ខ្សែ​ប្រយុទ្ធ Okazaki បំ​បាក់​មុខ​លោក Benitez ខណៈ Leicester បន្ត​ពង្រឹង​ការ​នាំមុខ

គ្រាប់​បញ្ចូល​ទី​យ៉ាង​ល្អ​របស់​ខ្សែ​ប្រយុទ្ធ Shinji Okazaki បាន​បំ​បាក់​មុខ​លោក Rafael Benitez ដែល​ជា​គ្រូ​បង្វឹកថ្មីនៃ​ក្រុម Newcastle United ខណៈ​ដែល Leicester City បាន​រក្សា​​ការ​​នាំមុខ​៥​ពិន្ទុ​សារ​ជា​ថ្មីនៅ​លើ​កំពូល​តា​រាង​នៃក្រប​ខ័ណ្ឌ Premier League ជា​មួយនឹង​ជ័យ​ជម្នះ ១-០ កាល​ពី​ថ្ងៃ​ចន្ទ​។

vardy-okazki-leicesterលោក Benitez បាន​ដឹក​នាំ​ការ​ប្រកួត​សម្រាប់​ក្រុម Newcastle ជា​លើក​ទីមួយ បើ​គិត​ចាប់​តាំង​ពី​ត្រូវ​បាន​តែង​តាំង​ជា​​​គ្រូ​បង្វឹក​ជំនួស​លោក Steve McClaren ក្នុង​កិច្ច​សន្យា​រយៈ​ពេល​បី​ឆ្នាំ ប៉ុន្តែ ខ្សែ​​​ប្រយុទ្ធ​អន្តរ​ជាតិ​ជប៉ុន Okazaki វ័យ​២៩​ឆ្នាំ បាន​ដណ្តើម​យក​​ការ​ចាប់​អារម្មណ៍​ផ្សេង​ៗ​ជា​មួយ​នឹងការ​​ស៊ុត​បាល់​បក​​ទៅ​ក្រោយ​នៅនាទី ទី​២៥​។ គ្រាប់​បាល់​ទី៦​របស់ Okazaki នៅ​រដូ​វកាល​នេះ បាន​ជួយ​ឲ្យ​ក្រុម Leicester នាំ​​មុខ​៥​ពិន្ទុពីលើក្រុម Tottenham Hotspur ដែល​បាន​កាត់​បន្ថយ​ពិន្ទុនាំ​មុខ​របស់​គេ​មក​ត្រឹម​២​ពិន្ទុ​​​ជា​មួយ​នឹង​ជ័យ​ជម្នះ​នៅ​លើ​ទឹក​ដីក្រុម Aston Villa កាល​ពី​ថ្ងៃ​អាទិត្យ​និង​បាន​ធ្វើ​ឲ្យ​ក្រុម​របស់លោក Claudio Ranieri បោះ​ជំ​ហាន​មួយ​ទៀត​ឆ្ពោះ​ទៅ​កាន់​ការ​ឈ្នះ​ពាន​ដ៏មិន​នឹក​ស្មានដល់​។ លោក Ranieri ដែល​​ក្រុម​របស់​លោក​ត្រូវ​ការ​២០ពិន្ទុ​ពីការ​ប្រកួត​៨​លើក​ចុងក្រោយ​ដើម្បី​ឈ្នះ​ពាន​នោះ បាន​ឲ្យ​ដឹង​ថា៖ «វា​មិនមែន​ជា​ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏ល្អ​បំផុត​របស់​យើង​ឡើយ ប៉ុន្តែ យើង​បាន​បង្ហាញ​ពី​ស្មារតី​ដ៏​អស្ចារ្យ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia