គ្រូ​បង្វឹក Atl Madrid លោក Simeone បារម្ភ​ពី​បច្ចេក​ទេស​វាយសម្រុក​រហ័ស​របស់ PSV

លោក Diego Simeone គ្រូ​បង្វឹក​របស់​ក្រុម Atletico Madrid បាន​ធ្វើ​ការ​ព្រមាន​​អំពីការ​គំរាម​របស់​ក្រុម PSV Eindhoven ទៅ​​លើផ្នែក​វាយសម្រុក​រហ័ស ខណៈ​ដែល​​ក្រុមរ​បស់​អេ​ស្ប៉ាញមួយនេះ សម្លឹង​រក​ការ​ឈ្នះ​កៅអី​ទៅ​​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​៨ក្រុម​ចុង​ក្រោយ​​ក្នុង​រយៈ​ពេល​បី​រដូវ​កាល​​​ជាប់​ៗ​គ្នា​នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ​។

psv-playerការ​ប្រកួត​នេះ​បាន​ស្ថិតក្នុង​លទ្ធ​ផល​ស្មើ ០-០ នៅមុនពេល​ការ​ធ្វើ​ដំណើរ​របស់ក្រុម PSV ទៅកាន់​​កីឡ​ដ្ឋាន Vicente Calderon ដែល​ជាកន្លែង​ក្រុម Atletico បាន​បណ្តោយ​ឲ្យ​មាន​គ្រាប់​បាល់​ចូល​ទី​ខ្លួន​ឯង​តែ​បី​​គ្រាប់​គត់​ក្នុង​ចំណោម​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League ១៤​លើកក្រោម​ការ​ដឹកនាំ​របស់​លោក Simeone​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា​ គ្រូ​បង្វឹក​សញ្ជាតិអា​ហ្សង់​ទីន​រូបនេះ កំពុង​តែ​ព្រួយ​បារម្ភ​ថា ខណៈ​ដែល​​​អ្នក​គាំ​ទ្រ​ដ៏ច្រើន​កុះ​ករ​រហូត​ដល់​៥៥០០០នាក់​ត្រូវ​បាន​រំពឹង​ទុកថា នឹង​ដាក់​​បន្ទុក​​​លើក្រុម Atletico ក្នុង​ការ​វាយ​​សម្រុក ពួកគេ​អាចនឹង​​បណ្តោយ​ឲ្យមានគ្រាប់​បាល់​ក្រៅ​ដី​​ដ៏​​សំខាន់​សម្រាប់​ក្រុម​ម្ចាស់​ជើង​ឯក​របស់​​ហូ​ឡង់​។

icia_grande

លោក Simeone បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​គិត​ថា គុណ​ភាព​​ដ៏ល្អ​បំផុត​របស់​ក្រុម PSV គឺ​ជា​ការ​វាយ​បក​រហ័ស​។ ជា​មួយ​នឹង​ល្បឿន​ផ្សេង​ៗ ពួកគេ​ធ្វើការ​​យ៉ាង​ល្អ និង​មានកីឡាករ​ជាច្រើន​ដែល​រត់​​ទៅកាន់​ប្រអប់​ទី​យ៉ាង​លឿន​»​។ Atletico នឹង​ពោរពេញ​ដោយ​ភាពខ្លាំង ខណៈ​ដែល Fernando Torres បាន​ជា​សះ​ស្បើយ​ពី​របួស​ជង្គង់ ដែល​បាន​ធ្វើ​ឲ្យ​រូប​គេ​អវត្ត​មាន​​ក្នុង​ពេលក្រុម​ខ្លួន​​ទទួល​ជ័យ​ជម្នះ ៣-០ លើក្រុម Deportivo la Coruna កាលពី​ថ្ងៃ​សៅរ៍​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា​ អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Liverpool និង​ Chelsea រូប​នេះ ត្រូវ​បាន​រំពឹង​ទុក​ថា នឹងលេង​ជាកីឡាករ​បម្រុង ខណៈ​ដែល Yannick Carrasco និង Luciano Vietto នឹង​​ត្រូវ​ចាប់​​ដៃ​គូ​ជាមួយនឹង​ខ្សែ​ប្រយុទ្ធ​ដែល​រក​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើន​ជាង​គេ Antoine Griezmann របស់​ក្រុម Atletico ក្នុង​តំបន់​ប្រយុទ្ធ​​។ ការ​ប្រកួត​នេះនឹង​​ប្រព្រឹត្ត​ទៅ​នៅម៉ោង​២:៤៥​ទៀប​ភ្លឺ​៕

ការ​ជួបគ្នា​បីលើក​ចុង​ក្រោយ​​រវាង​ក្រុម​ទាំង​ពីរ

25.02.16 PSV 0-0 Atl. Madrid
27.11.08 Atl. Madrid 2-1 PSV
17.09.08 PSV 0-3 Atl. Madrid