​ព័ត៌មាន៖ Channel News Asia